ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្ដដឹកឈើ ប្រណិតរបស់ឈ្មោះឈឿង សក្ក័ ចេញពីតំបន់ នគបាលវរ:ការពារព្រំដែនគោក លេខ៧០២ ឆ្ពោះទៅស្រុកអន្លង់វែងសមត្ថកិច្ច បង្ក្រាបបានល្បីថាបាត់ឈើជាងពាក់កណ្ដាល២៦ដុំសល់១០ដុំ!
Fri,26 October 2018 (Time 07:47 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1095នាក់)


 
ខេត្តឧត្ដរមានជ័យ:នៅថ្ងៃទី ២៥ខែតុលា ឆ្នាំ២០១៨ នេះមានសេចក្ដីរាយការណ៍មកថា រថយន្ដដឹក ឈើ របស់មេឈ្មួញឈ្មោះឈឿងសក្ក័ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីតំបន់ នគបាលវរ:ការពារព្រំដែនគោលេខ៧០២ ក្រោមការគ្រប់គ្រងរបស់លោក វរ:សេនីយ៍ឯក គង់ សុខាន់ ឆ្ពោះទៅទីរួមស្រុកអន្លង់វែង ត្រូវបានសមត្ថកិច្ចអន្លង់វែងបង្ក្រាបបាននិងបញ្ជូនទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែងកាលពីថ្ងៃទី២០ខែតុលាកន្លងទៅថ្មីៗនេះល្បីថាបាត់ឈើជាងពាក់កណ្ដាល ។
 
ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាចំនួន ឈើដែលដឹកចេញពីតំបន់ នគបាលវរ:ការពារព្រំដែនគោកលេខ៧០២ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី២០កន្លងទៅថ្មីៗ មានចំនួន២៦ដុំ ជាប្រភេទឈើនាងនួន ដែលមានមុខកាត់ធំៗ ពោលគឺពេញរថយន្ដ ដល់តំបូល តែម្ដង ដែលមេឈ្មួញទិញអស់ចំនួនពីពាន់ប្រាំរយដុល្លា ២៥០០$។
 
សមត្ថកិច្ចបានបញ្ជាក់ថាពេលដេញប្រម៉ាញ់តាមរថយន្ដដឹកឈើនោះពិតជាមានឈើពេញរថយន្ដមែន តែមកដលើចំណុចភូមិអូសាម៉រ ឃុំត្រពាំងតៅ បានរត់ចូលផ្ទះ ឈ្មោះណែមរួចទាញឈើចេញពីរថយន្ដដាក់និងផ្ទះឈ្មោះណែមខ្លះ រួចបន្ដរបើករថយន្ដ រត់ចេញគេចខ្លួន ពេលបង្ក្រាបបានមានឈើចំនួន១២ដុំ យកពេលយកទៅរក្សាេទុកនៅសង្កា់រដ្ឋបាលព្រៃឈើអន្លង់វែង ត្រូវមេព្រៃអន្លង់វែង ស៊ីដាច់បាត់អស់ឈើពីដុំធំៗទៀតនៅសល់តែក្នុងរបាយការណ៍បាលព្រៃឈើតែ១០ដុំតែប៉ុណ្ណោះ។
លោកអ៊ឹម សាវរិទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យបានអោយដឹងតាមទូសព្ទ័ថាក្នុងរបាយការណ៍មានតែចំនួន១០ដុំ ស្មើរ៣ផ្លានកន្លះ ទេ ដែលចំនួនឈើនេះសមត្ថកិច្ចថាមានចំនួន១២ដុំ រីឯប្រភព បានបង្ហើបថាចំនួនឈើពិតប្រកដដែលបានដឹកចេញពីអូស្មាច់ចំនួន២៦ដុំជាប្រភេទឈើប្រណិតប្រភេទ នាងនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
844 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7993 នាក់
ខែនេះ :
27546 នាក់
3 ខែនេះ :
61379 នាក់
សរុប :
2512086 នាក់