ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកពិច ភារម្យប្រធានកាំកុងត្រូលប្រចាំច្រកអូស្មាច់បានឃុបឃិតជាមួយឈ្មួញតូចធំនាំចូលទំនិញខូចគុណភាពគ្រប់ប្រភេទមកបំផ្លាញសុខភាពពលរដ្ឋ
Sat,06 October 2018 (Time 05:29 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1231នាក់)


 
 
ឧត្តរមានជ័យ៖បែកធ្លាយលោកពិច ភារម្យប្រធានកាំកុងត្រូលច្រកអូស្មាច់ប្រព្រឹត្តិអំពើពុករលួយខុបឃិតជាមួយឈ្មួញដឹកទំនិញគ្រប់ប្រភេពដោយអង្គុយរាប់ក្បាលឡានយកលុយដាក់ក្នុងហោប៉ាវដោយមិនខ្វល់ពីសុខភាពប្រជាពលរដ្ឋ។
តាមប្រភពពត៌មានបានអោយដឹងថាលោកពិច ភារម្យប្រធានកាំកុងត្រូលប្រចាំច្រកអូស្មាច់បានឃុបឃិតជាមួយឈ្មួញតូចធំនាំចូលទំនិញគ្រប់ប្រភេទ ដូចជាគ្រឿងទេស មាន់ ទា ជ្រូកនិងប្រហិតគ្រប់ប្រភេពចូលពីថៃតាមច្រកអន្តរជាតិអូស្មាច់ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ឡើយគឺអោយឈ្មួញខ្លះបង់លុយប្រចាំខែនិងឈ្មួញមួយចំនួនទៀតបង់លុយប្រចាំថ្ងៃរាប់លានដោយមិនមានចុះក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចហេរញ្ញវត្ថុនោះឡើយ។តើប្រាក់ទាំងអស់នោះលោកពិច ភារម្យប្រធានកាំកុងត្រូលច្រកអន្តរជាតិអូស្មាច់យកទៅណាបើគ្មានបង្កាន់ដៃនិងគល់បញ្ជីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងនិង។ហើយការឃុបឃិតជាមួយឈ្មួញដាក់ខែនិងរាប់ក្បាលឡានដឹកទំនិញមួយគ្រឿង មួយមុឺនរៀល ២មុឺនរៀល រហូតដល់៥មុឺនរៀល មួយថ្ងៃមានឡានដឹកទំនិញតូចធំមិនក្រោមពី៣០ឡានទៅ៥០ឡាននោះចឹងមាននយ័ថាគ្រាន់តែមួយថ្ងៃលោកពិចភារម្យប្រធានកាំកុងត្រូលអូស្មាច់អាចរកចំណូលក្រោមតុពីឈ្មួញបានរាប់លានរៀល។
ជុំវិញបញ្ហាខាងលើនេះ មជ្ឈដ្ឋាននានា បានលើកឡើងថាលោកម៉ក់ ពេជរឹទ្ធអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានកាំកុងត្រូល  គួរតែពិនិត្យមើលនិងដុះក្អែលមន្ត្រីរបស់ខ្លួនផងទានព្រោះធុមក្លិនបញ្ចា្រស់ខ្យល់ហើយរឿងពុករលួយនេះ
មិនគួរទុកអោយមន្ត្រីនេះបន្តឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខុសច្បាប់ខូចគុណភាព មកងំពុលសុខភាពពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃបែបនេះដោយយកប្រាក់ខែទៅចាយសប្បាយហុឺហានិង បង្ហិនថវិការជាតិរាប់លានរៀលក្នុងមួយខែៗនោះទេបើមិនបំរើរាស្ត្រផងនោះ។ទោះជាយ៉ាងណាអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីរលោកពិច ភារម្យប្រធានកាំកុងត្រូលច្រក់អន្តរជាតិអូស្មាច់ដើម្បីបាននោះទេតែយើងរងចាំទទួលការបកស្រាយពីលោកគ្រប់ពេលវេលា៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1075 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8224 នាក់
ខែនេះ :
27777 នាក់
3 ខែនេះ :
61610 នាក់
សរុប :
2512317 នាក់