ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សូន្យ(OSS,One Stop Service) ជាដំណោះស្រាយចុងក្រោយរបស់ពលករខ្មែរ
Fri,19 January 2018 (Time 03:25 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 954នាក់)


ប្រទេសថៃ៖គ្រប់ចម្ងល់របស់បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃនិងមានដំណោះស្រាយនៅពេលឆាប់ៗខាងមុខនេះ.!
(សូន្យវ៉ាន់ស្តប់)នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងមហាផ្ទៃប្រទេសថៃនិងចុះបើកសូន្យ(OSS,OneStopService) ដើម្បីកែសម្រួលបញ្ហាមួយចំនួនជូនដល់បងប្អូនពលករខ្មែរ,ភូមា, ឡាវ, ដែលកំពុងជួបប្រទះបញ្ហាមួយចំនួនដូចជា.
១-មានលិខិតឆ្លងដែនត្រួតសញ្ជាតិ(TD) តែស្នើសុំVisa អត់បាន,
២-Visa ហួស១៥ថ្ងៃ សុំប្ដូរស្ថានភាពអត់បាន(workpermit)
៣-ពលករលុងបៀនថ្មី ទាំងត្រួតសញ្ជាតិហើយ និងមិនទាន់ត្រួតសញ្ជាតិ ត្រូវទៅធ្វើប្រវត្តិរូបឬហៅថា (ថ.រ៣៨)
៤-ពលករដែលកាន់ប័ត្រសុីជម្ពូទាំងត្រួតសញ្ជាតិហើយ និងមិនទាន់ត្រួតសញ្ជាតិត្រូវទៅធ្វើប្រវត្តិរូបថ្មី។
៥-ពលករដែលបានត្រួតសញ្ជាតិហើយ មានវីសារធ្វើការផុតកំណត់នៅថ្ងៃទី៣១មិនាឆ្នាំ២០១៨ ត្រូវទៅធ្វើរឿងស្នើសុំវីសារការងាររយៈពេល០២ឆ្នាំនៅក្នុងសូន្យខាងលើផងដែរ។
 
*ចំពោះពលករដែលស្នាក់នៅខុសច្បាប់ក្នុងប្រទេសថៃ រាជរដ្ឋាភិបាលថៃមិនបានបើកអោយចុះឈ្មោះថ្មីទៀតឡើយ ដូច្នេះបងប្អូនគួរតែវិលត្រឡប់ទៅធ្វើប៉ាស័្ពរMOUនៅឯប្រទេសខ្លួនរួចចូលមកធ្វើការម្ដងទៀតអោយបានត្រឹមត្រូវ។
អស់នេះគឺជាខ្លឹមសារនៃសេចក្តីប្រកាសរបស់គណ:រដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី១៧ខែមករា ឆ្នាំ២០១៨ កាលពីពេលថ្មីកន្លងទៅនេះ។
ដូច្នេះចំពោះបងប្អូនពលករខ្មែរដែលមានបញ្ហាដូចខាងលើសូមរង់ចាំសេចក្តីប្រកាស បើកសូន្យ(OSS,One Stop Service)នៅក្នុងខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
494 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7643 នាក់
ខែនេះ :
27196 នាក់
3 ខែនេះ :
61029 នាក់
សរុប :
2511736 នាក់