ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើមិនចង់អោយគេខឹងគោវាយរទេះសម្តេចគួរតែមើលមន្ត្រីថ្នាក់ក្រោមដែលកំពុងតែធ្វើអោយរាស្ត្រក្តៅក្រហាយ!
Sat,06 October 2018 (Time 08:38 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1607នាក់)


 
!
 
បន្ទាយមានជ័យ៖  ខឹងគោរកុំវាយរទេះ នេះជា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់  ប្រកបដោយ គតិ បណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែនដែល ថ្លែងប្រាប់  ប្រជាពលរដ្ឋខ្មែរដើម្បីកុំអោយអាក់អន់ស្រពន់ចិត្ត ចំពោះសម្តេចដោយសារតែខឹងសម្ប៉ាទៅហ្នឹងទង្វើរ របស់មន្ត្រីថ្នាក់ក្រោមដែលតែងធ្វើបាប គាបសង្កត់ រាស្ត្រនាពេលកន្លងមកនោះ!  តែអ្វីដែលគេហួសចិត្តបំផុតគឺ ក្រុមមន្ត្រីថ្នាក់ក្រោម មួយចំនួនតូច តែងតែធ្វើអោយរាស្ត្រក្តៅក្រហាយ និងស្អប់សម្តេច ដូចហែកសន្លឹកឆ្នោតគណបក្ស ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនោះ គឺសមត្ថកិច្ចនគរបាល ចរាចរណ៍នេះតែម្តង។
ពោលតាំងពី ក្រសួងមហាផ្ទៃ  បាន លើកទឹកចិត្ត អោយ មន្ត្រី  អ្នកអនុវត្តន៍ផាកពិន័យ ផាកបានយកលុយដាក់ហោប៉ៅច្រើនជាងចូលរដ្ឋមក គេឃើញនគរបាលចរាចរណ៍ ផ្លូវគោកនេះ តែងតែ ប្រឹងប្រែងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ផាកពិន័យ ស្ទើរគ្មានថ្ងៃលោះ មិនខ្លាចថ្ងៃក្តៅនិងទទឹកភ្លៀងឡើយព្រោះតែផលប្រយោជន៍លុយច្រកហោប៉ៅ ។  តែទង្វើទាំងនេះបានធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំង ព្រោះប៉ូលិសគិតតែពីហុចដៃទារលុយពីអ្នកអ្នកធ្វើដំណើរមិនរើសមុខទៅវិញរហូតមានការរិះគន់ដល់ស្នងការខេត្តនេះយ៉ាងចាស់ដៃ អ្នកខ្លះរអ៊ូថា៖ចប់បាត់លោកស្នងខេត្តបន្ទាយ មានជ័យ និងលោកស្នងកា រងមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងអ្នករតតាក់ សុីគ្រប់ប្រភេទ ថា បាន ធើ្វផ្ទុយពី ប្រសាសសម្តេច ដែលគាត់ខំរិះរកមធ្យោបាយដើម្បីជួយសំរួលដល់ ជីវភាពប្រជាពលរដ្ឋ ។ដោយសម្តេច បានចេញបញ្ជារអោយ ចៅហ្វាយខេត្តនិមួយៗ មើលផ្លូវ ព្រោះសំបូរ កុងត្រូលជជុះ ដែលវា ហែកហេរនិងទារប្រាក់ពីពលរដ្ឋ ដោយសម្តេច អោយលុបបំបាត់អោយអស់ព្រោះវាធ្វើអោយខាតលុយខាតពេលខ្លាចដាច់ចង្ហាន់លោកសង្ឃ។
តែផ្ទុយទៅវិញអស់លោកប៉ូលិសចរាចរណ៍បានយកអនុសាសន៍របស់សម្ដេចមកធើ្វការជំរិតទាប្រាក់ប្រជាពលរដ្ឋគ្មានថ្ងៃលើកលែងទ្បើយ រហូតមកដល់ថ្ងែ៦ ៧ ៨ជិតដល់បុណ្យភ្ជុំបិណ្ឌនេះនៅតែបន្តទារប្រាក់ពីអ្នករតតាកសុីក្នុងតំលៃពីរ  មួយមឺនរៀល ទៅពីបីមឺនរៀលដោយអ្នករត់តាកសុីនិយាយថាខ្ញុំខំធើ្វតាមអនុសាស្ត្រ របស់សម្ដេច ដោយមិនតំឡើងថ្លៃឈ្នួលយកប្រាក់ថ្លៃផង ហេតុអីបានលោកប៉ូលិសទា ខ្ញុំច្រើនម្ល៉េះ  ហើយពួកគាត់កស្រែកតវ៉ាខ្លាំងៗថានេះហើយមន្ទ្រីថ្នាក់ក្រោមធើ្វយ៉ាងនេះមិនខុសពីធ្វើរាស្ត្រ ស្អប់ខ្ពើមសម្តេចទេគឺជាការបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជនរបស់មន្ត្រីពុករលួយរបស់សម្ដេច  ។លោកស្នងការខេត្តបន្ទាយមានជ័យនិងស្នរងកា រងទំនងជា
គិតខ្លាចខ្លួនក្រ បានជាបញ្ជារកូនចៅមកសង្កត់កទាលុយពេលបុណ្យភ្ជុំបែបនេះ?ដោយមិនខ្វល់ពី អនុសាសន៍សម្តេចតេជោហ៊ុនសែន
ថា ក្នុង   អណត្តិថ្មីនេះមន្ត្រីគ្រប់ជាន់ត្រូវតែបំរើរាស្ត្រតែផ្ទុុយទៅវិញគៀបសង្កត់រាស្ដ្ររវិញ។ ទីបញ្ចប់ពួកគាត់ គ្រន់តែសំណូមពរសម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែនមើលលើបញ្ហាសមត្ថកិច្ចចរាចរណ៍ខេត្តនេះផងទានព្រោះកំពុងតែបានដៃក្នុងការបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជនយ៉ាងខ្លាំងបើមិនដូច្នេះទេកុំចោទពួកគាត់ថាខឹងគោវាយរទេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1370 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8519 នាក់
ខែនេះ :
28072 នាក់
3 ខែនេះ :
61905 នាក់
សរុប :
2512612 នាក់