ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទះ, ផ្លូវ និងស្ពានរបស់កម្ពុជានៅជាប់ព្រំដែនវៀតណាម បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ចំណែកសាលាឃុំ និងមណ្ឌលសុខភាព ក៏ប្រឈមនឹងការបាក់ស្រុតផងដែរ
Fri,26 October 2018 (Time 03:39 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1108នាក់)


កណ្តាល៖ស្ពាន, ផ្លូវ ផ្ទះប្រជាពលរដ្ឋខ្មែរ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំទៀត ស្ថិតត្រង់ចំណុចភូមិខ្នាតាំងយូរ ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានបាក់ស្រុតធ្លាក់ចូលទៅក្នុងទន្លេ តាមចរន្តខ្សែទឹកបុកខ្លាំង ដែលប្រជាពលរដ្ឋកម្ពុជា ចោទប្រកាន់ថា គឺបណ្តាលមកពីផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាមសង់ច្រើនឡើងៗ និងបិតផ្លូវទឹកស្ទើរពេញផ្ទៃទន្លេបាសាក់ ត្រង់ចំណុចផ្សារខាន់អាង (ឈ្មោះផ្សារវៀតណាម) ដោយគ្មានដំណោះស្រាយណាមួយឡើយ ។ បើទោះបីមានការតវ៉ាពីភាគីកម្ពុជាច្រើនលើកយ៉ាងណាក៏ដោយ ក៏ភាគីខាងវៀតណាមនៅតែធ្វើព្រងើយបណ្តែតបណ្តោយឲ្យប្រជាជនរបស់ខ្លួនបន្តសង់ផ្ទះទឹកយ៉ាងអនាធិបតេយ្យដដែល ។
ទទ្ទឹមនេះ បង្គោលព្រំដែន សាលាឃុំ មណ្ឌលសុភាព ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត ក៏រៀបនឹងបាក់ចូលទន្លេក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។
កន្លងមកគេសង្គេតឃើញថា ថ្នាក់ខេត្តខាងភាគីកម្ពុជា បានជំទាស់តវ៉ាច្រើនលើកច្រើនសារហើយផងដែរ អំពីការបន្តសាងសង់ផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាម ប៉ុន្តែការតវ៉ាបានត្រឹមជាក្រដាសសសុទ្ធ ពីព្រោះអ្នកធ្វើនៅតែបន្តធ្វើ អ្នកពង្រីកនៅបន្តពង្រីកគ្មានអាជ្ញាធរ ឬសមត្ថកិច្ចវៀតណាមណាម្នាក់មកឃាត់ ឬមានវិធានការណ៍ទប់ស្កាត់ឡើយ ។
អ្វីជាចំណាប់អារម្មណ៍ និងជាចម្ងល់ខ្លាំងរបស់ប្រជាពលរដ្ឋកម្ពុជានោះគឺថា ហេតុអ្វីវៀតណាមធ្វើអ្វីក៏បាននៅតាមខ្សែបន្ទាត់ព្រំដែន ប៉ុន្តែពេលប្រជាជនកម្ពុជាធ្វើវិញតែងតែមាន ការហាមឃាត់? ទាំងអាជ្ញាធរកម្ពុជាក៏មកឃាត់ អាជ្ញាធរវៀតណាមក៏មកឃាត់បើទោះបីជាដីនោះមួយរយភាគរយជាដីកម្ពុជាក៏ដោយ ។
 
ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ ខណៈកម្ពស់ទឹកកំពុងឡើងខ្លាំង និងចរន្តទឹកហូរបុកបាក់ច្រាំងត្រង់ចំណុចព្រែកជ្រៃធំ ហៅ ទន្លេប៊ិនយីស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ជាពិសេសបង្គោលព្រំដែនមួយ ក៏ប្រឈមបាក់ចូលទៅក្នុងទន្លេផងដែរ។ ដោយឃើញសភាពមានគ្រោះបាក់ច្រាំងដូច្នេះ ប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចខាងភាគីកម្ពុជាបានទិញដើមស្មាច់ និងសំណាញ់ដែក ទៅដោតដាក់បាំងការពារបង្គោលព្រំដែននោះ ស្រាប់តែភ្លាមៗមិនដល់កន្លះម៉ោងផង ឃើញមានទាហានព្រំដែនភាគីវៀតណាមជិះកាណូតយ៉ាងលឿនឡើងមកឃាត់សមត្ថកិច្ច និងប្រជាពលរដ្ឋកម្ពុជាមិនអោយធ្វើ ទាំងពួកគេដឹងថា ដីដែលពួកគេឡើងមកឃាត់នេះជាដីកម្ពុជាក៏ដោយ ។
 
មួយវិញទៀត បើក្រឡេកមើលចំណុចមុខផ្សារ ឡុងប៊ិន ដីវៀតណាមឯណោះវិញ យើងឃើញមានជញ្ជាំងការពារច្រាំងបេតុងកសាងឡើងយ៉ាងរឹងមុំាបំផុត ហើយការកសាងនេះ គឺដំណើរការទៅយ៉ាងរលូនឥតមានភាគីណាមួយហាមឃាត់ ឬតវ៉ាអ្វីឡើយ ពិសេសគឺភាគីកម្ពុជា។ ទាំងអស់នេះបានបង្កើតជាចម្ងល់ថា តើសមត្ថកិច្ចព្រំដែនកម្ពុជាមានសមត្ថភាពត្រឹមកំរិតណា? ឯភាគីវៀតណាមមានឥទ្ធិពលលើសលប់យ៉ាងណាលើអធិបតេយ្យប្រទសកម្ពុជា?
ដោយឃើញភ្នាក់ងារ GNtimes ចុះយកព័ត៌មានផ្ទាល់ ប្រជាពលរដ្ឋកម្ពុជាបានសម្តែងការសោកស្តាយយ៉ាងខ្លាំងអំពីការបាក់ច្រាំងជាបន្តបន្ទាប់នេះ ហើយពួកគាត់បានសំណូមពរអោយអាជ្ញាធរកម្ពុជា រិះរក និងចាត់វិធានការណ៍បន្ទាន់ផងដែរ ដើម្បីការពារច្រាំងខាងទឹកដីកម្ពុជាកុំឱ្យបាក់ច្រើនទៅៗបែបនេះទៀត ម្យ៉ាងសំណូមពរថា៖ បើខាងវៀតណាមគេធ្វើអ្វីបាននៅដីគេ យើងក៏ត្រូវធ្វើអ្វីបានដូចគ្នាលើដីកម្ពុជា ។ ប្រជាពលរដ្ឋមួយចំនួនធំទាំងនៅឃុំព្រែកជ្រៃ និងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ មានបំណងចង់ធ្វើផ្ទះបណ្តែតទឹក ឬធ្វើរបាំងបេតុងការពារច្រាំងកុំឱ្យបាក់ច្រាំង ភាគីវៀតណាមចេះតែមកហាមឃាត់ ។ ចឹងទេបើខាងវៀតណាមមានការសាងសង់សំណង់តាមច្រាំងទន្លេភាគីកម្ពុជាក៏សុំឲ្យមានការហាមឃាត់ដូចគ្នាដែរ ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1046 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8195 នាក់
ខែនេះ :
27748 នាក់
3 ខែនេះ :
61581 នាក់
សរុប :
2512288 នាក់