ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សង្ស័យចចារគ្នាត្រូវរ៉ូវជាមួយមន្ត្រីជំនាញទើបឈ្មួញហ៊ានសម្រុកដឹកគ្រឿងក្នុងជ្រូកដែលស្ទះនៅក្នុងទឹកដីថៃរាប់តោនចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
Sun,04 November 2018 (Time 11:48 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1128នាក់)


បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៤ខែវិច្ឆិការឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ពី ភ្នាក់ងារ សារព័ត៌មានខ្មែរជាយដែនប្រចាំនៅតំបន់ប៉ោយប៉ែតបានអោយដឹងថា៖គ្រឿងក្នុងជ្រូកមានក្រពះពោះវៀនអណ្តាតជាច្រើនតោនដែលឈ្មួញដឹកមកស្តុបទុកនៅក្នុងផ្សាររោងក្លឿ នៃស្រុកអរ័ញ្ញប្រទេសថៃ២ទៅ៣ថ្ងៃដោយចេញមិនរួចព្រោះតែមានអ្នកសារព័ត៌មានមួយក្រុមតាមប្រម៉ាញ់និងរាយការណ៍អោយមន្ត្រីជំនាញនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតបង្ក្រាបនោះសង្ស័យចចារគ្នាត្រូវរ៉ូវជាមួយសមត្ថកិច្ចហើយទើបនៅព្រឹកមិញនេះឈ្មួញខិលខូចទាំងនោះបានអោយរទេះដឹកឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតជាច្រើនរទេះដើម្បីមកលាក់ទុកក្នុងឃ្លាំងមួយនៅក្បែរ សាលាសង្កាត់ ប៉ោយប៉ែត   ស្ថិតនៅក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីចែកចាយបន្តទៅកាន់បណ្តាខេត្តនានា។
ប្រភពបានបន្តអោយដឹងទៀតថា៖ផ្ទះដែលស្តុបគ្រឿងក្នុងជ្រូកនោះត្រូវបានគេស្គាល់ថាជារបស់ឈ្មោះ អេងជាភេទប្រុសជនជាតិខ្មែរ។
នៅពេលដែលស៉ើបបានទីតាំងដែលស្តុបគ្រឿងក្នុងជ្រូកនោះភ្លាមអ្នកសារព័ត៌មានយើងព្យាយាមរាយការណ៍ដោយតេ ទូរសព្ទទៅប្រាប់លោក សានវិជ្ជាសារ៉ាវុធ ប្រធានស្នាក់ការកាំកុងត្រូលខេត្តបន្ទាយមានជ័យដើម្បីអោយមកបង្ក្រាបតែទូរស័ព្ទចូលគ្មានង្នកទទួល។
ទោះជាយ៉ាងណាបើតាមការអោយដឹងពីក្រុមអ្នកអូសរទេះបានប្រាប់ភ្នាក់ងារយើងថា៖ក្នុងការដឹកគ្រឿងក្នុងជ្រូកនេះគឺគេអោយថ្លៃឈ្នួលពួកគាត់ក្នុង១ការ៉ុងប្រហែល៦០គីឡូ តំលៃ៥០បាតដោយមួយរទេះដឹកបាន២៥ការុងក្នុង១ការ៉ុងដោយឈ្មួញប្រាប់ថា៖ពួកគេបានរត់ការបង់លុយកាក់អោយមន្រ្តីជំនាញកាំកុងត្រូលរួចរាល់អស់ទៅហើយ។ក្នុងមួយថ្ងៃនេះគេឃើញមានទេះដឹកគ្រឿងក្នុងជ្រូកនោះចូលចំនួន២រទេះកន្លះសរុបទៅជាង៦០ការ៉ុងប្រហែលជាង៣តោន។ ប្រភពបន្តអោយដឹងទៀតថាមូលហេតុដែលថ្ងៃនេះមានការនាំចូលច្រើនជាងសព្វដងក៏ព្រោះតែ២ទៅ៣ថ្ងៃនេះមានក្រុមអ្នកកាសែតបានប្រម៉ាញ់និងរាយការណ៍អោយជំនាញចាប់ទើបធ្វើអោយឈ្មួញដែលនាំគ្រឿងក្នុងជ្រូកទាំងនេះមិនហ៊ាននាំចូលដោយស្តុបទុកក្នុងផ្សាររ៉ោងក្លឿចំនួន២ទៅ៣ថ្ងៃមកហើយដោយរងចាំសភាពការណ៍ស្ងប់ស្ងាត់និងចចារជាមួយជំនាញរួចរាល់ទើបសម្រុកដឹកចេញតែម្តងទើបមានសភាពច្រើនបែបនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
357 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7506 នាក់
ខែនេះ :
27059 នាក់
3 ខែនេះ :
60892 នាក់
សរុប :
2511599 នាក់