ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីគយច្រកទ្ធារអន្តរជាតិ ប៉ោយប៉ែត មិនយោគយល់អ្នកប្រព្រឹត្តនាំទំនិញខុសច្បាប់ ចូលមកកម្ពុជា
Mon,22 October 2018 (Time 09:11 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1496នាក់)


បន្ទាយមានជ័យៈ បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែន បានចុះផ្សាយកាលពីថ្ងៃទី ២០ ខែ តុលាឆ្នាំ ២០១៨ ក្រោមចំណងជើងថាៈ ខាតថវិការដ្ឋ រាប់លានដុល្លារ ដោយសារក្រុមតាក់ស៊ី CIERA ដឹកទំនិញខុសច្បាប់ មិនបានបង់ពន្ធគយ “  ដែលមានប្រភពពត៌មានពីមន្ត្រី ច្រកព្រំ ដែនប៉ោយប៉ែត ដែលបញ្ជាក់ពីក្រុមតាក់ស៊ី សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ហៅកាត់ថា” CIERA  

មានអាជីវករ មន្ត្រីសាធារណៈ និងក្រុមអ្នករត់ម៉ូតូឌុប ដែលជាមិនមែនជាសមាជិកសមាគមនេះ ក៏បាន លើកឡើងថា” ចំពោះរថយន្ត ដែលដឹកទំនិញពីកម្ពុជា ចូលទៅទឹកដីថៃ ហើយដឹកទំនិញពីទឹកដីថៃ ចូលកម្ពុជាវិញនោះ ដែលមិនបានបង់ពន្ធគយនោះ ត្រូវតែចាប់ឲ្យបង់ពន្ធពិន័យ ព្រោះជីវភាពមន្ត្រីរាជការពឹង លើ ការប្រមូលពន្ធសម្រាប់ចូលថវិកាជាតិ មិនត្រូវលើកលែងទេ ។

មន្ត្រីគយនៅច្រកប៉ោយប៉ែត បានមានប្រសាសន៍ថាៈ  យើងមិនអាចអត់ឱនទៅលើអ្នកនាំទំនិញឆ្លង ដែនខុសច្បាប់ ចូលកម្ពុជា តាម​ច្រកអន្តរជាតិប៉ោយប៉ែត ទោះជាសមាជិកសមាគម ឬ អង្គការ ណាក៏ ដោយ ព្រោះអង្គការ ឬ សមាគម បង្កើតឡើង ដើម្បីជួយអភិវឌ្ឍន៍ជាតិ មិនមែននាំគ្នាជួយបំបាត់ថវិកា ជាតិនោះទេ ។

 នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ ដែលគេស្គាល់គណនេយ្យថាៈMang puthy ជាប្រព័ន្ធទំនាក់ទំនង សង្គម បានសរសេរ តិៈដៀល លោក អ៊ុង ថាប់រាំង ជាចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរជាយ ដែន ដោយសារតែ សារព័ត៌មានមួយនេះ បានចុះផ្សាយប៉ៈពាល់ផលប្រយោជន៍លោក ឌិន ពុទ្ធី ឬ ម៉ង់ ពុទ្ធី ដែលកំពុងទទួលកំរ៉ៃការពារ ក្នុង១ខែ កប់ក្តោង ហើយ ខាតថវិកាជាតិរាប់ម៉ឺនដុល្លារ ។

ក្នុងការលើកឡើងថា មានក្រុមតាក់ស៊ីចូលរួមដាក់ពាក្យបណ្តឹង លោក អ៊ុង ថាប់រាំងទៅតុលាការ នោះ ក្រុមអ្នកច្បាប់ ដែលឃ្លាំមើលសេរីភាពសារព័ត៌មានកម្ពុជា  ដោយមានប្រសាសន៍ថាៈ  ការប្តឹងអំពី បទផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ តែនៅក្នុងស្មារតីនៃ ច្បាប់នេះ បានចង្អុលបង្ហាញឲ្យមើលច្បាប់ស្តីពីររបបសារព័ត៌មាន ជាមុនសិន ។

មន្ត្រីនៅច្រកអន្តរជាតិ ប៉ោតប៉ែត និយាយថាៈ  លោក ម៉ង់ ពុទ្ធី ឬ ឌិន ពុទ្ធី កាលពីមុខឈ្មោះ ឌិន ពុទ្ធី តែគាត់បាន ទទួលថ្លៃការពារ រារាំងទប់ស្កាត់ ការអនុវត្តសាលដីការបស់ តុលាការ នៅចំណុចអង់តែន០១៦ កាលពី ឆ្នាំ ២០០៩ ទើបតុលាការ បានចាប់ឃាត់ខ្លួន និង ឃុំបណ្តោះអាសន្ន ។ ក្រោយមក បានចេញមកនៅក្រៅឃុំ ក៏កែប្រវត្តិរូប និងឯកសារផ្សេងៗ ទៅជា ម៉ង់ ពុទ្ធី ដើម្បីកុំឲ្យមានឈ្មោះថា មានជាប់ពិរុទ្ធភាព តែលោក នៅតែមិនរួចផុតពីជាប់ពន្ធនាគារ ដែលឈ្មោះ ម៉ង់ ពុទ្ធី បានជាប់ឃុំ បណ្តោះអាសន្ន ដោយសារតែ រឿងជួបសន្លប់ ។

 លោក អ៊ុង ថាប់រាំង ជាចាងហ្វាងការផ្សាយ បានមានប្រសាសន៍ថាៈ យើងចុះផ្សាយតាមរយៈប្រ ភពដែលផ្តល់ឲ្យ ជាធម្មតា អ្នកសារព័ត៌មាន មិនអាចអង្គុយរកនឹកសរសេរតែម្នាក់ឯង តាមការនឹក ឃើញ ទល់តែមានប្រភពទើបយើងអាចសរសេរចុះផ្សាយបាន ។ ចំពោះការលើកឡើងថា នឹងធ្វើការ ប្តឹងផ្តល់នោះ លោក បានបញ្ជាក់ថាៈ ជាសេរីភាពរបស់លោក ម៉ង់ ពុទ្ធី តែយើងជាអ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម មានប្រភពបញ្ជាក់គ្រាន់ចុះផ្សាយតាមនោះ ដើម្បីចូលទប់ស្កាត់ការបាត់បង់ថវិកាជាតិ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕  

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1069 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8218 នាក់
ខែនេះ :
27771 នាក់
3 ខែនេះ :
61604 នាក់
សរុប :
2512311 នាក់