ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចុះរៀបចំសណ្តាប់ធ្នាប់ដូចបំបែកឆ្នាំងបាយនគរបាល អន្តោរប្រវេសន៍!!
Wed,17 January 2018 (Time 05:12 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1159នាក់)


ប៉ោយប៉ែត៖លោកសានស៊ានហូប្រើកណ្តាប់ដៃដែកបំបែកឆ្នាំងបាយនគរបាលអន្តោប្រវេសន៍ផ្នែកច្បាម
ចល័ត ដើម្បី រៀបចំសណ្តាប់ធ្នាប់ចំណុចក្បាលស្ពានមិត្តភាព កម្ពុជា-ថៃដើម្បីមុខមាត់ប្រទេសកម្ពុជា។ 
ក្រុមម៉ូតូឌុបដែលឈតម្រាបគ្នាកកស្ទះនិងចាប់ម៉ូយយ៉ាងអនាធិបតេយ្យហើយដែលជាផលប្រយោជន៍
របស់ លោក «អ៊ុនកាថន»នាយផ្នែកច្បាមចល័តរបស់នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ លោក សានស៑ានហូអភិបាលក្រុងប៉ោយប៉ែតបន្តដឹកនាំកម្លាំងចុះផ្សព្វផ្សាយដល់បងប្អូនអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតចតឲ្យមានរបៀបរៀបរយចៀសវាងការចតបែបអាណាធិបតេយ្យធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណះ។
យោងតាមការឲ្យដឹងពីសំណាក់បងប្អូនរត់ម៉ូតូឌុប បានឲ្យដឹងថា:ពួកគាត់បានបង់លុយឲ្យប៉ូលិសអន្តោប្រវេសន៍ក្នុង១ខែ៣០០បាតទើបអាចចតរង់ចាំដឹកម៉ូយបាន ដោយឡែកប្រភព១ទៀតបានឲ្យដឹងថា: អ្នកបង់៣០០បាតនេះគឺមិនមានសិទ្ធិរត់ចលត័ទេ រីឯអ្នកអាត់រត់ចលត័ក្នុងបរិវេណច្រកទ្វារ បានម៉ាសេរី គឺត្រូវបង់ចំនួន១០០០បាតក្នុង១ខែនេះមិនគិតដល់ថ្លៃទិញអាវផងទេ។លោក សាន ស៑ានហូ បានប្រកាសថា:ចាប់ពីពេលនេះតទៅមិនចាំបាច់បងលុយឲ្យអ្នកណានោះទេតែត្រូវចតឲ្យមានរបៀបរៀបរយមាននយ័ថា:ចតតាមការកំណត់ដោយក្រុមការងារសាលាក្រុង រីឯតម្លៃផ្ញើម៉ូតូគឺលោកអភិបាលក្រុង កំណត់ឲ្យយកតម្លៃត្រឹមតែ៥០០រៀលតែប៉ូណ្ណោះ ដែលរយះកន្លងទៅគេយកតម្លៃចាប់ពី១០ទៅ២០បាត។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមានការ សាទរ ចំពោះចំណាត់ការរបស់សាលាក្រុងប៉ោយប៉ែត។ដោយពួកគាត់លើកឡើងថា៖ពិតជាមិនធម្មតាមែនលោកសានស៊ានពិតជាខ្លាំងព្រោះកន្លងមកចំណុចអាណាធិបតេយ្យនេះគឺជាឆ្នាំងបាយរបស់នគរបាលអន្តោប្រវេសន៍ហើយចៅហ្វាយក្រុងមុនអសមត្ថភាពមិនអាចរៀបចំសណ្តាប់ធ្នាប់ចំណុចនោះបានបែជាលោកសានស៊ានហូបញ្ចេញកណ្តាប់ដៃដែកបំបែកឆ្នាំងបាយរបស់នគរបាល អន្តោប្រវេសន៍បាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
911 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8060 នាក់
ខែនេះ :
27613 នាក់
3 ខែនេះ :
61446 នាក់
សរុប :
2512153 នាក់