ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចតរថយន្តក្រៅផ្ទះចោរលួចបានដោយសុវត្ថភាព!
Wed,10 January 2018 (Time 02:55 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 912នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រហែសមិនបានទេស្រុកយើង  ឥឡូវសូម្បីរថយន្តកញ្ចាស់ក៏វាមិនលើកលែងដែរស្ងាត់ៗចោរចូលលួចរថយន្តកាមរី១គ្រឿងនៅជាប់ហាងថតរូបមីុមុីយកទៅបានដោយសុវត្តិភាពម្ចាស់ចតនៅក្រៅផ្ទះ។
មានសេចក្តីរាយការណ៍ថា៖រថយន្តCamaryសេរីឆ្នាំ 1993ចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ  2A-1703មួយគ្រឿងទុកចោលនៅមុខផ្ទះត្រូវបានចោរចូលលួចយកទៅបាត់ដោយសុវត្តិភាព។លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថាបើមើលមើលតាមការ៉ាសុវត្តិភាពរថយន្តដែលបាត់នោះនៅវេលាម៉ោង១យប់ ចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំចុណមុខផ្ទះអ្នកលក់បោះពុម្ពនិងលក់ដុំនិងរាយ អាវកីឡាអាវយ៉ឺតនិងសម្ភារៈកីឡាជាប់និងហាងថតរូបម៉ីម៉ីស្ថិតក្នុងភូមិគោដ្ឋានសង្កាត់អូអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះឈ្មោះញាណ កែវ ប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសូភីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យម្ចាស់ហាងលក់ខោអាវបានខ្ចីរថយន្តរបស់ប្អូនថ្លៃម្ចាស់កម្មសិទ្ធិនៅក្នុងកាតគ្រីឈ្មោះសំឌីរស់នៅភូមិកំពងស្វាយសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកជិះរួចយកមកទុកនៅមុខហាងរបស់ខ្លួន លុះនៅម៉ោង៧យប់ខ្លួនបានចេញពីហាង
និងបានជិះរថយន្តនោះទេហើយម៉ោ១២យប់ខ្លួនបានចូលមកហាងវិញរថយន្តនៅចតនៅមុខហាងដដែល។លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណបានបញ្ជាក់ឲ្យដឹងទៀតថាលុះព្រឹកបើកទ្វារហាងលក់ឥវ៉ាន់ស្រាប់បាត់រថយន្តតែម្តងបើមើលតាមការា៉សុវត្តិភាពរថយន្តដែលបាត់នោះនៅវេលាម៉ោង១យប់មានចោរមានគ្នាចំនួន៣នាក់បានជិះម៉ូតូមកលួចម្នាក់ចូលលួច២ចាំមើលក្រោយ ។
ពេលដែលលួចបានហើយចោរ២នាក់បានជិះម៉ូតូចេញទៅតាមផ្លូវផ្សារសិរីសោភ័ណចំណែកចោរម្នាក់ទៀតចូលជិះរថយន្តចេញតាមក្រោយទៅបាត់ដោយសុវត្តិភាពផងដែរ។លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីកើតហេតុរួចហើយសមត្ថកិច្ចកំពង់ដុតដៃដុតជើងស្វែងរកចោរទាំង៣នាក់នោះយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាននៅថ្ងៃខាងមុខនេះ ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកលើងថាប្រហែសមិនបានទេស្រុកយើងឥឡូវសូម្បីរថយន្តកញ្ចាស់ក៏វាមិនលើកលែងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
521 នាក់
ម្សិលមិញ :
429 នាក់
សប្តាហ៍នេះ :
2784 នាក់
ខែនេះ :
23196 នាក់
3 ខែនេះ :
62934 នាក់
សរុប :
2354578 នាក់