ផ្ទុះសេគុបភ្លើងឆេះ ផ្ទះឈើរ ប្រក់ស័ង្កសីមួយខ្នង!
បន្ទាយមានជ័យ៖ផ្ទះ ឈើរ ប្រក់ស័ង្កសី ទំហំ ៧X១១ម៉ែត្រត្រូវបាន អគ្គីភ័យលេបត្របាក់ ទាំងស្រុង ខណះពេលដែលម្ចាស់ផ្ទះចាក់សោរចោលរួចចេញទៅរកស៊ីផ្ទុះសេគុបភ្លើងឆេះផ្អើលប្រជាពលរដ្ឋទាំងព្រឹកស្នងការប្រើប្រាស់ជាច្រើនគ្រឿងតែមិនអាចជួយបានគ្រាន់តែអាចទប់ស្កាត់មិនអោយរាលដាលឆ្លងទៅកាន់ផ្តះអ្នកជិតខាង ។
សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា៖ថ្ងៃទី១៤ ០១ ១៨ ម៉ោងប្រហែល១០និង២០នាទី មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង របស់ឈ្មោះ ចេង រ័ត្ន អាយុ ៤០ឆ្នាំ រត់ម៉ូតូឌុប និងប្រពន្ធឈ្មោះ កាន់ សុឃឿន អាយុ ៤៤ឆ្នាំ លក់បន្លែ មានកូនចំនួន០៤នាក់ស្រី ២នាក់ នៅភូមិ,សង្កាត់កំពង់ស្វាយ ដែលសង់អំពីឈើ ប្រក់ស័ង្កសី ទំហំ ៧X១១ម៉ែត្រ បណ្ដាលអោយឆេះខូចខាតទាំងស្រុង និងលុយបាត ២០ម៉ឺនបាត។មូលហេតុ ផ្ទុះសេគុបភ្លើង ខណៈពេលជនរងគ្រោះមិនបាននៅផ្ទះ។ក្នុងហេតុការណ៍នេះស្នងការដ្ឋានបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត =៣៥០០០លីត្រ និងការពារបាន មិនអោយឆេះរាលដល់ខ្នងផ្ទះផ្សេងទៀត៕