ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៍យកដីស្រែខ្មែរទុកឲ្យយួន ជាថ្នូរ ឲ្យយួនឡើងគោក
Sun,18 November 2018 (Time 11:21 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1119នាក់)


កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុកបរិបូណ៍ ដែល មានដីស្រែ ជាប់និងផ្លូវចុះ ទៅបឹងទន្លេសាប កំពុងតែ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការបាត់បង់ដីធ្លី ដែលលោក ចៅហ្វាយស្រុកប​រិបូណ៍ បានដកបង្គោលដីស្រែ របស់ពួកគាត់ ដែលធ្លាប់ អាស្រ័យផលរាល់ឆ្នាំ យកដីទៅឲ្យយួនឡើងគោក ។

អ្នកស្រី ឈ្មោះពុត អ៊ូ អាយុ​​​​​៥០ឆ្នាំ ជាដើម​​​​​​​​​​​​​​​​​​បណ្តឹង បានរៀប​​​​​​​​​​​​​​​រាប់ប្រាប់ថា​​​​​​​​​​​ កាលពីវេលា​​​​​​​​​ម៉ោង១​​​​​​​​​​​​​​​០និង២៥នាទីព្រឹក ​​​​​​​​​​​​​​​​​​​​​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​​​​​​​​​​​ លោកឈុំ សាំ​​​​​​​​​​​ ជំទប់ទី​​​​​​​​​​​​​​​​​​​​​​​​​​​១ឃុំខុនរ៉ង ​​​​​​​​​​​​​​​​លោកទឹម សុផាត ​​​​​​​​​​​​​​​មេប៉ុស្តិ៍ និង​​​​​​​​​​លោកកែ​​​​​​​​​​​​​​​​​ម ណុំ នាយ​​​​​​​​​​​​​​​​​​​​​​រងប៉ុស្តិ៍រដ្ឋបាលឃុំខុនរ៉ង បានម​​​​​​​​​​​​​​កបញ្ជាឱ្យ ប្រជា​​​​​​​​​​​​​​ការពា​​​​​​​​​​​​​​​​​​​រភូមិ ធ្វើការដ​កបង្គោលរប​​​​​​​​​​​​​​ងចំនួន១០​​​​​​​​​​​​​​​​​​​​​​​​​​៤ដើម ដែល​​​​​​​​​​​​​ព័ទ្ធដីស្រែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បស់ពួកគាត់ ដែលពួក​​​​​​​​​គាត់បា​​​​​​​​​​​នកាប់កា​​​​​​​​​​​​​​​​​​​​​​​​​​​​ប់អាស្រ័យ​​​​​​​​​​​​ផលតាំ​​​​​​​​​​​​​​​​​ងពីឆ្នាំ១៩៨៩ យកទៅទុក​​​​​​​​​​​នៅសា​​​​​​​​​​​​​លាឃុំ។ មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែប៉ុណ្ណោះ លោកជំទប់ទី១​​​​​​​​​​​​​​ និងលោក​​​​​​​​​​​​​មេប៉ុស្តិ៍ បានទាំង​​​​​​​​​​​​​​​​​​យកដីស្រែរប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់ពួកគាត់ ទៅចែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យប្រជាពលរដ្ឋរស់​​​​​​​​​​​​​​នៅលើផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តែតទឹក ដែល​​​​​​​​​​​​​​​​​​​​​ត្រូវអាជ្ញា​​​​​​​​​​​​​​​​ធរឱ្យឡើងម​​​​​​​​​​​​​​​​​​​​​​​​​​ករស់នៅលើ​​​​គោក។

