ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុន គង់ មាន ជីកភ្នំពង្រកងវ៉ាស្ទើររលាយ ទើបចាប់កម្មករបង្គ្រប់កិច្ច
Sun,11 November 2018 (Time 12:21 PM)
ដោយ ៖ មនោទេព (ចំនួនអ្នកអាន: 1062នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ កងកំលាំងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះបញ្ឈប់ការឈូសឆាយភ្នំពង្រកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល មានលោក សាំង គង់ ជាប្រធានក្រុមហ៊ុន គង់ មាន ជីកភ្នំដោយប្រឆាំងនឹងច្បាប់ ដែលមានឃុបឃិតជាមួយ មន្ត្រីគ្រាក់ៗក្នុង ខេត្តបន្ទាយមានជ័យ ជាអ្នកជួយសំរួលផង ។

ក្នុងពេលចុះប្រតិបត្តិការបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន គង់មាន ជីកភ្នំយកដីលក់នេះ បាន បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន​០៩ ​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន អេ​ស្កា​វ៉ា​ទ័​រ ចំនួន​០៣​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន​០៩​គ្រឿង ។

​បើតាមប្រភពពីកន្លែងឃាត់ខ្លួនកម្មករនោះ បាននិយាយថាៈ ក្នុងនោះ មានលោក ប៉ូច ប៉េង ជាមេការក្នុងការកត់ ក្បាលឡានទិញកំទេចដីភ្នំ ដើម្បីឡើងលុយឲ្យលោកប្រធានក្រុមហ៊ុនគង់មាន ក្នុងមួយថ្ងៃៗ ចាប់ពី១៥លានរៀល ទៅ ២០ លានរៀល ។ លោក ប៉ូច ប៉េង មិនមានទីលំនៅទេ ជាអ្នកតស៊ូក្នុងជីវិត ក្នុងវ័យ ៦៤ ឆ្នាំ លោកធ្លាប់ជាអាជីវ ករជាងមាសដ៏ល្បីក្នុងឆ្នាំ ១៩៩៣ កំពុងតែរកស៊ីមានបាន លោកត្រូវបានប្រពន្ធផិតក្បត់ យកទ្រព្យសម្បត្តិអស់រលីង គ្មានសល់អ្វីឡើយ មានតែផ្ទះនិងដីបន្តិចបន្តួច ក្នុងឆ្នាំ២០០៤ លោក បានលក់ដីផ្ទះនិងស្រែ បានលុយបន្តិចបន្តួច ទៅទិញដីចំការ នៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបានឲ្យមេការម្នាក់ឈ្មោះ ម៉ាក់ សំរិទ្ធជួយរកឈ្នួលកាប់ឆ្ការព្រៃ យកដីធ្វើចំការ តែមិនបានយូរប៉ុន្មានផង លោក ម៉ាក់ សំរិទ្ធ បានយក ដីរបស់គាត់ទៅលក់ឲ្យអ្នកផ្សេង ។ ចំក្នុងខណៈពេលខ្លួនគាត់អត់លុយកាក់ផងនោះ គាត់បានប្តឹងទៅអាជ្ញាធរ ឃុំ ស្រុក ខេត្ត មិនមានការដោះស្រាយជូនគាត់ឡើយ ។ ដោយជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច ក្នុងឆ្នាំ២០១៦ គាត់ជាមួយប្រពន្ធក្រោយ បានទៅធ្វើកម្មករថៃទាំងវ័យចាស់ រយៈពេលមួយឆ្នាំ ដោយមិនអាចទ្រាំទ្រការងារសំណង់បាន ពួកគាត់បានត្រឡប់មក ខែ្មរវិញ ប្រពន្ធរបស់គាត់បានទៅធ្វើការរោងចក្រ ដើម្បីរកលុយកាក់ផ្គត់ផ្គងជីវភាព រស់នៅក្នុងផ្ទះជួលនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងឆ្នាំ២០១៧ លោក ប៉ូច ប៉េង បានជួបជាមួយលោក សាំង គង់ ជាប្រធានក្រុមហ៊ុនគង់ មាន បានឲ្យគាត់ជួយមើលការខុស ត្រូវក្នុងក្រុមហ៊ុន ដូចជាជួយកត់បុងឡាន ដែលអ្នកមកទិញអាចម៍ដី ហើយមើលការខុសត្រូវគ្រឿងចក្រជីកដី ដោយទទួលបានកំរ៉ៃ ២ម៉ឺនរៀល និងទឹកបាកាស ១ កំប៉ុងក្នុង ១ ថ្ងៃ ។ ចំណែកអាហារខាងក្រុមហ៊ុនជាអ្នក ផ្តល់ជូន ដោយសារការងារនេះ មិនសូវលំបាក ទើបលោកបបួលប្រពន្ធលោក ចូលមកជួយធ្វើការជាមួយគ្នា ។ លោក គ្មានទ្រព្យសម្បត្តិអ្វីទេ លុយកាក់ដែលបានមកជួយផ្គត់ផ្គង់កូនស្រី អាយុ ១២ ឆ្នាំ ឲ្យបានរៀនសូត្រ ។

