ផ្អើលខេត្តតាកែវដោយសមត្ថកិច្ចចាប់ជនជាតិចិនចាប់ជំរិតតាមប្រព័ន្ធInternatជាង២០០នាក់
តាកែវ៖ សមត្ថកិច្ច ខេត្តតាកែវ លែងធម៌ក្តៅបើកយុទ្ធនាការចាប់ជាតិចិនចាប់ជំរិតតាមប្រព័ន្ធInternatទ្រងទ្រាយធំដែលសម្ងំលាក់ខ្លួន និងធ្វើសកម្មភាព នៅចំនួនស្រុក២ គឺស្រុកបាទី និងស្រុកត្រាំកក់ ចំនួន៤ទីតាំង
ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ២៣៥នាក់ ស្រី ៣៦នាក់។
ប្រភពព័ត៌មានងានអោយដឹងថា៖កងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើការបង្រ្កាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំងផ្សេងគ្នានៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងនោះ ៖
*ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។
ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។
ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់។
+ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់
សរុបទាំង០៤ទីតាំង ចំនួន ២៣៥នាក់ ស្រី ៣៦នាក់។
ទោះជាយ៉ាងណាជុំវិញការបង្ក្រាបនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងខ្លាំងព្រោះវត្តមានជនជាតិ ទាំងនេះគឺជាមេរោគសង្គម តែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋានពួកគាត់សង្ឃឹមថាសមត្ថកិច្ចនិងចាត់ការអោយបានតឹងរឹងបំផុត៕