បញ្ហាចំនួន៤ បានប្រជុំអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះតទៅ
ប៉ោយប៉ែត៖ ប្រជាពលរដ្ឋ កំពុងទន្ទឹង រងចាំមើល ថាចំណាត់ការ វិធានការក្តៅ របស់ សាលាក្រុងប៉ោយប៉ែត
ចំពោះបញ្ហាចំនួន៤ ចំណុច ដែលសំដៅលើការៀបចំសណ្តាប់ធ្នាប់ក្រុងនេះមានប្រសិទ្ធភាពប៉ុណ្ណាក្រោយពី
បានប្រជុំអនុវត្តចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៨នេះតទៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សាន ស៊ានហូអភិបាលក្រុងប្រជុំជាមួយអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតៀមអនុវត្តបញ្ហាចំនួន៤ ដែលបានធ្វើសេចក្តីជូនដំណឹងរួចនឹងអនុវត្តចាប់ថ្ងៃទី១៥ ខែមករា នេះតទៅ ÷
១. ចំពោះរថយន្តដឹកជញ្ជូន រថយន្តក្រុង តាក់ស៊ី ត្រូវឈប់ចតដាក់ភ្ញៀវតាមផ្លូវ ត្រូវទម្លាក់ឬដឹកភ្ញៀវក្នុងចំណត ឬផែស្ងួត ប្រសិនបើនៅតែមិនអនុវត្តតាម នឹងយករថយន្តស្ទូចទៅរក្សាទុកនៅអធិការនគរបាលក្រុង និងត្រូវពិន័យជាថវិកា ។
២. អ្នកលក់ហ្គាសធុង និងបញ្ចូលហ្គាស ត្រូវប្តូរទីតាំងលក់នៅក្រៅក្រុង មិនអនុញ្ញាតឱ្យបន្តលក់ក្នុងទីប្រជុំជនទៀតឡើយ ។
៣ . អ្នករត់ម៉ូតូឌុប មិនអនុញ្ញាតឱ្យយកភ្ញៀវតាមដងផ្លូវចាប់ពីករង្វង់មូលដល់គល់ស្ពានព្រំដែន ដោយអនុញ្ញាតឱ្យឈប់ដឹកភ្ញៀវផ្នែកខាងជើងផ្លូវរថភ្លើង ។
៤. ត្រូវបញ្ឈប់លេងសត្វគោ ឱ្យដើរយ៉ាងអណាធិបតេយ្យពេញក្រុង នាំឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ ។
ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលក្រុងនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានា បានលើកឡើងថាពេលនេះ ប្រជាពលរដ្ឋ កំពុងទន្ទឹង រងចាំមើល ថាចំណាត់ការ វិធានការក្តៅ របស់ សាលាក្រុងប៉ោយប៉ែតចំពោះបញ្ហាចំនួន៤ ចំណុច ដែលសំដៅលើការៀបចំសណ្តាប់ធ្នាប់ក្រុងនេះមានប្រសិទ្ធភាពប៉ុណ្ណាដែរ៕