ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីពន្ធដារខេត្ត បន្ទាយមានជ័យរងការរិះគន់ថាបំរើសេវាមិនបានល្អ!
Mon,05 November 2018 (Time 08:06 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 13973នាក់)


បន្ទាយមានជ័យ:    ស្របពេលដែល រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ទៅលើការអនុគ្រោះជូនពលរដ្ឋដោយ សម្រួលការបង់ពន្ធផ្ទេរ អចលនទ្រព្យបន្តគ្នាច្រើនដងប្រថាប់ត្រាតែម្តងប៉ុណ្ណោះគឺរួចរាល់តែប្រជាពលរដ្ឋ  រិះគន់ មន្ត្រីពន្ធដា សាខា ខេត្ត បន្ទាយមានជ័យ ថា បំរើសេវាជូនពលរដ្ឋមិនបានល្អ ដោយមានការយឺតយ៉ាវនិងមិនប្រកបដោយក្រមសិលធម៌

ខ្សោយក្នុងការ ទំនាក់ទំនងនិងធ្វើបដិសណ្ឋារកិច្ចធ្វើអោយពួកគាត់អាក់អន់ស្រពន់ចិត្តខណះដែលពួកគាត់យកមកបង់ពន្ធចូលរដ្ឋសោះបែជាមន្ត្រីដែលជាអ្នកបំរើរសេវារដ្ឋនេះមិនចេះទទួលភ្ញៀវ។ប្រជាពលរដ្ឋតែងតែត្អូញត្អែរប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែន យើងជាញ៉ឹកញាប់ថា  មន្ត្រីពន្ធដារខេត្តបន្ទាយមានជ័យដ៏ល្បីល្បាញខាងប្រើពាក្យសម្តីគំរោះ គំរើយ មកលើពួកគាត់នោះ  គេស្គាល់ឈ្មោះថា លោកសឿងសីហា ដែលមានឋានះជា អនុប្រធានមន្ទីពន្ធដាតែម្តង។

ប្រភពបានបន្តអោយដឹងទៀតថា: មន្ត្រីបំរើសេវា រដ្ឋ គួរតែចេះប្រើភាសានិងសំដីទន់ភ្លន់មកលើ ពលរដ្ឋ ព្រោះគាត់មកបំពេញ កតព្វកិច្ចបង់ពន្ធជូនរដ្ឋដែលទង្វើរទាំងនេះវាផ្ទុយទៅហ្នឹងការខិតខំប្រឹងប្រែងរបស់ប្រមុខ រដ្ឋាភិបាលជាពិសេសសម្តេច អគ្គះមហាសេនាបតី តេជោ(ហ៊ុន ​សែន)ដែលតែងតែគិតគូរបំរើប្រជាពលរដ្ឋ ដោយលោក យកចិត្តទុកដាក់ទៅលើការអនុគ្រោះជូនពលរដ្ឋដោយ សម្រួលការបង់ពន្ធផ្ទេរ អចលនទ្រព្យបន្តគ្នាច្រើនដងប្រថាប់ត្រាតែម្តងប៉ុណ្ណោះគឺរួចរាល់។ 

គួរបញ្ជាក់ថា៖កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុង​ក្រោយ ដែល​ពុំ​មាន​លទ្ធភាព​បង់ពន្ធ ប្រថាប់ត្រា​ច្រើន​ដង គ្រប់​ដំណាក់កាល​នៃ​ការ​ផ្ទេរ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឯកភាព​ជា​គោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការ​អនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​ម្ដង លើ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើន​ដង​នៅ​ត្រឹម​ថ្នាក់​សង្កាត់​ខណ្ឌ ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ទទូទៅនៅទូទាំងប្រទេស។

លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់ បើក​ការ​ប្រជុំ​តាម​ភូមិ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​លិខិត​ជំនួយស្មារតី​ទៅ​ភូមិ ដើម្បី​ផ្សព្វ​ផ្សា​ទៅ​ប្រជាពលរដ្ឋ សំខាន់​កុំ​ជះ​ទឹក​ដាក់​គ្នា ត្រូវ​តែ​រួម​គ្នា​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​បានដឹង ឮ​ដល់​កម្រិត​ណា​នោះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​រាយការណ៍​មក​ក្រុង​វិញ ដើម្បី​រាយការណ៍​បន្ត​ទៅ​ក្រសួងមហាផ្ទៃ​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា កន្លង​មក មាន​មន្ត្រី​សុរិយោដី​នៅ​ខណ្ឌ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ ហើយ​មាន​មន្ត្រី​ខ្លះ​មានការ​ទារ​លុយ​គេ​ថែម​ទៀត សូម​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន សូមកុំ​បង្ក​ការ​លំបាក​ឲ្យ​ប្រជាពលរដ្ឋ​ទៀត​។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាមន្ត្រីជាអ្នកបំរើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រនោះទេ គម្បីត្រូវតែយកចិត្តទុកដាក់បំរើសេវាជូនពួកគាត់អោយបានល្អ មិនត្រូវប្រើពាក្យអសុរស គំរោះគំរើយឈ្លើយដាក់ពលរដ្ឋដូច
  មន្ត្រីពន្ធដាសាខាខេត្តបន្ទាយមានជ័យនេះឡើយហើយពួកគាត់សង្ឃឹមថាលោកព្រឹមសាលីដែលជាប្រធាននោះនឹងត្រួតអិនិត្យលើទង្វើរបស់កូនចៅផងកុំអោយមានអាស្រូវបែបនេះតទៅទៀត៕អ៊ុងថាប់រាំង
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7425 នាក់
ខែនេះ :
26978 នាក់
3 ខែនេះ :
60811 នាក់
សរុប :
2511518 នាក់