ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដំរីដើឆ្លងដែនចូលពីប្រទេសថៃមកកម្ពុជាមន្ត្រីយោធាមកចាប់ទៅវិញ!
Fri,12 January 2018 (Time 03:54 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 930នាក់)


បន្ទាយមានជ័យ៖ដំរីមួយក្បាលដើរឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាសមត្ថកិច្ចយោធាថៃបានធ្វើការសហការណ៍ជាមួយសមត្ថកិច្ចកម្ពុជាដើម្បីចាប់ត្រឡប់ទៅវិញមហាជនរិះគន់ថាសត្វរស់នៅក្ន្ងុងព្រៃមិនមានព្រំដែនទេមិនអាចនិយាយថាដំរីខ្មែរដំរីថៃឡើយ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងថា៖នៅវេលាម៉ោង11និង00នាទីថ្ងៃទី11ខែមករាឆ្នាំ២០១៨ទាហ៊ានឈុតខ្មៅចំនួន04នាក់រថយន្តចំនួន03គ្រឿងដឹកនាំដោយលោក កុស៊ុនធុនទ្រុង មេបញ្ជាការកងអនុសេនាតូច សហការណ៍ជាមួយក្រុមការងារទំនាក់ទំនងកម្ពុជាដឹកនាំដោយលោក វ.ទោ ឡុងថាន អនុប្រធានក្រុមការងារ ទំនាក់ទំនង   មានបរិស្ថាន  អ.ហ ស្រុកម៉ាឡៃចំនួន 03នាក់ ដឹកនាំដោយលោក ព្រ.ឯ គង់  ថារ៉ែន ។ ចុះតាមរុករកដំរីដែលបានឆ្លងកាត់ពីទឹកដីថៃមកដីខ្មែរចំនួន01ក្បាលនៅចំណុចភូមិសាស្រ្តគីឡូ9ចូលមកដល់ទឹកដីស្រុកម៉ាឡៃ.ខេត្តបន្ទាយមានជ័យ។កាលពីថ្ងៃទី 10. 01. 2018 វេលាម៉ោង 17. 00 នាទី ។
ក្រុមការងារបានរុករកដំរីឃើញនៅចំណុចភ្នំយាយសំ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ។ 
 បច្ចុប្បន្នក្រុមការងារនិងមានវិធានការបន្ត នឹងបានអប់រំប្រជាពលរដ្ឋនៅក្បែរនោះអោយមាន
ការប្រុងប្រយ័ត្ន ។ ចំពោះសត្វដំរីបច្ចុប្បន្នគឺកំពុងស្ថិតនៅលើទឹកដីភូមិសាស្ត្រខាងលើនៅឡើយ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖សត្វរស់នៅក្ន្ងុងព្រៃមិនមានព្រំដែនទេមិនអាចនិយាយថាដំរីខ្មែរដំរីថៃឡើយ។ហើយមកចាប់យកទៅវិញទេ។ 
បើអញ្ចឹងសត្វព្រៃជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាមុនពេលកើតសង្គ្រាមដែលមានព្រៃឈើរច្រើនដែលបានរត់ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជិតខាងអស់ដោយសារស្រុកទេសមានចម្បាំងរាំងជល់និងការហិនហោចព្រៃឈើរម្តេចប្រទេសជិតខាងមកនអោយ ខ្មែរទៅចាប់យកវិញផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
470 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7619 នាក់
ខែនេះ :
27172 នាក់
3 ខែនេះ :
61005 នាក់
សរុប :
2511712 នាក់