អ្នកលក់ឆ្នោតពីរនាក់ត្រូវនគរបាលឃាត់ខ្លួនរួមទាំងវត្ថុតាង!
បាត់ដំបង៖ជនសង្ស័យ២នាក់ជាមុខសញ្ញា កត់កន្ទុយលេខ(ឆ្នោត)ត្រូវបានក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឆ្មក់ចាប់បាននិង បញ្ជូនទៅកាន់តុលាការខណៈកំពុងអង្គុយសម្ងំលួចលក់ឆ្នោតយ៉ាងត្រជាក់ចិត្តនោះ។
ប្រតិបត្រការនៃការបង្កនៃការបង្ក្រាបនេះបានធ្វើឡើងកាលពីសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០១៨នៅចំណុចភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
សមត្ថកិច្ចបង្ហើបអោយដឹងថា៖អ្នកលក់កន្ទុយលេខទាំងពីររូបដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១អុលសុជាភេទប្រុសអាយុ៣៥ឆ្នាំដកហូតបានលុយចំនួន១សែន៨មុឺនរៀលនិងសម្ភារ:ដទៃផ្សេងទៀតចំណែកជនសង្ស័យទី២-ឈ្មោះ ពៅ ចាន់ណា ភេទប្រុសអាយុ៣៧ឆ្នាំដកហូតបានលុយចំនួន១សែន៨មុឺនរៀលរួមទាំងសម្ភារ:ដូចជាម៉ាសុីនគិតលេខនិងវត្ថុតាងជាច្រេីនទៀត។
ទោះជាយ៉ាងណាក្រោយពី សាកសួរ ធ្វើកំណត់ហេតុរួចរាល់បច្ចុប្បន្នជនសង្ស័យទាំងពីរនិងវត្ថុតាងត្រូវក្រុមបង្ការបង្ក្រាបប្រគល់ជូនការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់ផងដែរ៕