ភ្ញាក់ផ្អើលទាំងព្រឹកលោកសង្សមួយអង្គ បានចាក់ស្រ្តីម្នាក់ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ
បន្ទាយមានជ័យ៖ខឹងស្រីស្នេហ៍សុំបែកព្រះសង្សមួយអង្គបានណាត់ជួបយកដែកឆាបចាក់ស្រ្តីម្នាក់ឲ្យរបួសធ្ងន់ឈាមហូរស្រោនចខ្លួនបង្ករភ្ញាក់ផ្អើលដល់ពលរដ្ឋត្រទាំូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនព្រឹក។
ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង០៦ព្រឹក ក្នុងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចអូរខៃដន ស្ថិតក្នុងបន្ទាយមានជ័យ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង១០នាទីព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមុនពេលកើត ហេតុ ឈ្មោះ ទន់ សាវ៉ន ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ បួស ជាសង្ឃ គង់នៅវត្ត ( ស្វាយចាស់ )ស្ថិតនៅ ភូមិ ១ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បានជិះរថយន្ត ឈ្នួល មកជួបនារីរងគ្រោះ ឈ្មោះឡេង ផល្លា ភេទ ស្រីអាយុ ៤៣ ឆ្នាំ (ជាស្ត្រីមេម៉ាយ ) មុខរបរប្តូរប្រាក់ ស្នាក់នៅភូមិ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ បានបើក រថយន្ត ហៃ ឡែនឌឺ របស់ខ្លួន ទៅជួប ឈ្មោះ ទន់ សាវ៉ន នៅចំណុច អូរខៃដន។
មូល ហេតុ ការណាត់ជួបគ្នា និយាយពីទំនាក់ទំនង ស្នេហា និងបានស្គាល់គ្នារយះពេល ៣ឆ្នាំ មកហើយ ជនរងគ្រោះ បានសុំ បែកពីឈ្មោះ ទន់ សា វ៉ន ភ្លាមៗ នោះ ជនសង្ស័យ ឈ្មោះ ទន់ សាវ៉ន ជា ជនបង្ករ បានយក ដែកឆាប ចេញពីក្នុង ថង់យាម ចាក់ទៅលើ ស្ត្រី រងគ្រោះ ចំមុខនិង បំពង់ករ បណ្តាលឱ្យរងរបួសធ្ងន់ ។
ភ្លាមៗនោះ ប្រជាពលរដ្ឋ បានដឹកស្ត្រីរងគ្រោះទៅមន្ទីរពេទ្យផងដែរ ។
ក្រោយពេល កើតហេតុ មានប្រជាពលរដ្ឋ បានប្តឹងរាយការ ជូនមកសមត្ថកិច្ច ចុះស្រាវជ្រាវ និង នាំខ្លួន ជនសង្ស័យ ឈ្មោះ ទន់ សាវ៉ន ជាព្រះសង្ឃ រួមនិងវត្ថុតាង មានដូចជា : ដែកឆាប ១ដើម ប៉ូលិសបាននាំមកសួនាំ នៅអធិការនគរបាលក្រុងប៉ោយប៉ែត ផងដែរ ។
ក្រោយពីសមត្ថកិច្ច ក្រុងប៉ោយប៉ែត សាកសួរហើយបាននាំ ព្រះសង្ឃ ទៅផ្សឹក រួច និងបន្ត តាមនិតិវិធី ច្បាប់ តែម្តង៕