កម្លាំង អធិការដ្ឌាននគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសម្នាក់ចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួល!!!
ប៉ោយប៉ែត៖ លោកវរសេនិយ៍ឯកធិនស៊ិនដេតនគរបាល អធិការក្រុងប៉ោយប៉ែត នៅតែ បន្តបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមដើម្បីអនុវត្តន៍ គោលការណ៍ភូមិឃុំមានសុវត្ថភាពការពារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានល្អជាក់ស្តែងនៅវេលាម៉ោង១៦ និង ០៥ នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨មានប្រជាពលរដ្ឋ រាយការណ៍មកកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែតថាមានសង្សយ័កំពុងធ្វេីសកម្មភាពចែកចាយគ្រឿងញៀននៅក្នងបន្ទប់ជួលលេខB02 នៅជាន់ទី២ស្តិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមៗលោកអធិការវ័យក្មេងរូបនេះបានដឹកនាំកំលាំងជំនាញបានទៅដល់កន្លែងហើយបានសហការជាមួយម្ចាស់ផ្ទះជួល កំលាំងធ្វើការឆែកឆេរតាមនីតិវិធីពេលនោះជាក់ស្ដែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅក្នុងបន្ទប់ភ្លាមៗ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោៈ ញង់ សៀងហៃ ភេទ ប្រុស អាយុ ២៥ ឆ្នាំស្នាក់នៅភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមុនរបរមិនពិតប្រាកដ ព្រមទាំងចាប់យកបានវត្ថុតាងរួមមាន
១-ម្សៅក្រាមពណ៍សថ្លាចំនួន០៨កូនថង់តូច
២ -ថ្នាំគ្រាប់ពណ៍ខៀវចំនួន ២ កំណាត់
៣- ជញ្ញីងសំរាប់ថ្លឹងថ្នាំញៀងចំនួន ០១
៤ -ដបថ្នាំកេតាមុីប្រើរួចចំនួន ០១
៥-ថង់កិបមាត់សំរាប់ច្រកគ្រឿងញៀនមួយចំននួន
៦-ដបកែឆ្នៃសំរសប់ប្រើប្រាស់គ្រឿងញៀនចំនួន ១
៧- ដបសុីសារចំនួន ១
៨ -បំពងសំរាប់ចូកថ្នាំចំនួន ៤
៩ -ក្រដាស់អាលុយមញ៉ូមចំនួន ១ ដុំ
១០ -ដែកកេះចំនួន ៦
១១- បំពង់កែវចំនួន ១ កំណាត់
១២ -ពូថៅចំនួន ១
១៣ -ស្នាប់ដៃចំនួន ១
បច្ចុប្បន្នជនសង្ស័យកំពុងធ្វេីការសាកសួរបំភ្លឺនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឌាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅ
តាមនិតិវិធីច្បាប់។
ទោះជាយ៉ាងណា ដោយមើលឃើញ នូវការ បន្តស្រាវជ្រាវនឹងបង្ការបង្ក្រាបបទល្មើសនានាដូចភ្លៀងរលឹម របស់លោកវរសេនិយ៍ឯកធិនស៊ិនដេតក្នុងការអនុវត្តន៍គោលការណ៍ភូមិឃុំមានសុវត្ថភាព ធ្វើអោយពលរដ្ឋក្រុងប៉ោយប៉ែតមានភាពកក់ក្តៅ៕