ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយ​ចាងហ្វាង​និងបុគ្គលិក​កាសែត​បាត់ដំបង​ប៉ុស្តិ៍​ជំរិត​ទារ​ប្រាក់​ពីឈ្មួញ​ដឹកជ្រូក មិនបានបែរជាបង្ខូចថាគេសូកលុយទៅវិញ!​
Mon,15 January 2018 (Time 02:32 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1895នាក់)


 បន្ទាយមានជ័យៈ ខណៈពេលដែលក្រសួង​ព័ត៌មាន បាននឹង​កំពុង​រឹត​បន្តឹង​ច្បាប់​ស្តីពី របប សារព័ត៌មាន​និងបាន​លុបចោល នូវអាជ្ញាប័ន កាសែត ទស្សនាវដ្ដីជាង៣០០ អង្គភាព​ ចោល ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង ជៀសវាង​មានបុគ្គលខិលខូចចំនួន ជ្រកក្រោមស្លាកជា អ្នក សារព័ត៌មាន​ប្រព្រឹត្ត​នូវទង្វើ មិនគួរគប្បី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ខុស​ក្រម​វិជ្ជាជីវៈ​នោះ។​ ថ្មី​ៗ​នេះ​បែកធ្លាយ​ ព័ត៌មាន​ថា មានចាងហ្វាងនិងកូនចៅក្នុងអង្គភាព បាត់ដំបងប៉ុស្តិ៍ និង​បុគ្គលិក សារព័ត៌មាន សំឡេង​ជាយដែន បានធ្វើ​សកម្មភាព ក្រឡុក តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា -ថៃ។ ដោយ​បានធ្វើ​ជំរិត​ទារ​ប្រាក់​ពី ឈ្មួញ ដែល បានចេញទំនិញផ្សេងពីច្រករបៀង ដោយសំអាង លេសថា៖ ការចេញទំនិញបែបនេះផ្ទុយពីគោលការក្រសួង​មហា​ផ្ទៃនិងបទបញ្ជារ សម្តេចក្រឡា ហោម ស ខេង ប្រភព ពី​អាជីវករ នាំចូល​ជ្រូក​ពីច្រក​របៀង​អូរបីជាន់ បានសំដែងការហួសចិត្ត ខណៈពេល​ដែល លោកសែមឌីយ៉ា ចាងហ្វាង សារព័ត៌មាន បាត់ដំបង​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ ជា បុគ្គលិក ឈ្មោះ ប៊ុន​ថា ម្នាក់​ទៀត​មិនស្គាល់ឈ្មោះ តែបានប្រាប់ថា រូប​គេ​ជាបុគ្គលិក​ សារព័ត៌មាន សំឡេង​ជាយដែន បានជិះយន្ត មួយ​គ្រឿង ម៉ាក កាមរី ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ស មួយ​គ្រឿង​មកដល់បាមថតយកសកម្មភាព រថយន្ត​ដឹក​ជ្រូក រួច ទារប្រាក់ពីតៃកុង​រថយន្ត​ដឹក១០០ដុល្លា ដោយសារថៅកែមិននៅ ក្រុម​អ្នក​កាសែត​នោះបាន ជំរិត​ទារ​ប្រាក់ ពីឈ្មួញ ដោយទារថ្លៃសាំង តែដោយ​សារតែម្ចាស់ជ្រូកនៅឆ្ងាយ គេក៏​បាន ប្រាប់​អោយខ្ចីប្រាក់គេយកមកអោយក្រុម ខ្លួនទៀត។​ដោយមានការ​ព្រមព្រៀង​គ្នា​ចាំជួបគ្នានៅប៉ោយប៉ែតពេលល្ងាចឬស្អែក។​លុះព្រឹកឡើង ថៅកែ​ជ្រូក​បាន​វេរប្រាក់តាមទ្រូម៉ានីចំនួន១៥០០០០(ដប់ប្រាំម៉ឺនរៀល) អោយទៅក្រុម សារព័ត៌មានតាមការសន្យា។​បែជា លោកសែមឌីយ៉ា​ចាងហ្វាង​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ មានការខឹងសម្បា​ដោយសារ បញ្ជារ លោកហ៊ុយទូច មកចាប់​ជ្រូក របស់លោក ដែលមានច្បាប់ អនុញ្ញាតិនិងបានពិនិត្យ សុខភាព​រួចរាល់​មមិនបាន។ បែជាលោកសែមឌីយ៉ា និង​លោកប៊ុនថា ទាំងចាងហ្វាងនិងបុគ្គលិកបាត់ដំបងប៉ុស្តិ៍ បែជាធ្វើ សន្និសីទ​កាសែត មួលបង្កាច់ថា រូបលោកជា អ្នកយក លុយទៅសូកដើម្បីបិទបាំងព័ត៌មាន តែធាតុពិតគឺពួកគាត់មកជំរិតទារប្រាក់សោះ។​ ពាក់​ព័ន្ធ​នឹង​ករណី​នេះដែរក៏មានព័ត៌មាន ថា បុគ្គល ឈ្មោះ​ប៊ុន​ថា នេះគឺធ្លាប់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងការជំរិតទារ ប្រាក់​ ពី ក្រុមរទេះជនពិការដឹកសាច់មាន់ពីច្រក ទ្វារប៉ោយប៉ែត រហូត កម្មករក្តៅក្រហាយមកវាយអ្នកាសែតព្រះច័ន្ទដែលមិនដឹងរឿងអីទៅវិញ។​ ថារឿងកូនចៅអញ្ចឹង ទៅហើយបែជាលោកចាងហ្វាង បាត់ដំបងប៉ុស្តិ៍ មិនណែនាំក្រមសិលធម៌ដល់កូនចៅបែជា មកបំពានខ្លួនឯងដែរចំជាជារកគ្នា ឃើញមែនខូចទាំងមេទាំងកូនតែម្តង។​

អ្នកសារព័ត៌មាន បំពេញតួនាទីក្រមសីលធម៌ វិជ្ជាជីវៈ ដោយចុះយកពត៌មាន ធ្វើពត៌មាន ផ្សាយ ពត៌មានអំពីបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ហើយជាកញ្ចក់ឆ្លុះបញ្ចាំងអំពី សង្គម ។ សារព័ត៌មានជាអំណាចទី៤ នៅក្នុងសង្គមប្រជាធិបតេយ្យ ជួយតម្រង់ទិសដៅនៃអ្នកដឹក នាំ ឆ្ពោះទៅរកភាពរីកចំរើន និង អភិវឌ្ឍន៍ចំគោលដៅ ។

 ជុំវិញ​ករណី​ខាងលើនេះ​ដែរ អ្នកសារព័ត៌មាន​ជាច្រើន​ ដែល​ប្រកប វិជ្ជាជីវៈ​ខ្ជាប់​ខ្ជួន​បាន​សំណូមពរ​ ដល់រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន គួរ​តែត្រួតពិនិត្យ មើល​ទង្វើ​របស់ ចាងហ្វាង​កាសែត​បាត់ដំបង​ប៉ុស្តិ៍ នេះផងកុំអោយ ប្រព្រឹត្តខុស វិជ្ជាជីវៈ នេះតទៅទៀតចៀសវាង ប៉ះពាល់ដល់អ្នកផ្សេងដែលគេល្អដូចពាក្យ ថាត្រីមួយកន្ត្រក់ ស្អុយមួយស្អុយទាំងអស់៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
862 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8011 នាក់
ខែនេះ :
27564 នាក់
3 ខែនេះ :
61397 នាក់
សរុប :
2512104 នាក់