ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកវរសេនិយ៍ឯក ធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែតដឹកនាំអំណោយមកជួយសម្រាលទុក្ខក្រុមគ្រួសារសពស្ត្រីកូនខ្ចីប្តីវាយស្លាប!
Sun,18 November 2018 (Time 06:17 PM)
ដោយ ៖ រក្សា (ចំនួនអ្នកអាន: 1168នាក់)


ប៉ោយប៉ែត៖ដោយមានការ យកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  ចង្អុលបង្ហាញនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត រួមនឹងកងកម្លាំង ក្រោមឱវាទ បានយកអំណោយរួមទាំងថវិការ ៥០មុឺនរៀល អង្ករ១ការ៉ុង និងគ្រឿងបរិភោគមួយចំនួន មកចែកជូន ក្រុមគ្រួសារស្រ្តីុកូនខ្ចីដែលត្រូវប្តី វាយរហូតដល់ស្លាប់គួរអោយអាសូរ។
គួររំលឹកផងដែរថា៖រឿងរ៉ាវគួរអោយអណោចអធម្មដោយស្ត្រីកូនខ្ចី០៣ ខែ ត្រូវបានប្តីវាយដល់ស្លាប់នេះ បានកើតឡើង នៅថ្ងៃសៅរ៍ ១០ កើតខែក្តិក ឆ្នាំចសំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទី។ មានករណីហឹង្សា ក្នុងគ្រួសារបង្កទ្បើង នៅក្នុងភូមិគីឡូមែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បង្ក ឡើងដោយឈ្មោះ ចេក ឆក ភេទប្រុសអាយុ៤០ឆ្នាំ (ជាប្តី) បានប្រើអំពើហឹង្សា ទៅលើប្រពន្ធ ដោយប្រើដៃវ៉ៃ និងប្រើជើងធាក់ ឈ្មោះឈឿន ហៃ  អាយុ៣៩ឆ្នាំ បណ្តាលសន្លប់បាត់ស្មារតី សូមបញ្ជាក់ថាស្ត្រី ដែលជា (ប្រពន្ធទើបតែឆ្លងទន្លេបានបីខែ) ។ 
  ពេលកំពុងកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ចុះដល់ចំណុច កើតហេតុ បាននាំជនបង្ក មកប៉ុស្តិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿង។ រីឯជនរងគ្រោះ ដឹកយកទៅសង្រ្គោះ នៅមន្ទីរ ពេទ្យ បង្អែកក្រុងប៉ោយប៉ែត ។ លុះដល់រសៀល ថ្ងៃដដែល វេលាម៉ោង១៥និង៤០នាទីជនរងគ្រោះ បានបាត់បង់ជីវិត។ ចំពោះជន សង្ស័យ បានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត បន្តទៅតាមនីតិវិធីនៃច្បាប់។ទោះជាយ៉ាងណាដោយមានការ យកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឱ្យលោក យកអំណោយមកចែកជូន ស្រ្តីដែលត្រូវប្តី វាយរហូតដល់ស្លាប់នេះទើបនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត រួមនឹងកងកម្លាំង ក្រោមឱវាទ បានយកអំណោយរួមទាំងថវិការ ៥០មុឺនរៀល អង្ករ១ការ៉ុង និងគ្រឿងបរិភោគមួយចំនួន ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7453 នាក់
ខែនេះ :
27006 នាក់
3 ខែនេះ :
60839 នាក់
សរុប :
2511546 នាក់