ឃាត់ខ្លួនជនជាតិឡាវពីរនាក់និងរឹបអូសបានគ្រឿងញៀន១គីឡូក្រាម
ខេត្តព្រះវិហារ៖ ជនជាតិឡាវពីរនាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនឆ្លងដែនយ៉ាងសកម្មត្រូបបានសមត្ថកិច្ចបង្ក្រាបនិងរឹបអូសបានវត្ថុតាងថ្នាំញៀន១គីឡូក្រាម។
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖នៅថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវចំនួន០២នាក់ និងគ្រឿងញៀនម្សៅសថ្លា១គីឡូក្រាម។លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះបានបញ្ជាក់ថា ជនជាតិឡាវទាំង០២នាក់ខាងលើ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ១/ឈ្មោះ សុខ ថាវង្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឡាវ មុខរបរប៉ូលីសអន្ដោប្រវេសន៍ឡាវ, ២/ឈ្មោះ ម៉ាន់ គីតា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឡាវ។
ក្នុងករណីបង្ក្រាបគ្រឿងញៀននេះក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តព្រះវិហារ លោកទី សុវណ្ណថាល់ និងមានការសហការពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជនសង្ស័យនិងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចរាបចំឯកសារបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