ក្នុងស្រុកបរិបូណ៍ ប្រជាពលរដ្ឋ ដែលមានផ្ទៃដីស្រែ ក្នុងតំបន់ ៣ មាន ឃុំត្រពាំងចាន់ ឃុំ ចក ឃុំ ស្វាយ គយ ឃុំ ខុនរ៉ង ឃុំមេលំ .....ជាដើម ដែលអាស្រ័យផលលើដីស្រែនេះ តាំងពីឆ្នាំ១៩៧៩ មក ។  តែថ្មីនេះ ឃុំដែលត្រូវបានលោក ចៅហ្វាយស្រុក ត្រូវអនុវត្តមុនគេ គឺឃុំ ខុនរ៉ង ដែលជាឃុំមានសក្តានុពល ជាងគេ ដែលមានព្រំប្រទល់ជាប់ ឃុំឆ្នុកទ្រូ បឹងទន្លេសាប ។ ក្នុងការបំលាស់ទីលំនៅជនជាតិយួន ចេញពីបឹងទន្លេសាបនេះ អាជ្ញាធរ ដែនដី មិនទាន់បានត្រៀមខ្លួនប្រាណជាមុន សិក្សាអំពីផលប៉ៈពាល់ របស់ប្រជាពលរដ្ឋកម្ពុជានៅឡើយទេ ។ ក្រុមគណកម្មការ ដែលនដឹកនាំដោយ លោក ឃួន សៅរុំ នោះ គឺធ្វើតាមបញ្ជាមេ តៗគ្នា ដូចលោក ឈុំ សាំ ជំទប់ទី១ ឃុំខុនរ៉ង បានដកបង្គោលដីស្រែ ដើម្បី យកដីឲ្យយួននោះ គឺតាមបញ្ជារបស់លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៍ ។ លោក ឃួន សៅរុំ ធ្វើតាមបញ្ជារបស់មន្ត្រីថ្នាក់លើៗ ដែលបញ្ជាតៗគ្នា ដោយលោក ឃួន សៅរុំ មិនទាំងទាន់បានសិក្សាអំ ពីផលប៉ៈពាល់របស់ប្រជាពលរដ្ឋ ដែលកំពុងតែអាស្រ័យផលដីស្រែរបស់ពួកគាត់ ។ ជនជាតិវៀតណាម (យួន) ទោះបីនៅក្នុងទឹក ឬ លើកគោក ក៍មិនមានបញ្ហាអ្វីដែរ ដោយសារតែជនជាតិមួយនេះ បានបន្សាំ ខ្លួនប្រាណ នៅស្រុកខ្មែរយូរហើយ គ្រួសារខ្លះមានកូនធ្វើជាអភិបាលរងខេត្ត ជាចៅក្រម ជាព្រះរាជអាជ្ញា និងអ្នកខ្លះមានតួនាទីនៅក្នុងជួរយោធា ទៀតផង ។ នៅក្នុងស្រុកបរិបូណ៍ គេឃើញក្រុមជនជាតិ វៀតណាម (យួន)នេះ បានគ្នាជាច្រើន ទៅរស់នៅតំបន់ភ្នំគុក ជាប់ព្រំដែនខេត្តពោធិសាត់ និង កន្លែង កំសាន្ត ច្រកល្អៀង (យោក) ក្នុងទឹកដីខេត្តពោធិសាត់ ក៏ត្រូវបានយួនម៉ៅការផ្តាច់មុខ ទាំងលក់សំបុត្រ និងមិនឲ្យរបស់ហូបចុកចូលទេ តម្រូវឲ្យទិញនៅទីនោះ ។ នៅក្នុងឃុំពន្លៃ ក៏មានយួនកាន់តែច្រើន ឡើងដែរ នៅភូមិកែវឡាត ស្ទើរនិងក្លាយជាភូមិយួនហើយ ។

ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ ដែលអាជ្ញាធរស្រុក បរិបូណ៌ យកដីស្រែកំពុងតែអាស្រ័យ ទៅឲ្យវៀតណាម(យួន) ថ្នូរនឹងការឡើងមករស់នៅលើគោកនេះ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7523 នាក់
ខែនេះ :
27076 នាក់
3 ខែនេះ :
60909 នាក់
សរុប :
2511616 នាក់