ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មនុស្សពេញកំលាំងក្លាយជាអ្នកទោស ប៉ៈពាល់ដល់ការអភិវឌ្ឍន៍ប្រទេស
Thu,29 November 2018 (Time 05:45 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1096នាក់)


ភ្នំពេញៈ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកាឆ្នាំ២០១៨ កន្លង សម្តេចក្រឡាហោម ស ខេង ដាក់សំណើរជូនរាជ រដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនិងអ្នកទោសកើនឡើង ចង្អៀតណែន នៅតាមពន្ធនាគារនីមួយៗ ទូទាំង ​ប្រទេស ។ ដោយសារករណីកើនឡើងនៃអ្នកទោស តាមពន្ធនាគារនីមួយៗពីមួយឆ្នាំទៅមួយឆ្នាំ បទល្មើសដែលគេសង្កេតឃើញកើនឡើង ជាងគេនោះ គឺបទល្មើសគ្រឿងញៀនស្រវឹង ដែលជនប្រព្រឹត្ត ភាគច្រើនជាមនុស្សពេញកំលាំង ដែលមានអាយុចាប់ ១៤ ឆ្នាំ ដល់អាយុ ៤៥ ឆ្នាំ ។  ក្នុងការដាក់លិខិត ជូនរាជរដ្ឋាភិបាល ដើម្បីប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង ដែរ តែកិច្ច ប្រជុំនេះ មិនទាន់បានកំណត់ថ្ងៃណាជាក់លាក់ នៅឡើយទេ ។ នៅក្នុងឆ្នាំ២០១៨ មកដល់ខែកញ្ញា អ្នក ទោសសរុបទូទាំងប្រទេសមានចំនួន ៣១ ០០៨ នាក់ និងជនជាប់ឃុំកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការ មានចំនួន ២២ ២៩៥ នាក់ស្មើនឹង ៧១,៩ ភាគរយ ។

បញ្ហាចង្អៀតណែន នៅក្នុងពន្ធនាគារ តាមខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា ក្រុមអ្នកច្បាប់បានលើក ឡើងថាៈ បញ្ហានេះបណ្តាលមកពីកក្តាចម្បង ទាក់ទងទៅនិងអង្គនីតិប្រតិបត្តិ និង ប្រព័ន្ធតុលាការ ។ អង្គនីតិប្រតិបត្តិ ដែលមានបទល្មើសកើតឡើងដដែល ដូចជាបទល្មើសគ្រឿងញៀន ដែលកំពុងតែ ចរាចនៅពាសពេញប្រទេស ពីក្រុងដល់ជនបទដាច់ស្រយាល ជនប្រើប្រាស់ ចែកចាយ ជាមនុស្សកំពុង ពេញវ័យ ក្នុងនោះមានទាំងសិស្សសាលា ហើយនិងសមត្ថកិច្ចខ្លះផងដែរ តែអង្គនីតិប្រតិបត្តិ មិនទាន់ មានការតាំងចិត្តជាក់លាក់ណាមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាបឡើយ ។ ជាធម្មតា នៅពេលបទ ល្មើសកើតឡើង ១ ករណី ឬ ២ ករណី មន្ត្រីអនុវត្តច្បាប់ ចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រ និងសិក្សាទៅលើ ផ្លូវចិត្តជនប្រព្រឹត្ត ដូចជា ទីកន្លែង អាយុ ជីវភាព ចំណង់ចំណូលចិត្ត ....ជាដើម ដើម្បីដាក់ចេញនូវយុទ្ធ សាស្រ្ត ទប់ស្កាត់ និងការពារ មិនឲ្យមានបទល្មើសនេះកើតឡើង បន្តទៀត  មិនមែនឃើញប្រើប្រាស់ ម្នាក់ ចាប់ម្នាក់ អញ្ចឹងកម្ពុជា ត្រូវបង្កើតគុក ( ពន្ធនាគារ) បន្ថែមជារៀងរាល់ឆ្នាំ សម្រាប់ដាក់ជនទាំង នោះ ។ ចំណែក ស្ថាប័នតុលាការ មានចំណុចអវិជ្ជមានច្រើនដែរ ដោយសារតែចៅក្រម ព្រះរាជអាជ្ញា ប្រើឆន្ទានុសិទ្ធិ ដែលច្បាប់ប្រគល់ឲ្យខ្លាំងពេក រហូតដែលត្រូវបានគេឃើញថាមិនមានបេះដូង មនុស្ស ជាតិ ដោយគ្រាន់តែដាក់ការសង្ស័យចោទប្រកាន់ ហើយសម្រេចឃុំខ្លួន ហើយអ្នកខ្លះជាអ្នកម៉ូតូឌុប រកស៊ីឌុបមនុស្ស ដើម្បីបានប្រាក់កំរ៉ៃ ចិញ្ចឹមគ្រួសារ តែនៅពេលជនប្រព្រឹត្តហៅជិៈ ហើយសមត្ថកិច្ច ឃាត់ ខ្លួន ទាំងអ្នកម៉ូតូឌុប ហើយតុលាការ សម្រេចឃុំខ្លួន ទាំងអ្នកម៉ូតូឌុប ដែលមិនបានដឹងរឿង ។

