ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការនិយាយការពិត មិនការពារ នៅតំបន់ទេសចរណ៍ ខេត្តព្រះសីហនុ កំពុងតែមានការចម្រូងចម្រាស់ រវាង ពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ !
Tue,27 November 2018 (Time 04:13 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1108នាក់)


ខេត្តព្រះសីហនុៈ ក្រោយពីតារាកម្លែង អ្នកស្រីខ្ញុង បានបង្ហោះសារវីដេអូ តាមប្រព័ន្ធទំនាក់ទំនងសង្គម និយាយពីអំពីផ្ទះសំណាក់ និង សណ្ឋាគារ ព្រមទាំងកន្លែងហូបចុក ថ្លៃកក់ពពករួចមក ក៍មានផ្ទះសំណាក់មួយចំនួន បានចេញមកធ្វើការបកស្រាយ ជាបណ្តើរៗហើយ  ។ នៅក្នុងប្រព័ន្ធទំនាក់ទំនង សង្គមហ្វេសប៊ុក មានលើកឡើងជាច្រើន ដោយចោទជាសំណួរ និងវាយប្រហារគ្នាទៅវិញទៅមក ។ ក្នុងការលើកឡើង របស់អ្នកស្រី ស្រេង សុកាន់ដា ហៅ(ខ្ញុង) ជាសេរីភាពបញ្ចេញមតិ ហើយនិយាយ ការពិត បែរទៅជាអ្នកស្តាំនិយមគាំទ្រខាងរាជរដ្ឋាភិបាល និងក្រុមឆ្វេងនិយម គាំទ្រខាងអតីតៈគណបក្សប្រឆាំង បានយកការបញ្ចេញមតិរបស់អ្នកស្រី ទៅធ្វើការចោទប្រកាន់គ្នា ទៅវិញទៅមក តាមពិត អ្នកស្រី បាននិយាយត្រង់ៗ ហើយអ្នកណាមួយក៍បានដឹងអំពីស្ថានភាពនៅ ខេត្តព្រះសីហនុមួយនេះ ដែរ ។ ចំណែកកាសែតកោះសន្តិភាព ក្នុងនាទី ៦០ Buss ក៏បានលើកឡើងអំពីតម្លៃផ្ទះសំណាក់ និង ប្រជាពលរដ្ឋ អ្នកលក់ដូរ នៅសល់ត្រឹម ៨ តូប ប៉ុណ្ណោះ ដែលកំពុងតែតស៊ូយ៉ាងស្វិតស្វាញ លក់ដូរ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ចំណែកតូចផ្សេងៗ នៅតាមបណ្តោយឆ្នេរនោះ បានជួលឲ្យជន ជាតិចិន អស់ហើយ ។

ទោះជាការបកស្រាយ របស់ម្ចាស់ផ្ទះសំណាក់មួយចំនួន អំពីតម្លៃចាប់ពី ១៥ $ ដល់ ២០$ នោះ ក៏័មិន មានអ្នកណាជឿដែរ ។ នៅក្នុងការលើកឡើង ក្នុងប្រព័ន្ធសង្គម និងអ្នករស់នៅក្នុងខេត្តនេះ ក៏ទទួលស្គាល់ ដែរ ។

អ្នកលេងប្រព័ន្ធទំនាក់ទំនង សង្គម ហ្វេសប៊ុក បានទំលាយអាថ៌កំបាំងអំពីផ្ទះសំណាក់ ឈ្មោះ អ៊ិង វិសាល ដែលនៅជិតស្នងការនគរបាលខេត្ត ដែលមានវិក័យប័ត្រ តំលៃក្នុង ១ យប់ចំនួន ៤០ ដុល្លារ និង មានការកក់មុនទៀតផង ។ ទោះជាមានការចេញមុខបកស្រាយរបស់ម្ចាស់ផ្ទះសំណាក់មួយនេះ ថាមានតំលៃថោកក៍ដោយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1503 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8652 នាក់
ខែនេះ :
28205 នាក់
3 ខែនេះ :
62038 នាក់
សរុប :
2512745 នាក់