ទើបនៅថ្ងៃទី ០៧ ខែ វិច្ឆិការ ឆ្នាំ២០១៨ លោកបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន នាំទៅ តុលាការ ខេត្ត ហើយសាលាដំបូង ខេត្តបន្ទយមានជ័យ បានសម្រចឃុំខ្លួនគាត់ រូមទាំងអ្នកបើកគ្រឿងចក្រ និង អ្នកម្ចាស់ឡានទិញដី សរុបចំនួន ០៩ នាក់ ។

ក្រុមអ្នកច្បាប់ ដែលតាមដានក្នុងរឿងនេះ បានលើកឡើងថាៈ មិនគួរតុលាការសម្រេចឃុំខ្លួនតែកម្មករនោះទេ ព្រោះក្រុមហ៊ុន ជានីតិបុគ្គល ហើយអ្នកទទួលខុសត្រូវ គឺជាប្រធានក្រុមហ៊ុន ដែលមានលោក សាំង គង់ជាប្រធាន ដូចនេះគួរតែចាប់លោក សាំង គង់ ជាប្រធានក្រុមហ៊ុន ជាទទួលខុសត្រូវមកផ្តន្ទាទោស ហើយកម្មករទាំងអស់មិនមានកំហុសទេ ដោយមិនបានដឹងថាកន្លែងជីកកាយដីភ្នំលក់ នោះមានច្បាប់ទម្លាប់ ឬ ខុសច្បាប់ នោះទេ ពួកគាត់គ្រាន់តែលក់កំលាំងពលកម្មស៊ីឈ្នួល ដើម្បីយកកំរ៉ៃចិញ្ចឹមជីវិត ។ អំពើបំផ្លិញបំផ្លាញទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ មិនមែនជាកម្មករទាំង០៩នាក់ទេ គឺជាអំពើរបស់លោក សាំង គង់ តែម្នាក់ប៉ុណ្ណោះ ។

លោក ស៊ុំ ចន្ទគា ជាអ្នកសំរបសំរួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ជារឿង

ចម្លែក ព្រោះក្រុមហ៊ុន គង់ មាន ជានីតីបុគ្គល ដូចនេះ ប្រធានក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនយកកម្មករឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ទេ ។ ព្រោះពួកគាត់មិនបានដឹងថា ក្រុមហ៊ុននោះប្រព្រឹត្តខុស ច្បាប់ទេ គិតតែប្រើប្រាស់កំលាំងពលកម្មរបស់ពួកគាត់ ដើម្បីទទួលបានកំរ៉ៃ ចិញ្ចឹមជីវិត និងគ្រួសារ ។ បើអត់ពី ពួកគាត់ទៅ គ្រួសាររបស់គាត់ នឹងជួបការលំបាកយ៉ាងខ្លាំង ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
368 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7517 នាក់
ខែនេះ :
27070 នាក់
3 ខែនេះ :
60903 នាក់
សរុប :
2511610 នាក់