ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែត មិនស្ទាក់ស្ទើរក្នុងការចាប់រថយន្ត ដឹកទំនិញខុសច្បាប់ ដើម្បីប្រមូលពន្ធជូនដ្ឋ !
Thu,25 October 2018 (Time 11:28 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 45462នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៣ខែតុលា ឆ្នាំ ២០១៨ មន្ត្រីគយ និងរដ្ឋាករ ច្រកទ្ធារ អន្តរជាតិប៉ោយ ប៉ែត ដែលគ្រប់គ្រង លោក អ៊ី ឃីម អនុប្រធានគយនិងរដ្ឋាករ ប៉ោយប៉ែត ដែលមានការចង្អុលបង្ហាញពី លោក ហ៊ុយ សុជាតិ  ជាមន្រ្តីប្រធានការិយាល័យ គយ និងរដ្ឋាករ ច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការចាប់ឃាត់រថយន្តដឹកជញ្ជូន ទំនិញខុសច្បាប់ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយមិនបានបង់ពន្ធជូនរដ្ឋ ក្នុងការអនុវត្ត​ន៍ ប្រមូលពន្ធជូនរដ្ឋនេះ តែងជួបនូវឧបសគ្គជាច្រើន ដោយសារតែមានក្រុម​ មនុស្សចំនួន បានចងក្រងគ្នាជាលក្ខណៈប្រព័ន្ធ  ជ្រកក្រោមស្លាកសមាគម CIERA ដែលមានលោក ម៉ង់ ពុទ្ធី ជាប្រធាននោះ។  តែនៅថ្ងៃនេះ បានអនុវត្តជាទ្រង់ទ្រាយធំ ហើយបានចាប់រថយន្តទំនើបៗជាច្រើនគ្រឿង ដឹកទឹកសុទ្ធ បង្កប់ទំនិញ ពីខាងក្រោម  ដើម្បីឲ្យរួចពីការបង់ពន្ធ  ។ នៅចុងឆ្នាំ២០១៨នេះ មន្ត្រីគយ និងរដ្ឋាករ បានដុតដៃដុតជើង ប្រ មូលពន្ធជូនរដ្ឋ ។ ក្នុងការអនុវត្តចាប់ទំនិញនាំចូលដែលខុសច្បាប់ ឲ្យបង់ពន្ធនេះ មិនអាចលើកលែង ដល់អង្គការ សមាគម ឬ សមាគម ម៉ៅការ ការពារ នាំទំនិញខុសច្បាប់ ក៏មិនលើកលែងដែរ  ព្រោះថា ក្រុមទាំងអស់នេះជា ក្រុមសត្វកណ្តៀរ ជញ្ជូនក្នុង ១ រថយន្តតិចតួចមែន តែក្នុង មួយថ្ងៃ គ្រាន់តែ សមាគម CIERA  ចំនួន ១៣២ គ្រឿង នៅមានរថយន្តផ្សេងៗ ទៀត ដែលកំពុងនាំទំនិញខុសច្បាប់ មិនបង់ពន្ធគយនេះ ។

សារព័ត៌មានខ្មែរជាយដែន បានទទួលព័ត៌មានពីមន្ត្រីអន្តរជាតិ ប៉ោយប៉ែត បានមានប្រសាសន៍ថាៈ រថយន្តដែលដាក់ស្លាក សមាគម CIERA កំពុងតែស្ថិតនៅក្នុងមុខសញ្ញាមុនគេ បើសិនចូលដឹកទំនិញ ដោយមានការបង់ពន្ធពេញមួយរយភាគរយ ទើបមន្ត្រីគយ និងមន្ត្រីជំនាញផ្សេងៗមិនចាប់ទេ តែបើសិន មិនបង់ពន្ធគឺចាប់ទំនិញ និងពិន័យថែមទៀត តែបើបង់ត្រឹម ៦០%  ឬ បង់ត្រឹម ៤០%  នៅពេលចេញ ពីច្រក នឹងប្រឈមមុខការចាប់ទំនិញថែមទៀត  ។ មន្ត្រីរូបនោះ បានបន្ថែមទៀតថា ចំពោះភាគីថៃ ក៏ បានចាប់ផ្តើមអនុវត្តចាប់រថយន្តដែលមានបិទស្លាក សមាគម CIERA នេះដែរ ប្រហែលធ្វើឲ្យបាត់ពន្ធ របស់ប្រទេសគេដែរហើយ ។

មន្ត្រីរាជការ ដែលបានទទួលប្រាក់បៀវត្សរ៍ ពីរាជរដ្ឋាភិបាល បានអបអរសារទ ចំពោះចំណាត់ការ របស់គយ និងរដ្ឋាករនេះ ហើយបានសំណូមពរឲ្យមន្ត្រីគយ  អនុវត្តនៅគ្រប់ច្រកទាំងអស់ ដើម្បីជួយ ដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1451 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8600 នាក់
ខែនេះ :
28153 នាក់
3 ខែនេះ :
61986 នាក់
សរុប :
2512693 នាក់