ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចចម្រុះចុះឆែកឆេរ នឹងបិទស្តង់ នឹងឃ្លាំង៩កន្លែង នៅក្រុងប៉ោយប៉ែត
Sat,03 November 2018 (Time 09:26 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 3171នាក់)


ខេត្តបន្ទាយមានជ័យ៖យ៉ាងតិចស្តង់ និងឃ្លាំងចំនួន៩កន្លែង នៅទីតាំងខុសៗគ្នា នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចម្រុះដឹកនាំដោយ ព្រះរាជអាជ្ញារង សាលាដំបូង ខេតបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ រួមមានះ មន្ត្រីគយ និងរដ្ឋាករកម្លាំងអាវុធហត្ថ ព្រមទាំងមន្ត្រី អាជ្ញាធរភូមិសង្កាត់ បានចុះឆែកឆេរនឹង បិទបណ្តោះអាសន្ន ពាក់ពន្ធ័នឹងការលួចស្តុបទំនិញចម្រុះ អត់ពន្ធគយ តម្លៃរាប់សែនដុល្លារ។
 
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សឹលមិញ លោកប្រធាន អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ឃ្លាំងនិងស្តង់ដែលស្តុក ចែកចាយចំនួន៩កន្លែង ដែលលួចលាក់ ដាក់ទំនិញចម្រុះគេចពន្ធ នៅក្រុងប៉ោយប៉ែត រួមមានទី១-ឃ្លាំងទំនិញចែ អៀង ស្ថិតនៅភូមិបាលិលេយ្យ១មសង្កាត់ប៉ោយប៉ែត ២-អាជីវកម្មដ្ឋានយីហោ លី ម៉ី លក់គ្រឿងអេឡិចត្រូនិច ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។
៣-អាជីវកម្មដ្ឋានឬឃ្លាំងកេះម៉ូតូ ស្ថិតនៅផ្លូវជាតិលេខ៥(ជាប់ធនាគាកាណាឌីយា ក.អ)ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត។៤-អាជីវកម្មដ្ឋានឫឃ្លាំងកេះម៉ូតូ ស្ថិនៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ៥-អាជីវកម្មដ្ឋាន ឬឃ្លាំងកេះម៉ូតូ ស្ថិនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត ៦-អាជីវកម្មដ្ឋានយីហោ វុយ សេង លក់ទូរស័ព្ទដៃ ស្ថិតនៅផ្ទះលេខ១៨ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់/ក្រុងប៉ោយប៉ែត។
៧-អាជីវកម្មដ្ឋានឬឃ្លាំងមលក់គ្រឿងសង្ហារឹម(ហ្គូដឡាក់)ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់/ក្រុងប៉ោយប៉ែត ៨-ឃ្លាំងលក់ទំនិញលោកណូយ ស្ថិតនៅភូមិបាលិលេយ្យ១សង្កាត់/ក្រុង ប៉ោយប៉ែត ៩-ឃ្លាំងលក់គ្រឿងសង្ហារឹម យីហោ តាំង ថានេត លក់តុកុំព្យួរទ័រ ទូរដាក់សំលៀងសំលៀកបំពាក់ កៅអីការិយាល័យ សាឡុង គ្រែ ពូក ស្ថិនៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីបានបញ្ជាក់ថា៖ក្រោយពេលដែលមន្ត្រីជំនាញ បានចុះពិនិត្យរុករកឃើញ មានទំនិញមួយចំនួនមានពន្ធ និងមួយចំនួនទៀត គ្មានឯកសារពន្ធ ត្រូវបានប្រមូល និងធ្វើឯកសារមដើម្បីអោយម្ចាស់ឃ្លាំង និងស្តង់ ចូលបង់ពន្ធតាមច្បាប់។លោកបានសំណូមពរដល់មន្ត្រីគយ និងរដ្ឋាករខេត្ត និងការិយាល័យ តាមព្រំដែន បន្តបង្កើតការត្រួតពិនិត្យ ឆែកឆែរ បង្ក្រាប រឹបអូសរាល់ទំនិញរត់គេចពន្ធ ហើយត្រូវបង់ពន្ធគយ និងផាកពិន័យ ដើម្បីប្រមូលថវិកាជូនរដ្ឋផងដែរ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7406 នាក់
ខែនេះ :
26959 នាក់
3 ខែនេះ :
60792 នាក់
សរុប :
2511499 នាក់