ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ធ្លាយរឿងបាត់បង់ថវិការពន្ធចូលរដ្ឋនៅច្រកអន្តរ ជាតិប៉ោយប៉ែតដោយសារគយក្រសួងក្រឡុក!
Thu,25 January 2018 (Time 01:42 PM)
ដោយ ៖ រាតា (ចំនួនអ្នកអាន: 1063នាក់)


បន្ទាយមានជ័យ: លោក ពុធ សុខានិង លោក ប្រាក់សំអាត  គឺជាគយ ចល័ត របស់ ក្រសួង ប្រចាំការ នៅ ខេត្ត បន្ទាយមានជ័យ កំពុងល្បីខ្លាំង ក្រោយពីក្រុម អ្នកដឹកទំនិញតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែត មកកាន់ខេត្តបន្ទាយមានជ័យដែលបានចោទប្រកាន់ថាបានទារប្រាក់ដាក់ខែក្រៅផ្លូវការច្រើនលើសលុបហើយនោះថ្មីៗនេះលេចលឺ ថាបានទៅអុកឡុកតាមឃ្លាំងទំនិញធ្វើឲ្យឈ្មួញតូចធំ ដែលនាំទំនិញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការធុញទ្រាន់និងបានបែមុខព្រួញទៅចេញទំនិញនៅច្រកផ្សេងធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភព ពីក្រុម អ្នកដឹកទំនិញតាមរថយន្ត តាក់ស៊ី ពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យបានត្អូញត្អែរប្រាប់អង្គភាពសារព័ត៌មានខ្មែរជាយដែនថាមកដល់ពេលនេះពួកគេស្ទើរតែដាច់បាយទៅហើយដោយសារតែ ក្រុមឈ្មួញដែលនាំទំនិញចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបែមុខព្រួញទៅចេញទំនិញនៅច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបងនិង ច្រកទ្វារ អន្តរជាតិ ព្រំ នាខេត្តប៉ៃលិនវិញ។ ព្រោះតែក្រុមឈ្មួញទាំងនោះ មានការ ធុញទ្រាន់ ទៅនិងទម្វើរបស់សមត្ថកិច្ចគយចល័ត របស់ក្រសួងដែលបានទៅក្រឡុកតាមឃ្លាំងនានាក្នុងប៉ោយប៉ែតដើម្បីជំរិតទារប្រាក់ដាក់ខែតាមឃ្លាំងទំនិញដែលជាអំពើរពុករលួយ។

ប្រភពបន្តអោយដឹងទៀតថាក្រោយពីឈ្មួញទាំងតូចទាំងធំ បានឈប់ចេញទំនិញ តាមច្រកទ្វារប៉ោយប៉ែត បានធ្វើអោយពួកគាត់ជាអ្នកស៊ីឈ្នួលដឹកទំនិញដាច់បាយព្រោះគ្មានឥវ៉ាន់ដឹក។

ប្រភពបន្តអោយដឹងទៀតថាពួកគាត់មានក្តីកង្វល់យ៉ាងខ្លាំងព្រោះទើបតែបង់លុយកាក់ក្រៅផ្លូវការអោយទៅលោកពុធសុខាមួយខែ៦០ម៉ឺនរៀលមិនទាន់បានស្រង់ដើមផងស្រាប់តែអត់ទំនិញដឹកបែបនេះប្រពន្ធកូនច្បាស់ជាស៊ីសៀងមិនខានឡើយ ។

ទោះជាយ៉ាងណា ប្រភពស្និទជាមួយការិយាល័យគយ  និងរដ្ឋាករ ក្រុងប៉ោយប៉ែត បានលួចខ្សឹប ប្រាប់ថា តាំងពីលោក ពុធ សុខា បានឡើងកាន់ដំណែងជា មេ គយក្រសួងប្រចាំផ្លូវលេខ៥មកលោកបានអោយកូនចៅទារប្រាក់ក្រៅផ្លូវការ ពីក្រុមអ្នកដឹកទំនិញតាមទំនើងចិត្តរហូតធ្វើឲ្យ អ្នកដឹកទំនិញរត់មិនរួចក៏បានបាតុកម្ម តវ៉ាផ្អើលមួយសារហើយៗពេលនេះមកក្រឡុកតាមឃ្លាំងធ្វើ អោយឈ្មួញតូចធំធុញទ្រាន់ក៏បានងាកទៅរកចេញទំនិញនៅកន្លែងផ្សេងអស់ធ្វើអោយគយនិងរដ្ឋាករ ក្រុងប៉ោយប៉ែតប្រមូលពន្ធចូលរដ្ឋមិនគ្រប់ផែនការដែលបាត់បង់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា លោក បណ្ឌិតគន់ញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករគួរតែត្រួតពិនិត្យលើបញ្ហានេះផងព្រោះមានការត្អូញត្អែរថាគ្រាន់តែដី៤៨គីឡូម៉ែត្រសោះសរុបទាំងគយច្រកទ្វារនិងគយខេត្តគយក្រសួងផងមិនតិចជាង៤កន្លែងនោះទេដែលធ្វើអោយមានភាពរញ៉េររញ៉ៃមែនទែនដោយដណ្តើមគ្នាប្រព្រឹត្តអំពើរពុករលួយ។

ជាចុងក្រោយពួកគាត់សំណូមពរអោយអង្គភាពប្រឆាំងអំពើរពុកបើកការស៊ើបអង្កេតលើបញ្ហានេះផងព្រោះតែ កន្លងមកគយក្រសួងបានឡើងចាងប្រព្រឹត្តអំពើរពុករលួយគ្មានញញ៉ើតច្បាប់ឡើយ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1258 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8407 នាក់
ខែនេះ :
27960 នាក់
3 ខែនេះ :
61793 នាក់
សរុប :
2512500 នាក់