ផ្លូវចូលមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយ ដូចផ្លូវទៅឋាននរកប្រជាពលរដ្ឋថាមកពីចៅសង្កាត់អសមត្ថភាព!
បន្ទាយមានជ័យ៖គ្រាន់តែផ្លូវលំមួយខ្សែឆ្ពោះទៅកាន់មណ្ឌលសុខភាពសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលមានបណ្តោយជាង៥០០ម៉ែត្រនិងទទឹង៧ម៉ែត្រសោះអស់ជាច្រើនអណ្ណត្តិទៅហើយ ចៅសង្កាត់កំពុងស្វាយដោះស្រាយមិនចេញបណ្តែតបណ្តោយប្រជាពលរដ្ឋវេទនាព្រោះផ្លូវមួយខ្សែនេះដូចផ្លូវទៅឋាននរកអញ្ចឹង។ពេលខែវស្សាមានលិចទឹកភក់វល់ពេញផ្លូវពេលខែប្រាំងមានដីក្រហេងក្រហូងស្ទើរតែធ្វើដំណើរទៅមកមិនរួច។
អ្នកជម្ងឺដែលបានមកដេកសំរាកព្យាបាលនៅមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយនេះបានសំណូមពរសុំឲ្យលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយជួសជុលផ្លូវមួយខ្សែនេះផងព្រោះអ្នកជម្ងឺដែលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយនេះពេលធ្វើដំណើរកាត់តាមផ្លូវនេះអ្នកជម្ងឺស្រាលធ្ងន់និងបើអ្នកជម្ងឺធ្ងន់អាចស្លាប់ព្រោះផ្លូវនេះវាពិបាកធ្វើដំណើរទៅមកពេក។
អ្នកជម្ងឺជាច្រើននាក់មានឈ្មោះឆេងវណ្ណាឈ្មោះបារាំងឈ្មោះផង់ប៊ុនសុីដែលបានចូលមកសម្រាកព្យាបាលក្នុងមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយនេះបានប្រាប់អ្នកយកព័ត៌មានថាកំណាត់ផ្លូវ១ខ្សែនេះជាច្រើនកន្លែងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្លាយជាជង្ហុកជាកូនត្រពាំងយ៉ាងជ្រៅហើយដក់ទឹកជាប្រចាំដែលមិនអាចធ្វើដំណើរឆ្លងកាត់បន្តទៅទៀតបានឡើយ។ពួកគាត់សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តអភិបាលក្រុងសិរសោភ័ណនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាជួយដោះស្រាយបញ្ហាការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកាន់មណ្ឌលសុខភាពនេះផងពួកគាត់សុំអោយស្ថាបនាជាផ្លូវបេតុងតែម្តងទៅ។ព្រោះត្រឹមតែប្រវែង៥០០មែត្រប៉ុណ្ណឹងនោះ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖ដោយសារតែលោករ៉េនរ៉ើកចៅសង្កាត់កំពង់ស្វាយអសមត្ថភាពបែបនេះទើបធ្លាក់ឆ្នោតជាក់ស្តែងគ្រាន់តែគ្រាន់តែផ្លូវលំមួយខ្សែឆ្ពោះទៅកាន់មណ្ឌលសុខភាពសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលមានបណ្តោយជាង៥០០ម៉ែត្រនិងទទឹង៧ម៉ែត្រសោះអស់ជាច្រើនអណ្ណត្តិទៅហើយចៅសង្កាត់កំពុងស្វាយដោះស្រាយមិនចេញបណ្តែតបណ្តោយប្រជាពលរដ្ឋវេទនាព្រោះផ្លូវមួយខ្សែនេះដូចផ្លូវទៅឋាននរកបែបនេះ៕