ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប៉ូលិសចរាចរណ៍ខេត្តបន្ទាយមានជ័យល្បីថាសង្កត់ករាស្ត្រថ្ងៃបុណ្យជាតិក៏លើកលែងដែរ!
Sun,11 November 2018 (Time 12:47 PM)
ដោយ ៖ ស៊ីណាត (ចំនួនអ្នកអាន: 1298នាក់)


 
 
បន្ទាយមានជ័យ៖  ដូចពាក្យចាស់មួយឃ្លាបានចែងថា៖ ត្រីមួយកន្ត្រក ស្អុយ១ ស្អុយទាំងអស់ យ៉ាងណាមិញ កម្លាំងនគរបាល ជាតិ បានបូជាកម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិជាពិសេសប៉ូលិស ចរាចរណ៍ខេត្តបន្ទាយមានជ័យ តែម្តង។ដោយបានតស៊ូ ឈរហាលខ្យល់ហាលថ្ងៃដោយមិនបានសំរាកបើទោះបីជា មានពិពីបុណ្យទានក៏ដោយតែការលះបង់នេះបែជាត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់ថាធ្វើឡើងដើម្បីតែប្រយោជន៍ពោលគឺប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះ។
 ប្រភពព័ត៌មាន  បានរាយការណ៍អោយ អ្នកសារព័ត៌មានខ្មែរជាយដែនអោយដឹងថា៖ ក្នុងកំឡុងពេលបុណ្យទាននេះគេសង្កេតឃើញថា៖ កម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចែកចាយកម្លាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យស្ទើរគ្រប់ទិស ដើម្បីការពារសណ្តាប់ធ្នាប់  គោលដៅខាងលិចស្ពានទឹកថ្លា គោលដៅខាងត្បូង ក្បែរមន្ទីរសុខាភិបាល  គោលដៅខាងកើត ស្ពានសាលាក្រៅ  តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺ គេឃើញតែកាក់រថយន្តតូចធំដើម្បីទារប្រាក់ប៉ុណ្ណោះគឺមិនបានរឹតបន្តឹងច្បាប់ចរាចរណ៍អ្វីនោះទេ។  គឺអោយតែហុចលុយអោយរថយន្តតាក់ស៊ីចង់ដឹកសំពីងសំពោងយ៉ាងណាក៏អត់បញ្ហាដែរហើយដែលទង្វើរទាំងនេះហើយទើបបានជាជះក្លិនមិនល្អប៉ះពាល់ដល់មន្ត្រីល្អៗជាច្រើនទៀតគេលះបង់បំរើរពលរដ្ឋដោយស្មោះនោះ។ពាក់ព័ន្ធបញ្ហានេះដែរមជ្ឈដ្ឋាននានាបានលើកឡើងថា៖តាមពិតទៅគេឃើញថាសមត្ថកិច្ចពិតជាមាននការលះបង់ខ្ពស់ណាស់សំរាប់ជាតិនិងមាតុភូមិដោយសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ពលរដ្ឋតែដោយសារទង្វើរពុករលួយរបស់មន្ត្រីចរាចរណ៍ខិលខូចក្នុងខេត្តបន្ទាយមានជ័យមួយចំនួនដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យតែលុយមិនគិតថ្ងៃបុណ្យជាតិក៏ឆ្លៀតសង្កត់ករាស្ត្រមិនលើកលែងនេះបានធ្វើអោយជះក្លិនមិនល្អដល់មន្ត្រីល្អជាច្រើនទៀតនៅក្នុងស្នងការនវដែលលោកអាត់ខែមគួរតែដុុះក្លែលចេញម្តងហើយ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
342 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7491 នាក់
ខែនេះ :
27044 នាក់
3 ខែនេះ :
60877 នាក់
សរុប :
2511584 នាក់