ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាហាវព្រៃណាស់រំលោភបងស្រី ប្អូនបានឃើញ និងស្រែកខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង​ ២នាក់តែម្តង!
Sun,21 October 2018 (Time 08:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1190នាក់)


ខេត្តកំពង់ឆ្នាំង​ ៖ ពិតជា ឈាមស្រែកស្បែកហៅ​មែនទីបំផុតឃាតកររំលោភសម្លាប់ក្មេងស្រី២នាក់បងប្អូនបង្កើតនៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងត្រូវសមត្ថកិច្ចជំនាញវែកមុខចាប់ឃាតករបានហើយតាមពិតឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេហើយ ឃាតករដៃឆៅគឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះនោះតែម្តង។
លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ជនដៃដល់​ ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត​ ២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល​ ២ថ្ងៃ។​ លោកស្នងការបានបន្តថា ការសម្លាប់ក្មេងស្រីទាំង​ ២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោលតែម្តង។
ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះ​ ក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង​ ២នាក់ភ្លាមៗ។
លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
596 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7745 នាក់
ខែនេះ :
27298 នាក់
3 ខែនេះ :
61131 នាក់
សរុប :
2511838 នាក់