អ្នកគ្រូពេទ្យថៃម្នាក់ត្រូវចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនជិត៤សែនគ្រាប់!
ប្រទេសថៃ៖កំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួនស្ត្រីស្រស់ស្អាតម្នាក់ដែលជាគ្រូពេទ្យបំរើកាងារនៅក្នុងមណ្ឌលសុខភាពមួយកន្លែងក្នុងខេត្តឈៀងរ៉ាយប្រទេសថៃខណៈដែលរូបនាងកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តនោះ។
យោងតាមរបាយការណ៍ពីប្រទេសថៃដែលយើងទទួលបានគឺការចាប់ខ្លួននេះបានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែងក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅដែលទីតាំងប៉ុស្តិ៍នេះ បានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់
ប្រភេទ។
នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយ មានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ា សរុបចំនួន៣៨០០០០គ្រាប់ ទើបកំលាំងបានឃាត់ខ្លួនដើម្បីនាំយកទៅសាកសួរបន្ត។ក្រោយពីទទួលបានចម្លើយសារភាពរួចមក សមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយ៍ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់អ្នកគ្រូពេទ្យម្នាក់មកទៀត ដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកក ដោយឃាត់ខ្លួននៅក្នុងខេត្តឡាំប៉ាងស្រុកង៉ាវ ដោយផែនការចែកចាយថ្នាំញៀនលើកនេះ គឺចេញពីខេត្តឈៀងរ៉ាយឆ្ពោះទៅកាន់ខេត្តព្រែខេត្តត្រាតនិងខេត្តរុាំងសុីតគឺមានមុខព្រួញចំនួន២គឺទី១គឺរូបអ្នកគ្រូផ្ទាល់តែម្តងដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តឈៀងរ៉ាយជាមួយនឹងមិត្តប្រុសរបស់នាងដោយដឹកថ្នាំញៀនចំនួន៣៨០០០០ គ្រាប់ ។ ឯមុខសញ្ញាទី២គឺជាមនុស្សប្រុសដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ណាវ៉ារ៉ាគឺនៅក្នុងរថយន្តនោះមានថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន៤២០០០០គ្រាប់បើសរុបទាំងពីរមុខព្រួញនេះមានថ្នាំចំនួន៨០០០០០ គ្រាប់។បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃទំនាក់ទំនងទៅគ្រប់ស្ថានីយ៍ ដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើ ក្នុងការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកអ្នកគ្រូពេទ្យត្រូវបានកំលាំងជំនាញបញ្ជូនទៅកាន់តុលាការហើយ ៕