ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមតាក់ស៊ីដឹកទំនិញ ធ្វើបាតុកម្មអហិង្សា ធ្វើការតវ៉ា ដោយសារគយយកលុយច្រើន គ្មានវិក័យប័ត្រ
Mon,15 January 2018 (Time 09:09 AM)
ដោយ ៖ កញា្ញ (ចំនួនអ្នកអាន: 1299នាក់)


បន្ទាយមានជ័យ: កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ ក្រុមតាក់ស៊ីដឹកទំនិញ ពីក្រុងប៉ោយប៉ែត ទៅខេត្តបន្ទាយមានជ័យ បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មអហិង្សា នៅខាងមុខគយចល័តក្រសួង នៅខាងលិចស្ពានទឹកថ្លា ស្ថិតនៅភូមិ ទឹកថ្លាសង្កាត់ទឹកថ្លាក្រុង សិរីសោភ័ណ ខេត្ត បន្ទាយ មានជ័យ ដោយទាមទារ អោយលោក ពុធ សុខា ប្រធានគយចល័ត បញ្ចុះតំលៃយកលុយប្រចាំថ្ងៃ ជើង ទៅជាដាក់ខែ ដូចកាលពីឆ្នាំ២០១៧វិញ

បើតាមប្រភពពីក្រុមអ្នករត់តាក់ស៊ីដឹកទំនិញ បាននិយាយថាពួកខ្ញុំស៊ីឈ្នួលដឹកទំនិញ តាមឃ្លាំង នីមួយៗនៅក្រុងប៉ោយប៉ែត ដែលមួយជើងចំណេញបាន ត្រឹម ២០០០០ រៀល ក្រោយពី ទូទាត់ថ្លៃសាំង ដោយមិនទាន់គិតអំពីការលើកដាក់ដោយខ្លួនឯងផង កន្លងមកពួកគាត់ធ្លាប់បង់អោយគយ ចល័ត និង គយខេត្ត មានពីរកន្លង ដែលមួយកន្លែងត្រូវបង់ ១០ដុល្លារ ក្នុង១ខែៗ តែរាល់ការបង់ទាំងអស់នេះ មិនមានវិក័យប័ត្រទេ បើសិនពួកគាត់មិន បង់ទេ គយចាប់ផ្តើម បើកឡានប្រដេញតាមចាប់ ទំនិញទាំងឡាយដែលពួកគាត់ដឹកនេះ គឺដឹក ជញ្ជូនចេញពីឃ្លាំ នៅក្នុងទឹកដីខ្មែរ មិនមែននាំចូល ដោយខ្លួនឯងទេ ដោយគ្រាន់ស៊ីឈ្នួលដឹក របស់ថៅកែឃ្លាំងទំនិញ មិនគួរណាមានគយ រហូតដល់បីកន្លែង ចាំចាប់ប្រដេញឡានពួកគាត់ទេ  ប្រភពបានបន្ថែមទៀតថា ទើបនៅដើមឆ្នាំ២០១៨ លោក ពុធ សុខា ជាប្រធានគយល័ត របស់ ក្រសួង បានចាប់រឹតបន្តឹង ដោយបានពួកបង់ថ្លៃដឹកទំនិញ ក្នុង១ ជើង ១០ ដុល្លារ ដោយមិនមាន វិក័យ ប័ត្រទេ តែខាងគយមួយនេះ មានឈ្មោះតាក់ស៊ីដែលត្រូវបង់ទាំងអស់ ដោយសារតែមានការរឹត បង្ខំអោយបង់លុយ កាក់នេះហើយ ហើយមិនអាចរកលុយចំណេញ ចិញ្ចឹមគ្រួសារ ទើបពួកគាត់បង្ខំចិត្ត ដើម្បីធ្វើបាតុកម្មអហិង្សា ទាមទារមាន:

.ទាមទារអោយគយក្រសួង ចុះតម្លៃដូចឆ្នាំមុន ក្នុង១ ខែ ចំនួន ១០០ដុល្លារ

. ទាមទារ អោយអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យអំពើពុករលួយ ទៅលើមន្ត្រីគយ ដែលកំពុងប្រព្រឹត្តអំពើពុករលួយដុះស្នឹមនេះ
.សូមលោកអភិបាលខេត្ត ជួយដោះស្រាយជាបន្ទាន់ ចំពោះមន្ត្រីគយ ដែលបានប្រព្រឹត្ត អំពើពុករលួយនេះ ដោយយកលុយកាក់ពីតាក់ស៊ីដឹកទំនិញ ដោយគ្មានវិក័យប័ត្រ សូមឲ្យបញ្ឈប់ ការយកលុយកាក់នេះ ។

លោក ពុធ សុខា ជាប្រធានគយចល័ត ធ្លាប់បានផ្តល់បទសំភាសន៍ជាមួយវិទ្យុអន្តរជាតិ  RFA ថាៈ ក្រុមតាក់ស៊ីដឹកទំនិញខុសច្បាប់ លោកត្រូវធ្វើការបង្ក្រាប ដើម្បីឲ្យតាក់ស៊ីទាំងអស់នោះ ចូលមកបង់ពន្ធ ។

លោក ស៊ុំ ចន្ទគា មន្ត្រីអង្គការ សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ប្រចាំ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ចំពោះការធ្វើបាតុកម្មអហិង្សា ជាសេរីភាព បញ្ចេញមតិ តែយើងមានការហួសចិត្តដែរ ដោយសារតែកំណាត់ផ្លូវត្រឹម៤៨ គីឡូម៉ែត្រ មានប៉ុស្តិ៍ គយ រហូតដល់ ៣ កន្លែង ចុះទំនិញទាំងអស់នោះចេញតាមច្រកណា ? បើតាមច្រកព្រំដែន មាន មន្ត្រីគយ កាំកុងត្រូល និងជំនាញផ្សេងៗ ចាំពិនិត្យនិងបង់ពន្ធនៅទីនោះ ហើយអ្នករត់តាក់ស៊ី គ្រាន់តែស៊ីឈ្នួលដឹកយកកំរ៉ៃចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ មិនគួរណាចាប់បង្ខំឲ្យពួកគាត់បង់លុយ កាក់ប្រចាំថ្ងៃ ឬ ខែទេ គួរណាទៅពិនិត្យដល់ឃ្លាំង ហើយនិងច្រកនាំទំនិញជាការល្អជាង ។ ព្រោះ អ្នករត់តាក់ស៊ីយកតែកំរ៉ៃដឹក មិនមែនជាអ្នកដឹកផង ការពារទំនិញផងនោះទេ។ ប្រទេសយើង មានច្បាប់ បើសិនជាមន្ត្រីណាបើកឲ្យនាំទំនិញចូលមិនបង់ពន្ធ ហៅមន្ត្រីនោះមកធ្វើការណែនាំ ហើយ ឬ ឈានដល់ការបញ្ឈប់មុខតំណែងតែម្តងទៅ មិនចាំបាច់អីនាំគ្នា ដាក់កុងត្រូលស្ទាក់ តាមដងផ្លូវ អញ្ចឹងគ្មានមន្ត្រីនៅតាមច្រកទេ? ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1645 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4278 នាក់
ខែនេះ :
16668 នាក់
3 ខែនេះ :
56414 នាក់
សរុប :
2482123 នាក់