ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ភ្ញាក់ពីគេង ទើបតែដឹង លោក សាំង គង់ ជីកកកាយភ្នំ នៅកណ្តាលទី ក្រុង ក្នុង ខេត្តបន្ទាយមានជ័យ
Thu,08 November 2018 (Time 05:32 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1290នាក់)


បន្ទាយមានជ័យៈ  កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ មានកងកំលាំងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ដែលមានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះ ទៅបញ្ឈប់គ្រឿងចក្រជីកកកាយដីភ្នំ របស់ក្រុមហ៊ុន គង់ មាន ដោយគ្មានច្បាប់អនុញ្ញាត ។

ប្រជាពលរដ្ឋ នៅភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននិយាយថាៈ ក្រុមហ៊ុន គង់ មាននេះ ជីកកកាយដីភ្នំជិតដល់ក្បាលប្រេត ដែលបណ្តាលឲ្យខូចខាតផ្លូវខ្ទេចខ្ទី  អាជ្ញាធរសង្កាត់ និងលោកមេភូមិ មិនហ៊ាននិយាយរកគេទេ ។ ថ្មីៗនេះផលដំណាំប្រជាពលរដ្ឋ ដូចជាដំឡូង និងបន្លែផ្សេងៗ ត្រូវបានក្រុមហ៊ុន បូមទឹកកន្លែងជីក ទម្លាក់ពីលើភ្នំ បណ្តាលឲ្យខូចខាត ស្ទើរទាំងស្រុង ចង់ទៅប្តឹងអ្នកណា ក៏គេមិនអាចដោះស្រាយបានឡើយ ។

ក្រុមហ៊ុន គង់ មាន ដែលមានលោក សាំង គង់ ជាប្រធានក្រុមហ៊ុនមួយនេះ រកស៊ីជីកកកាយដីភ្នំ ជាច្រើន នៅ ខេត្តបន្ទាយមានជ័យ កន្លងមកក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការជីកកកាយភ្នំយកដីលក់ នៅស្រុកព្រះនេត្រព្រះ តែចូលរាជកាល ឯកឧត្តម សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ លោក សាំង គង់ បានទទួលនូវការជីកកកាយដីភ្នំចំនួន០២ មានភ្នំពង្រកងវ៉ា នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  និង ភ្នំតាដុង ស្ថិតនៅឃុំតាផូ ស្រុក ស្វាយចេក ជាភ្នំដូនតារបស់ប្រជាពលរដ្ឋក្នុងឃុំ ស្រុក នោះ ។ លោក សាំង គង់ ត្រូវបានគេចាត់ទុកលោកជាអ្នកមានលុយ និងមានអំណាចមួយរូប ផងដែរ  មានតួនាទីក្នុងមន្ត្រីរាជការ ខេត្តបន្ទាយមានជ័យ លោក ត្រូវបានលោក អ៊ុំ រាត្រី អភិបាលរងខេត្តចូលរួមប្រកាសតែងតាំង ដោយបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកគណនេយ្យ មានឈ្មោះ Rehang Hey  បានសរសេរថាៈរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ។

ដីការលេខ០០៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យស្តីពី ការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការរួមមាន:
១. តែងតាំង លោក សាំង គង់ អត្ថលេខ ១៨០០១០០០១៩ ឋានន្តរស័ក្ត័វរមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជានាយករងទីចាត់ការផែនការ និងវិនិយោគ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យ  សុំមិនបញ្ចេញឈ្មោះ បាននិយាយថាៈ លោក សាំង គង់ ជាអ្នកជិតស្និទ្ធិជាមួយចៅហ្វាយខេត្ត ចង់ធ្វើអ្វីក៏បានដែរ កន្លងមកលោក សាំង គង់ ទៅលេងប្រទេសកូរ៉េ រកទិញគ្រឿងចក្រថែម ទៀត ក៏មានអភិបាលរង ខេត្ត ទៅអមដំណើរជាមួយដែរ ។

ចំណែកនៅឃុំតាផូ ស្រុកស្វាយចេក មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានផ្តិត មេដៃប្តឹងទាស់តវ៉ាមិនឲ្យ ក្រុមហ៊ុន គង់មាន ចូលទៅជីកកកាយភ្នំតាដុង ដើម្បីយកដីលក់នោះ តែមិនមានអាជ្ញាធរណា ចេញមុខជួយការពារ សម្បតក្តិសាធារណៈរបស់រដ្ឋ និងការពារផលប្រយោជន៍កេរ្តិ៍ដំណែលដូនតានេះឡើយ ។

ប្រភពព័ត៌មានពីអ្នកស្និទ្ធិជាមួយលោក សាំង គង់ បានបង្ហើបថា លោក សាំង គង់ មានទំនាក់ទំនងល្អជាមួយ លោកឧកញ៉ា ម្នាក់មានទាំងលុយ មានទំាំងអំណាច ដែលជួយសម្រួលឲ្យលោក សាំង គង់ ឲ្យជីកកកាយដីភ្នំ ជាសម្បត្តិធនធានធម្មជាតិ ខេត្តបន្ទាយមានជ័យ  ហើយបង់ជូនទៅលោកឧកញ៉ាក្នុង ១ ឆ្នាំចំនួន ១០ម៉ឺនដុល្លារ ។

ក្នុងការចុះបញ្ឈប់គ្រឿងចក្រជីកកកាយដីភ្នំ ជាដីសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់លោកព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន​០៦​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន អេ​ស្កា​វ៉ា​ទ័​រ ចំនួន​០៣​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន​០៩​គ្រឿង ។ ក្នុងនោះដែរត្រូវបានមជ្ឈដ្ឋានដែល បានដឹងរឿងនេះ ថាតើ លោកព្រះរាជអាជ្ញា អាចយកដាវអាជ្ញាសឹករបស់ព្រះរាជាមកប្រើធំជាង អំណាចលោកឧក ញ៉ា នៅខាងក្រោយខ្នង លោក សាំង គង់ដែរឬទេ? ។ ចំពោះជនប្រព្រឹត្តបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាសម្បត្តិសាធារណៈរបស់រដ្ឋ មានចែងក្នុងច្បាប់នៅជាធរមាន  ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ត្រូវធ្វើការ ចោទប្រកាន់ នឹងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ដើម្បីពង្រឹងច្បាប់ និងរក្សានូវជំនឿជឿជាក់លើតុលាការ ៕


 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
314 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7463 នាក់
ខែនេះ :
27016 នាក់
3 ខែនេះ :
60849 នាក់
សរុប :
2511556 នាក់