ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចឃាត់ខ្លួន៣នាក់ដោយផ្ទុកនូវសារធាតុញៀន!
Wed,03 October 2018 (Time 04:18 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 984នាក់)


ខេត្តប៉ៃលិន៖ជនសង្ស័យ  ជាមុខសញ្ញា ជួូញដូរនិងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មចំនួន  ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្ត បន្ទាប់និងរឹបអូសបាន០៣កញ្ចប់ធំបញ្ជូនទៅតុលាការ។
កាលពីវេលាម៉ោង១៣:២០នាទីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានហៅជនសង្ស័យ ០២នាក់ មកធ្វើការសាកសួរ និងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធិផលឃើញមានផ្ទុកនូវសារធាតុញៀនទាំងពីរនាក់៖០១-ឈ្មោះ សឿន តុលា ហៅអាក្រវិលធំ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
០២-ឈ្មោះ សឿម សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ក្រោយមកក៏បានស្នើសុំយោបល់ពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីពន្លាតទឹកដី ដោយសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតន:មណ្ឌល ចុះឆែកឆេរបន្ទប់ជួលមួយកន្លែងនៅចំណុចទល់មុខសៃឡូចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង បានរកឃើញម្សៅក្រាមពណ៌ស (ICE) ចំនួន ០៣កញ្ចប់ធំ នៅចំណុចគំនរសំរាមខាងក្រោយផ្ទះ និងសម្ភារ:សម្រាប់ជក់មួយចំនួន ក្នុងបន្ទប់ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាប្រពន្ធឈ្មោះ ម៉ង់ ស្រីលីស ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់គុយទាវ មានទីលំនៅបច្ចុប្បន្នទីកន្លែងកើតហេតុខាងលើ ចំណែកម្ចាស់ផ្ទះជាប្តីបានរត់គេចខ្លួនបាត់  ។បច្ចប្បន្នជនសង្ស័យត្រូវបានជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនិតិវីធី​ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2262 នាក់
ខែនេះ :
24837 នាក់
3 ខែនេះ :
61979 នាក់
សរុប :
2353621 នាក់