ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យោធាសឹករងក្រុងសំរោងផ្ទុះអាវុធមួយគ្រាប់គុំរាមកម្មកររត់បាតជើងសរព្រាត ព្រោះចរចារជាមួយថៅកែឈើមិនត្រូវថ្លៃគ្នា
Fri,26 October 2018 (Time 03:18 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1062នាក់)


ខេត្តឧត្ដរមានជ័យ:បែកធ្លាយយោធាសឹករងក្រុងសំរោង​ផ្ទុះអាវុធមួយគ្រាប់ គំរាមចាប់ឈើទៅលើក្រុមកម្មករអូសឈើនៅតាមបន្ទាត់ព្រំដែន រត់បាតជើងសរព្រាត គេចខ្លួនពូនអាត្មា នៅពេលមន្រ្ដីយោធានោះចរចារមិនត្រូវថ្លៃគ្នាជាមួយនិងថៅកែឈើនៅតំបន់នោះ។
ពលរដ្ឋនៅក្នុងហេតុការណ៍បានអោយដឹងថា ការផ្ទុះអាវុធ បង្ករឡើងដោយកងកំលាំងយោធា សឹករងកងអនុសេនាធំលេខ៨នៃសឹករងក្រុងសំរោង ចំនួនពីរូប​ ទីមួយឈ្មោះ ចាន់ និងឈ្មោះ ស៊ុន   នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ស្ថិតនៅចំណុចអូទឹកចោល ផ្លូវឫស្សីតោង​ ភូមិត្រពាំងត្រាវ ឃុំអន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ប្រពលរដ្ឋរស់នៅភូមិខាងលើជាច្រើនគ្រួរសារបានលើកឡើងថា មន្រ្ដីយោធាសឹករងឈ្មោះចាន់ដែលល្បីខាងជំរិត ទាប្រាក់ពីពួកគាត់ថាករជាអ្នករកស៊ីបទល្មើសឈើនៅលើខ្នងភ្នុំតំបន់ខាងលើនោះដែ។
ក្រុមពល រដ្ឋបានលើកឡើងបន្ថែមថា ជាច្រើឆ្នាំមកហើយពួកគាត់ត្រូវបានយោធាសឹករងក្នុងសំរោង បានធ្វើសកម្ម ភាពយង់ឃ្នងឃោឃៅខ្លាំងណាស់មកលើ ពួកគាត់ទៅ ជីកកកាយគល់បេងនិងកាត់ឈើបង្គោលរបងក៍ត្រូវក្រុមយោធាខាងលើសំឡុតកំហែងជំរិតទាប្រាក់តាមតែអំពើចិត្ត ពេលខ្លះគេយក១០ម៉ឺន ២០ម៉ឺនទៅ១០០ដុល្លា ទោះជាពួកគាត់យកឈើទាំងនោះមកលក់ខាតក៍ពួកគេត្រូវតែយកយកប្រាក់តាមវីដែលពួកគេទាមទាអោយទល់តែបានដែ ពោលគឺថាហុតឈាមរា​ស្រ្ដ ទាំងរស់តែម្ដង ។
លោកឧត្ដមសេនីយ៍ទោ​ តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមសនជ័យ បានអោយដឹងថា មេបញ្ជាការរងគរ ពិតជាបានបាញ់អាវុធខ្លីមួយគ្រាប់ពិតប្រាកដ មែន ព្រោះតែកាំភ្លើងចាប់តាំងពីបើកមកមិនដែលបាញ់សាកល្បងមួយ ដងណាឡើយ ហើយបាញ់នៅកណ្ដាលព្រៃនៅ ឯលើភ្នំឯណ្ណោះ ពីព្រោះលោកបានដាក់បទបញ្ជាអោយកងកំលាំល្បាតការពារមិនអោយពលករឆ្លងដែនកាប់ឈើ ទើបធ្វើអោយកម្មករទាំងនោះខឹងខ្លាំងនិងរាយការបំប៉ោង។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7602 នាក់
ខែនេះ :
27155 នាក់
3 ខែនេះ :
60988 នាក់
សរុប :
2511695 នាក់