ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម្តាយស្ត្រីរងការចោទប្រកាន់ លើកដៃសំពះសុំឲ្យ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា អភ័យទោសលើកលែងការចោទប្រកាន់
Tue,16 January 2018 (Time 05:26 PM)
ដោយ ៖ រចនា (ចំនួនអ្នកអាន: 1272នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨ មានស្ត្រីម្នា្កក់ឈ្មោះ ផេង មុយហួង អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន លើ ដៃសំពះសុំអង្វរក ដល់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាជួយលើកលែងកូនស្រីរបស់គាត់ឈ្មោះ មឿន លីហ័រ ១៩ឆ្នាំ ដែល បានបង្ហោះតាមបណ្តាញប្រព័ន្ធសង្គមហ្វេសប៊ុក ជេរប្រមាថដល់សម្តេចនាយករដ្ឋមន្ត្រី និង ព្រះ មហាក្សត្រ ។

បើតាមការរៀបរាប់ស្ត្រីជាម្តាយរបស់កញ្ញា មឿន លីហ័រ បាននិយាថាៈ កូនស្រីរបស់នាងខ្ញុំរៀន មិនបានខ្ពស់ ហើយបានចាញ់បោកអ្នកក្រៅប្រទេស ដែលបានផ្ញើរូបភាពកាត់ត របស់សម្តេចតេ ជោនាយករដ្ឋមន្ត្រី ព្រមទាំងព្រះឆាយាល័ក្ខរបស់សម្តេចម៉ែ ដោយមានសរសេរ ជេរប្រមាថផង អោយ កូនស្រីនាងខ្ញុំបង្ហោះ ។ ដោយសារតែមិនមានការយល់ដឹង ទើបធ្វើតាមគេ ។ តាមពិតទៅកូនស្រី នាងខ្ញុំ មិនចេះកាត់តរូបភាពអីទេ ចេះតែលេងប្រព័ន្ធបណ្តាញហ្វេសប៊ុកប៉ុណ្ណោះ ។

អ្នកស្រី បានរៀបរាប់ទាំងទឹកភ្នែកថាៈ កូនស្រីនាងខ្ញុំស្លូតត្រង់ណាស់ មិនដែលចេះកុហកទេ ទើប តែខាងខ្មែរនៅក្រៅប្រទេសញុះញ៉ង់ ហើយបោកបញ្ឆោតឲ្យកូនស្រីនាងខ្ញុំធ្វើតាមគេ ។ នាងខ្ញុំ សូមគោរព និងសុំខមាទោស ដល់សម្តេចតេជោ ហ៊ុន សែន និងសូមព្រះខមាទោស ដល់សម្តេច ម៉ែ ព្រះវររាជមាតាជាតិ សូមមេត្តាជួយលើកលែងទោសដល់កូនស្រីនាងខ្ញុំ ឲ្យមានសេរីភាពវិញ នាងខ្ញុំសន្យា នឹងធ្វើការប្រៀនប្រដៅណែនាំ មិនឲ្យកូនស្រីនាងខ្ញុំ ប្រព្រឹត្តអំពើណាមួយដែលប៉ៈ ពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំកំពូលៗ ព្រមប៉ៈពាល់ដល់ព្រះមហាក្សត្រឡើយ ។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកលែង សណ្តោសប្រោសប្រណី ដល់ប្រជាពល រដ្ឋជាច្រើនមកហើយ តែនាងខ្ញុំ សូមទទូចអង្វរ សូមសម្តេចតេជោ មេត្តាជួយអនុគ្រោះដល់កូន ស្រីនាងខ្ញុំផង ។ អស់រយៈពេលជិត ៥ ខែហើយ កូនស្រីនាងខ្ញុំ ជាប់ឃុំខ្លួនបណ្តោះអាសន្នក្នុង ពន្ធនាគារ នាងខ្ញុំក្រីក្រណាស់ មិនមានលុយកាក់ ដើម្បីបានទៅលេងជាមួយកូនស្រីនាងខ្ញុំទេ ។

កន្លងមកសារព័ត៌មានខ្មែរជាយដែន ធ្លាប់បានចុះផ្សាយទៅលើស្ត្រី កាស៊ីណូ ដែលជេរប្រមាថ ថ្នាក់ដឹកនាំកំពូលៗ ពិសេសប៉ៈពាល់ដល់សម្តេចតេជោ ហ៊ុន សែន ហើយបានសុំខមាទោស ជា សាធារណៈ បន្ទាប់មកត្រូវបានតុលាការដោះលែងវិញ ដោយសារតែទង្វើទាំងឡាយ កើតឡើង ទាំងងឹតងងល់ មិនបានយល់ដឹងអំពីច្បាប់ ។ កំហុសតែងតែកើតមានគ្រប់មនុស្សទាំងអស់ តែអ្នក ខ្វះការពិចារណាជឿតាមពាក្យញុះញ៉ង់ បណ្តាលឲ្យខ្លួនក្លាយជាជនមានទោស ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1208 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8357 នាក់
ខែនេះ :
27910 នាក់
3 ខែនេះ :
61743 នាក់
សរុប :
2512450 នាក់