ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្លឹងមើលតុលាការ ខេត្តបន្ទាយមានជ័យ
Sat,17 November 2018 (Time 04:32 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1354នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


បន្ទាយមានជ័យៈ  ករណីទំនាស់ដីធ្លី ដែលកំពុងនៅកកស្ទះ នៅសាលាខេត្តបន្ទាយមានជ័យ ជិត ៣០០ករណី ដែលមិនទាន់ដោះស្រាយចប់នៅឡើយ ហើយក្នុងអាណត្តិចៅហ្វាយ ខេត្តរូប ដោះស្រាយ បានមួយរឿង ខ្លះរឿងធំ និងខ្លះរឿងតូច ។ ប្រជាពលរដ្ឋតំណាងសហគមន៍រងការចោទប្រកាន់ពីតុលាការ ខេត្តបន្ទាយមានជ័យ រាប់សិបករណី ហើយការចោទប្រកាន់របស់តុលាការគំរូមួយនេះ បែរកំពុងតែត្រូវអ្នកមានលុយមានអំណាចទៅវិញ ។  

អ្នកតំណាងសហគមន៍ដីធ្លី ជាច្រើននាក់ កំពុងតែរង់ការចោទប្រកាន់ ពីសំណាក់តុលាការ ខេត្តបន្ទាយមានជ័យ ដោយសារតែករណីទំនាស់ដីធ្លី អាជ្ញាធរដែនដីមិនមានការដោះស្រាយ ។ ដូចករណីទំនាស់ ដីធ្លីចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ចំណុចដីតែមួយ ដែលមានទំនាស់អូសបន្លាយពេលជាច្រើនឆ្នាំ  ករណីទំនាស់ ដីធ្លី  បានក្លាយទៅជាការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ក្នុងនោះដែរ  ក៍មានតំណាងសហគមន៍ ដូច អ្នកស្រី ឡុង សុគន្ធី ត្រូវបានតុលាការ ធ្វើការចោទប្រកាន់រហូតដល់ ១២ ករណី ហើយនិងសម្រេចឃុំ ខ្លួនបណ្តោះអាសន្ន ២ ករណីទៀតផង ក្នុងនោះមានប្រជាពលរដ្ឋ ១១ នាក់ក៍ត្រូវខបានតុលាការ ខេត្ត បន្ទាយមានជ័យ ក្នុងម្នាក់ៗ ត្រូវបានតុលាការចោទប្រកាន់ ចាប់ ២ ករណីរហូតដល់ ១២ ករណី ។ ចំណែកសហគមន៍ ថ្មពួក សហគមន៍ក្តឹបថ្ម សហគមន៍ ទួលពង្រ សហគមន៍តាគង់ និងតំណាងប្រជា ពលរដ្ឋស្ទឹងបត់ ក្រុងប៉ោយប៉ែត ក៏កំពុងតែរង់ការចោទប្រកាន់ ជាច្រើនករណីដែរ ហើយការចោទ ប្រ កាន់នេះ កំពុងតែកើនឡើងជាលំដាប់ ។

មន្ត្រីអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថាៈ អ្នកមានលុយមានអំណាច តែងតែទទួលបាននូវ ភាពស្របច្បាប់ក្នុងការបំពេញនូវលិខិតផ្សេងៗ ដោយសារតែមន្ត្រីទាំងអស់នោះ ជាគ្នាគេ ចំណែក ប្រជាពលរដ្ឋ​ គ្មានលុយកាក់ គ្មានអំណាចតែងតែទទួលបាននូវភាពអយុត្តិធម៌ ដោយសារតែតុលាការ ចោទប្រកាន់សំអាងទៅលើឯកសារ និងភស្តុតាង តាមពិតប្រជាពលរដ្ឋជាម្ចាស់ដីពិតប្រាកដ ។

ក្រុមអ្នកច្បាប់ និង មេធាវី បានលើកឡើងថាៈ ចំពោះការចោទប្រកាន់ដែល កើតឡើងអំពីទំនាស់ដីធ្លី ជារឿងរដ្ឋប្បវេណី តែការអូសបន្លាយពេលជាយូរឆ្នាំ នឹងមានការកើតឡើងនូវបទល្មើសព្រហ្មទណ្ឌ  ដូចជាៈ បទ ប៉ៈពាល់កម្មសិទ្ធិឯកជន. អ្នកចូលកាន់កាប់ថ្មីលើអចលវត្ថុឯកជន ហិង្សាដោយចេតនា លើ អ្នកកាន់ច្បាប់ស្រប បទបរិហាកេរ្តិ៍ និង បទ មិនអនុវត្តតាមសេចក្តីសម្រេចរបស់ តុលាការ ជាដើម ។

សាលាដំបូង ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋរងការចោទប្រកាន់ បាននិយាយថាៈ ជាឈ្នាន់ សម្រាប់អ្នកមានលុយ និង មានអំណាច ដែលមិនបានផ្តល់យុត្តិធម៌ជូនដល់ពួកគាត់ឡើយ ពួកគាត់ បានសំណូមពរ ដល់សម្តេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និង លោក អង្គវង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយអន្តរាគមន៍ ដើម្បីទម្លាក់ការចោទប្រកាន់ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ មកលើប្រជាពលរដ្ឋ និងតំណាងសហគមន៍ទាំងអស់ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
324 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7473 នាក់
ខែនេះ :
27026 នាក់
3 ខែនេះ :
60859 នាក់
សរុប :
2511566 នាក់