អាវុធហត្ថខេត្តកោះកុងបញ្ជូនខ្លួនស្ត្រីម្នាក់ក្នុងករណី យកខ្សែ ករកាឡៃមកដូរយកខ្សែ ករមាសទៅតុលាការ!
កោះកុង:ចោរ ស្រីម្នាក់ អស់លក្ខណ៍ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងខេមរ:ភូមិន្ទ ក្របួចជាប់បន្ទាប់ ពីធ្វើសកម្មភាពលួចបន្លំដូរយកខ្សែករកាឡៃមកដូរយកខ្សែករមាសពីអាជីវករលក់មាសនៅក្នុងក្រុងខេមរ:
ភូមិន្ទ។
យោងតាមប្រភពពីលោកចន សុខម មេបញ្ជាការ (អហក្រុង)បានអោយដឹងថា:កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៨មានករណីលួចបន្លំដូរយកខ្សែនេះគឺនៅផ្ទៈលេខ០៩ជនរងគ្រោៈមានឈ្មោះ វុធ ប៊ុនណារដ្ធអាយុ៤៧ មុខរបរលក់មាស ដែលមានទី លំនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទខេត្ត កោះកុង។
លោកបន្តទៀតថា:បន្ទាប់ពីរជនសង្ស័យសកម្មភាព រួច ក៏បានធ្វើដំណើទៅលាក់ខ្លួននៅផ្ទះ ស្ថិតនៅ ភូមិ០៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លុៈដល់វេលាម៉ោង១៤និង១៥នាទីក្រោយបានទទួលព័ត៌មានពីរជនរងគ្រោះកំលាំង(អហក្រុង)ដឹកនាំដោយអនុសេនីយ៍ឯកចនសុខុមមេបញ្ចាការអាវុធហត្ថសហការជាមួយជនរងគ្រោះបានចុៈស្រាវជ្រាវដល់កន្លែងកើតហេតុក៏បានកំណត់បាននូវមុខសញ្ញាហើយបានឈានទៅឃាត់ខ្លួនជនសង្សយ័នៅផ្ទះជនសង្សយ័ស្ថិតនៅភូមិ០៣ ឃុំបាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោៈកុង។
ប្រភពដដែលបានបន្តថា: មុខសញ្ញាដែលកម្លាំងអ ហក្រុងបានធ្វើការឃាត់ខ្លួននោះមានឈ្មោះហៀង ចន្ថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំ នៅភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងវត្ថុតាងដែរសមត្ថកិច្ចដកហូតបានរួមមានខ្សែក ពណ៌ទងដែងចំនួន០២ខ្សែរ(មួយកាលៃមួយជារបស់ពិត)បច្ចុប្បន្ទកំលាំងជំនាញ(អហក្រុង)កំពុងកសាងសំនុំរឿងបញ្ចូនមក(អហខេត្ត)ចាត់ការបន្តតាមនិតិវិធី៕