ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ផេងដារ៉ា ស្នងការរង ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យប្រព្រឹត្តអំពើរពុករលួយជាច្រើនឆ្នាំទើបបែកធ្លាយ រឿងអាស្រូវ!
Tue,13 November 2018 (Time 02:49 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1158នាក់)


 
 
ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ  សំណូមពរអោយឯកឧត្ដមឱមយិន ទៀង ប្រធាន អង្គភាពប្រឆាំងអំពើរពុករលួយ(ACU) ជួយលប់បំបាត់អំពើរពុករលួយរបស់អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដមានជ័យផងទាន!ក្រោយបែកធ្លាយរឿងអាស្រូវអំពើរពុករលួយរបស់លោក លោកឧត្ដមសេនីយ៍ត្រី ផេងដារ៉ា ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ បានបែកធ្លាយជាបន្តរបន្ទាប់។
 
នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨ នេះមានការបែកធ្លាយរឿងអាស្រូវនិងអំពើរពុករលួយរបស់លោក លោកផេងដារ៉ា បានប្រព្រឹត្តអំពើរពុករលួយជាច្រើនឆ្នាំមកហើយ ដោយមានការបិទបាំងយ៉ាងស្ងាត់ស្ងាមបាន ល្អ។
 
ប្រភពច្បាស់ការបានអោយដឹងថាលោកផេងដារ៉ាបានដាក់មន្រ្ដីក្រោមឱវាទត្រូវ ជាសាច់ញ្ញាតរបស់ខ្លួនចំនួនពីររូប ទី១ ឈ្មោះ វង្ស័ ទី២ ឈ្មោះតឿ ដើម្បីដើរ  ប្រម៉ូលប្រាក់ដាក់ខែ ពីរថយន្ដដឹកទំនិញគេចពន្ធ (អត់ច្បាប់)មកពីច្រកទ្វាអន្តរជាតិអូស្មាច់ ក្នុងសំរោងខេត្តឧត្ដរមានជ័យ។
 
ប្រភពបានបន្តរថា រថយន្ដដឹកទំនិញខ្នាតតូច គេចពន្ធចេញពីច្រកទ្វាអន្តរជាតិអូស្មាច់ ក្នុងមួយគ្រឿង និងក្នុងមួយខែត្រូវបង់ប្រាក់អោយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ពី២០ទៅ៣០សិបម៉ឺនក្នុងមួយខែ។
 
គូសបញ្ជាក់ផងដែថាសកម្មភាពនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃិបឃិតជាមួយឈ្មួញរកស៊ីទំនិញគេចពន្ធមកពីច្រកទ្វាអន្តរជាតិអូស្មាច់ ជាច្រើនឆ្នាំមកហើយ។
 
សូមអោយក្រសួងពាក់ពន្ធ័ធ្វើអធិការកិច្ចផងទាន?ជា សេស ឯកឧត្ដមឱមយិន ទៀង ប្រធាន អង្គភាពប្រឆាំងអំពើរពុករលួយ(ACU) សូមជួយលប់បំបាត់អំពើរពុករលួយរបស់អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដមានជ័យផងទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
323 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7472 នាក់
ខែនេះ :
27025 នាក់
3 ខែនេះ :
60858 នាក់
សរុប :
2511565 នាក់