ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ច ចម្រុះត្រួតពិនិត្យលក្ខណះបច្ចេកទេសយកលុយឡើងអោយអ្នកណា?ចៅហ្វាយខេត្តសំណូមអោយថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចដែលទារលុយពីរថយន្តតាក់ស៉ី!
Mon,14 January 2019 (Time 02:51 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1504នាក់)


 

បន្ទាយមានជ័យ:ពលរដ្ឋចោទប្រកាន់   ​សមត្ថកិច្ច ចម្រុះ រួមមាន មន្ត្រី នៃមន្ទីរសារធារណះការនិងដឹកជញ្ជូន កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថ  ខេត្ត បន្ទាយមានជ័យថាបានធ្វើពុតកន្ទេលធំបន្លំដេក  ក្បាលទំពេក បន្លំកោរ ដោយយកលេះអនុវត្តន៍បទបញ្ជារសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនអោយត្រួតពិនិត្យលក្ខណះ បច្ចេកទេសយានយន្តប្រែក្លាយទៅជាការត្រួតពិនិត្យលុយច្រកការ៉ុងឡើងអោយមេកើយទៅវិញអភិបាលខេត្តបន្ទាយមានជ័យសំណូមពរអោយពលរដ្ឋថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចអោយបានច្បាស់លោកហ្នឹងមានវិធានការ។
 
ប្រភពព័ត៌មានព័ត៌មានពី ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា:  ជារៀងរាល់ថ្ងៃគេឃើញ ក្រុមការងារត្រួតពិនិត្យ យានយន្តដែលមាន កម្លាំងចម្រុះ រួមមាន មន្ត្រីនៃ មន្ទីសារធារណះការនិងដឹកជញ្ជូន ខេត្ត បន្ទាយមានជ័យ  បានសហការណ៍ជាមួយកម្លាំង នគរបាលចរាចរណ៍ និងកម្លាំង កងរាជអាវុធហត្ថ ផងបានដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ លក្ខណះបច្ចេកទេសយានយន្តនៅចំណុច ភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ និងបានធ្វើការកៀបសង្កត់ក្រុម អ្នករត់តាក់ស៊ី ឬក៏ ប្រជាពលរដ្ឋដែលដឹកបន្លែរផ្លែឈើរ ត្រីសាច់ និងដំណាំកសិផលឆ្លងកាត់មិនលើកលែងឡើយ។ដោយរថយន្តតាក់ស៊ីដឹកមនុស្សនិងមានចងឥវ៉ានលើគូថក្រោយបន្តិចបន្តួចគឺគេទារប្រាក់ មួយទៅពីរម៉ឺនរៀល ចំណែករថយន្តដឹកបន្លែរគេទារលុយតាមតែចិត្តពីបួនទៅប្រាំម៉ឺនរៀល  រថយន្តសំពីងសំពោងពី៥ម៉ឺនទៅដប់ម៉ឺនរៀល ចំណែក រថយន្ត  ដឹកដំឡូង ពី១៥ម៉ឺនទៅ២០រៀល
 
ដែលទង្វើរទាំងនេះបានធ្វើអោយពលរដ្ឋមានការខឹងសម្ប៉ាយ៉ាងខ្លាំង។និងបានសំណូមពរឲ្យលោក “”សួន បវរ”’ គណះនៃគណអភិបាលខេត្តបន្ទាយមានជ័យមេត្តា ត្រួតពិនិត្យលើបញ្ហានេះផងទាន! ព្រោះតែមានជនខិលខូចមួយក្តាប់តូចបានធ្វើពុតកន្ទេលធំបន្លំដេក  ក្បាលទំពេក បន្លំកោរ ដោយយកលេះអនុវត្តន៍បទបញ្ជារសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនអោយត្រួតពិនិត្យលក្ខណះ បច្ចេកទេសយានយន្តប្រែក្លាយទៅជាការត្រួតពិនិត្យលុយច្រកការ៉ុងឡើងអោយមេកើយបែបនេះបានធ្វើអោយពលរដ្ឋក្តៅក្រហាយមិនខុសពីជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាននេះអោយរលាយហិនហោចនោះទេ។ 
ទោះជាយ៉ាងណាជាការឆ្លើយតបទៅហ្នឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើក្រុម  សមត្ថកិច្ចចម្រុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះឯកឧត្តម សួនបវរ  អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ ប្រាប់កាសែត ខ្មែរជាយដែន  នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ   ២០១៩ នេះ គ្មានបទបញ្ជាណាមួយ   អោយក្រុមមន្ត្រី៣ស្ថាបន្ថ រួមមាន កម្លាំង មន្ត្រីសាធារណការ  កម្លាំងនគរបាលខេត្តននិងកម្លាំងកងរាជអាវុធហត្ថខេត្ត  បន្ទាយមានជ័យ  ទៅទារលុយកាក់ពីរថយន្តតាក់ស៉ី ឬរថយន្ត ដឹកកសិផលនិងបន្លែនោះទេគឺគេទប់ស្កាត់តែរថយន្តខុសលក្ខណះបច្ចេកទេសទេតើ។ហើយជាយោបល់របស់លោកលោកស្នើអោយថតមន្ត្រីនិងយកឈ្មោះមន្ត្រីណាដែលចុះទៅធ្វើទម្វើផ្ទុយពីបតបញ្ជារបែបនេះមកដោយកុំអោយនិយាយគ្មានភស្តុតាងហើយធ្វើរបាយការណ៍ដាក់មកសាលាខេត្តមកលោកក៏ចាត់ការអោយមើល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
849 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7998 នាក់
ខែនេះ :
27551 នាក់
3 ខែនេះ :
61384 នាក់
សរុប :
2512091 នាក់