ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មើលមុខ​ថៅកែ ពាក់ព័ន្ធ​យក​កាត​គ្រី​ឡាន ៩គ្រឿង ទៅ​បញ្ចាំ​យកលុយ​ជាង ១២ម៉ឺន​ដុល្លារ សំរេច​ឃាត់ខ្លួន នៅ​ភ្នំពេញ!
Tue,02 October 2018 (Time 04:28 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1090នាក់)


 
 
ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន ថៅកែ​លក់រ​យន្ត ករណី​រំលោភ​លើ​ទំនុកចិត្ត យកលុយ​ចំនួន១២៧៥០០ដុល្លារ ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ជា​ក្រោយ។
ការសម្រេច​របស់លោក​ចៅក្រម​ស៊ើប គឺធ្វើឡើង​បន្ទាប់ពី​លោក ខាំ សុ​ផា​រី ព្រះរាជ​អា​ជ្ញ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ថៅកែ​លក់​រថយន្ត​ឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា៣៩១, ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ។
យោងតាម​របាយការណ៍​សមត្ថកិច្ច​បានបញ្ជាក់​ថា ដើមចម នៃ​រឿងរ៉ាវ​នេះ​បាន​កើតឡើង គឺ​បុរស​នោះ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក ចាប់ខ្លួន កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង ១៨ និង ២០នាទី ដោយ​ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ( យកលុយ​ចំនួន ១២៧៥០០ដុល្លារ ) តាមរយៈ​យក​រថយន្ត​ចំនួន ៩គ្រឿង មក​បង្ហាញ​ឱ្យ​ជនរងគ្រោះ​ឃើញ និង​តម្កល់​កាត​គ្រី​រថយន្ត​ចំនួន ៩សន្លឹក ឱ្យ​ជនរងគ្រោះ​ទុកចិត្ត )។ ប៉ុន្តែ​ទីបំផុត មិនមាន​ឡាន​ទាំង ៩គ្រឿង​នោះទេ គឺ​ម្ចាស់​លុយ បានត្រឹមតែ​យក​កាត​គ្រី​ឡាន​ប៉ុណ្ណោះ។ បុរស​នោះ ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​កា​រ៉ា​ស់​សាំង​សូ​គី​មិច ផ្លូវ លេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។
ជនសង្ស័យ បាន​ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​យានដ្ឋាន លាង​រថយន្ត គ្មាន​យីហោ នៅ​ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សីល​កែវ រាជធាន​ភ្នំពេញ កាលពី​អំឡុង​ក្នុង​ឆ្នាំ២០។
ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ-លក់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ៧ ផ្លូវ លេខ៥២៨ សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ៣០ ផ្លូវ​បើក​ថ្មី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។
ប៉ូលិស​បន្តថា ជនរងគ្រោះ បានប្រគល់​ប្រាក់​សរុប​ចំនួន ១២៧៥០០ ដុល្លារ ទៅ​ជនសង្ស័យ ជា​ថ្នូរ​នឹង​ការដាក់​ឡាន​បញ្ចាំ​ទាំង ៩គ្រឿង។ តែ​ទីបំផុត ជនរងគ្រោះ បានត្រឹមតែ​កាត​គ្រី​ប៉ុណ្ណោះ។ កាលពី​កំឡុង​ក្នុង​ឆ្នាំ២០១១ រហូតដល់​ឆ្នាំ២០១៤ ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បាន​បើក​ប្រកបមុខរបរ ទិញ-លក់​រថយន្ត នៅ​ឃ្លាំង​ដីឡូត៍ ពុំ​ចាំ​លេខ ផ្លូវលំ ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅជាប់​យានដ្ឋាន​លាង រថយន្ត របស់​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ក្នុងពេលនោះ ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា បាន​យកលុយ​ចំនួន ១២៧៥០០$ (ដប់​ពីរម៉ឺន​ប្រាំ​ពីរពាន់​ប្រាំ​រយ​ដុល្លារ សហរដ្ឋអាមេរិក ) ដោយ​យក​រថយន្ត​ចំនួន ៩គ្រឿង ស៊េរី​ទំនើប មក​បង្ហាញ​ឲ្យ​ជនរងគ្រោះ​ឃើញ និង​តំកល់ទុក​កាត​គ្រី​រថយន្ត​ខាងលើ ចំនួន ០៩សន្លឹក ឲ្យ​ជនរងគ្រោះ​ទុកចិត្ត ) រួចហើយ យកលុយ​ពី​ជនរងគ្រោះ ទៅរក​ស៊ី​ទិញ-លក់​រថយន្ត ពេល​ចំណេញ ទើប​យកលុយ​មក​ចែក​ឲ្យ​ជនរងគ្រោះ​វិញ ក្រោយ​ពេលដែល​យក លុយ​ពី​ជនរងគ្រោះ​ហើយ រហូតមកដល់​ក្នុង​ឆ្នាំ២០១៥ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា គេចខ្លួនបាត់ រហូត​ព្រមទាំង​បាត់​រថយន្ត​ចំនួន ០៩គ្រឿង​ខាងលើ​ដែរ នៅសល់តែ​ប័ណ្ណ​សំគាល់​យានយន្ត ដែល​ជនសង្ស័យ យកមក​ដាក់​តំកល់​នៅ​នឹង​ជនរងគ្រោះ ក្រោយមក ជនរងគ្រោះ​បាន​ព្យាយាម​ស្វែងរក​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​រក​រថយន្ត​ខាងលើ​ទាំង ០៩គ្រឿង លុះ​មកដល់​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល ១៦ និង ១០នាទី ជនរងគ្រោះ​បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក MERCEDES. BENZ C240 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6446 ដែល​ជនសង្ស័យ​យក​បង្ហាញ ក្នុងពេល​តំកល់​កាត​គ្រី យកលុយ​ទៅ ស្ថិតនៅ​ស្ថានីយ​ចាក់​ប្រេងសាំង​សូ​គី​មិច ផ្លូវ​លេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយនៅ​នឹង​ឈ្មោះ ខៀវ សេរី ភេទ​ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ កំពុង​បើកបរ ក៏​ប្តឹង​សមត្ថកិច្ច​យើង ឲ្យ​ជួយ​អន្តរាគមន៍ ឃាត់​រថយន្ត​នេះ ទើប​ឃើញ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា មកដល់ ជនរងគ្រោះ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​នាំយក​រថយន្ត​ខាងលើ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ តែម្ដង។ ដោយឡែក ឈ្មោះ ខៀវ សេរី (ជា​អ្នកទិញ​រថយន្ត​ពី​ឈ្មោះ ប្រាក់ ប៊ុណ្ណា ) ក្រោយពី​ធ្វើការ​សាក​រួច សមត្ថកិច្ច​យើង បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ និង​ធ្វើការ​ដកហូត​រថយន្ត ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រក្សា​ទុកជា​បណ្ដោះអាសន្ន។
ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1431 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8580 នាក់
ខែនេះ :
28133 នាក់
3 ខែនេះ :
61966 នាក់
សរុប :
2512673 នាក់