អ្នកចេញពីពន្ធនាគារ ម្នាក់ បានប្រាប់សារព័ត៌មានខ្មែរជាយដែនថាៈ គេចាប់មនុស្សដាក់គុក ហើយ និយាយថា ជាមណ្ឌលកែប្រែ តាមពិតទៅមិនមែនកែប្រែទេ ដូចនាំមនុស្សទៅរៀនសូត្រ ចែករំលែក អំពីបទល្មើសផ្សេងៗ ជាច្រើន ដូចជា អ្នកទោសខ្លះ ដាក់លាយឡំជាមួយគ្នា មានអ្នកទោសខ្លះ ប្រព្រឹត្ត បទល្មើស ប្លន់ សំលាប់ ហើយខ្លះជួញដូរគ្រឿងញៀន ខ្លះទោសលួច ...ជាដើម ។ អញ្ចឹងក្នុងមួយយប់ៗ អ្នកទោសពិភាក្សាគ្នា របៀបប្រព្រឹត្ត និងចែករំលែកជំនាញរៀងៗខ្លួ​ន នៅពេលបានចេញមកក្រៅ ចាប់ ផ្តើមប្រព្រឹត្តខ្លាំងឡើង អ្នកទោសខ្លះជាប់គុកជាច្រើនដង លែងខ្លាចគុកហើយ ។ បើអញ្ចឹងថាកែប្រែ យ៉ាងម៉េច ?

ចំណែកសាច់ញាតិអ្នកទោស ដែលធ្លាប់ចូលទៅមើលបងប្អូនជាប់ពន្ធនាគារ បាននិយាយថាៈ បងប្អូន គាត់អស់លុយស្ទើររាប់ម៉ឺនដុល្លារហើយ ដោយសារតែចូលទៅសួរសុខទុក្ខបងប្អូនគាត់ ដោយបានចំ ណាយទៅលើអនុរក្សផងដែលធ្វើការនៅទីនោះ ចំណាយរកកន្លែងដែលមិនសូវចង្អៀត ដូចជាដេកនៅ ចន្លោះកណ្តាល និងទុកថវិកាសម្រាប់ឲ្យបងប្អូនគាត់ចាយវាយប្រចាំថ្ងៃបន្ថែមផង ។ ជាប់ពន្ធនាគារ តែ បើគិតទៅមនុស្សម្នាក់ៗ ដែលចៅក្រមសម្រេចឃុំខ្លួនហើយ ជាសែត រង្វាន់ខ័ណ្ឌខៅ ដល់មន្ត្រីពន្ធនាគារផង ដល់ តុលាការផង ដោយគ្មានអ្នកណាមួយ ដែលមិនអស់លុយទេ ។

ចំណែកមន្ត្រីសង្គមស៊ីវិល បានលើកឡើងស្របគ្នាជាមួយក្រុមអ្នកច្បាប់ដែរ ដោយសង្កត់ទៅលើធនធានមនុស្ស ដែលមនុស្សពេញកំលាំង ក្លាយជាទណ្ឌិត ឬ ពិរុទ្ធជន នោះ គឺជាការខាតបង់ថវិកាជាតិ និង ការចូលរួមអភិវឌ្ឍន៍ប្រទេស ដោយសារតែបទល្មើសកើតឡើង មិនមានការការពារ ទប់ស្កាត់ បែរ ទៅជាប្រព្រឹត្តចាប់ដាក់គុក តែបទល្មើសដដែល នៅតែមានមនុស្សប្រព្រឹត្ត ហើយសមត្ថកិច្ចបញ្ជូនទៅ តុលាការ ហើយតុលាការសម្រេចឃុំខ្លួន បើមិនមានការពារ និងទប់ស្កាត់ ត្រូវសាងសង់ពន្ធនាគារបន្ថែមប៉ុន្មានទៀត ។ ក្នុងការអនុវត្តន៍ច្បាប់នេះ អាស្រ័យលើឆន្ទះរបស់មន្ត្រីទាំងអស់នោះ រួមទាំងប្រ ជាពលរដ្ឋទាំងអស់គ្នាផងដែរ ដែលរួមគ្នាអនុវត្តទាំងអស់គ្នា ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
936 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8085 នាក់
ខែនេះ :
27638 នាក់
3 ខែនេះ :
61471 នាក់
សរុប :
2512178 នាក់