ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កាំកុងត្រូលចាប់បានសាច់មាន់មួយរទេះរួចដោះលែងវិញពលរដ្ឋសង្ស័យថា៖មានអំពើរពុករលួយ!
Fri,02 November 2018 (Time 10:01 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1197នាក់)


បន្ទាយមានជ័យ៖ ពិតជារឿងមួយដ៏គួរអោយ ហួសចិត្តមែនទែនខណះដែលគ្រឿងក្នុងមាន់ ស្លាបមាន់ ព្រមទាំង ប្រហិត ជាច្រើនតោនដែលក្រុមឈ្មួញបានដឹកតាមរទេះចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានត្រឹមតែធ្វើកិច្ចសន្យាហើយដោះលែងវិញ ដែលគេសង្ស័យថា៖មានអំពើរពុករលួយនៅពីក្រោយនៃរឿងនេះ។
ប្រភព ព័ត៌មានបានរាយការណ៍ ពីសកម្មភាព  នៃដឹកជញ្ជូនសាច់មាន់ឆ្អឹងមាន់គ្រឿងក្នុងមាន់ សាច់ជ្រូកពោះជ្រូក ខូចគុណភាព ក្រោមការបើកភ្លើងខៀវពីសំណាក់ មន្ត្រីជំនាញ  នៅតែបន្តហូរចូលតាមច្រកទ្វារ អន្តជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗរាប់តោន ដោយគ្មានការទប់ស្កាត់ឡើយ។ អំពើរ ពុករលួយនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ដោយសារតែការអនុវត្តន៍របស់ មន្ត្រីជំនាញ នេះអនុវត្តន៍តាមរបៀបអោយលុយគឺមិនខូចគុណភាព តែមិនអោយលុយគឺខូចគុណភាពហើយ។
ជាក់ស្តែងនៅវេលាម៉ោងជាង១១និង៤០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះដោយមានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន បានប្រាប់ថាមានប្រហិត សាច់មាន់ គ្រឿងក្នុងមាន់ ត្រូវបានគេលួចបង្កប់តាមរទេះចេញពីច្រកទ្វារ អន្តជាតិប៉ោយប៉ែតមកចំនុចផ្ទះសំណាក់ គួង ហាប់ ខាងកើតបេនឡានក្រុង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។   
នៅពេលនោះ  សមត្ថកិច្ចជំនាញបានដឹកនាំកម្លាំងចុះទៅចាប់មកដាក់ស្នាក់ការ កាំកុងត្រូល តែអ្វីដែលគេហួសចិត្តនោះគឺនោះរសៀលម៉ោង៤ថ្ងៃដដែលនោះបែរជាមានការដោះលែងទៅវិញដោយលោក សាន វិជ្ជាសារ៉ាវុធ បានអះអាងថា គ្រឿងក្នុងមាន់ ស្លាបមាន់ និងប្រហិតទាំងនោះ គឺមានការវិចខ្ចប់ត្រឹមត្រូវ ដោយឈ្មួញបានខុសត្រង់មិនបានសុំច្បាប់អនុញ្ញាតិ ដឹកជញ្ជួនរឺនាំចូលប្រទេស អោយបានត្រឹមត្រូវ តាមច្បាប់ពាណិជ្ជកម្មតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា៖តាមពិតទៅ មន្ត្រីជំនាញកាំកុងត្រូលនេះគឺជាមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យលើចំណីអាហារខូចគុណភាពដើម្បីសុវត្ថភាពចំណីអាហារជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់នោះទេគេគិតតែប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបានប្រាក់ដាក់ប៉ៅប៉ុណ្ណោះដូចពាក្យថា បើ អោយលុយ គឺមានគុណភាពបើមិនអោយលុយគឺគេចោទថាខូចគុណភាពហើយ ដោយសារតែភាពពុករលួយនេះទើបមានឈ្មួញខ្លះបានដាក់លក់សាច់មាន់ឆ្អឹង មាន់ខូចគុណភាពពាសពេញនៃក្រុងប៉ោយប៉ែតរហូតមានការឈ្លោះប្រកែកគ្នារវាងអ្នកបង់លុយអោយកាំកុងត្រូលកាងមិនអោយអ្នកដែលមិនបានបង់លុយអោយកាំកុងត្រូលមកលក់ក្នុងផ្សារឡើយ ដោយជេរគ្នាផ្អើលផ្សារតែម្តង។
ជុំវិញបញ្ហានេះពួកគាត់សំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតលើបញ្ហានេះផងទាន៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7398 នាក់
ខែនេះ :
26951 នាក់
3 ខែនេះ :
60784 នាក់
សរុប :
2511491 នាក់