មានជំងឺប្រចាំកាយមកពីឆ្ងាយលេងកាស៊ីណូដេក ស្លាប់ក្នុងបន្ទប់ជួល!
ប៉ោយប៉ែត:បុរសជនជាតិម៉ាឡេស៊ីម្នាក់មានជំងឺប្រចាំកាយជាច្រើនមុខបានដេកស្លាប់ក្នុងបន្ទប់ជួលជាប់មាត់អូរព្រំដែនកម្ពុជាថៃខណៈដែលរូបគេមកស្នាក់នៅនិងលេងល្បែងក្នុងកាស៊ីណូជាមួយមិត្តភ័ក្រ។ហេតុការណ៍នេះបានធ្វើអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៨វេលាម៉ោងបុរសម្នាក់ស្នាក់នៅជាមួយមិត្តភក្កិខណ:មិត្តភក្តិរវល់ចូលទៅថៃក៏ត្រូវដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ២១រីឯម្ចាស់ផ្ទះជួលមានឈ្មោះ ជុន លាងភេទប្រុសអាយុ៤៥ឆ្នាំជាប៉ូលិសក៏ជាមេបហ្ជាការរងវរ:ការពាព្រំដែនគោក៩១១ការភ្ញាក់ផ្អើលនេះស្តិតនៅក្នុងភូមក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតបន្ទាយមានជ័យ។
បើតាមសម្តីរបុរសជាជនជាតិថៃម្នាក់ដែលជាមិត្តភ័ក្ត្ររបស់សាកសពបានឲ្យដឹងថា៖ជនរងគ្រោះ មានឈ្មោះ លី យ៉ុន គួក អាយុ៦៣ឆ្នាំភេទប្រុសជាជនជាតិ ម៉ាឡេស៊ីដោយបានមកស្នាក់នៅផ្ទះសំណាក់ខាងលើជាមួយគ្នាដើម្បីលេងល្បែងកាស៊ីណូនៅមុនពេលមិត្តភ័ក្តរបស់ខ្លួនបានស្លាប់នោះគឺរូបគាត់ទើបតែមកពីប្រទេសថៃស្រាប់តែឃើញថាមានកំលាំងកងរាជអាវុធហត្ថក្រុងនិងកំលាំងនគរបាល៩១១ព្រមទាំងមន្រ្តីជំនាញដែលដឹកនាំដោយលោកអួងដារ៉ានាយផ្នែកកោសល្យវិច្ច័យបានចុះទៅដល់ចំនុចកើតហេតុខាងលើភ្លាមៗផងដែរដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យទៅលើសាកសព។
លោកអួងដារ៉ានាយផ្នែកកោសល្យវិច្ច័យសាកសពបានឲ្យដឹងថា៖ក្រោយការស្រាវជ្រាវនិងពិនិត្យយ៉ាងល្អិតល្អន់របស់ជំនាញនិងផ្អែកតាមការបំភ្លឺរបស់បងមិត្តភ័ក្តរបស់សាកសពលោកអាចសន្និដ្ឋានបានថា៖សាកសពស្លាប់ដោយសាររោគប្រចាំកាយទឹកនោមផ្អែមរោគសួតលើសឈាមពុំមានពាក់ព័ន្ធទៅនិងករណីឃាតកម្មឡើយ។ទោះជាយ៉ាងណាក្រោយពីពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តប៉ាលិលេយ្យដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រណី៕