អាជ្ញាធរថៃបានប្រើធម៌ក្តៅ ពលករបរទេសដែល ទៅដណ្តើម ការងារជនជាតិ ថៃ!
ប្រទេសថៃ៖ពលករបរទេសរួមមានកម្ពុជាឡាវមីយ៉ាន់ម៉ា(ភូមា) ដែលចូលទៅស៊ីឈ្នួលលក់ដូរនៅក្នុងផ្សារ ឬអាហារដ្ឋានរបស់ថៃដែលគេចាត់ទុកថាទៅដណ្តើម ការងារជនជាតិ ថៃនោះពេលនេះជួបអាសន្នធំហើយ។
ដោយអាជ្ញាធរថៃបានប្រើធម៌ក្តៅអនុវត្តន៍រឹតបន្តឹងនិងចាប់បញ្ជូនទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។
ប្រភពព័ត៌មានពីប្រទេសថៃបានរាយការណ៍អោយដឹងថា៖ ចាប់ពីថ្ងៃទី១៧ខែមករាឆ្នាំ២០១៨ នេះ
កម្លាំងអាជ្ញាធរខេត្ដសាមុតសាខន ប្រទេសថៃ ចុះឆែកឆេរផ្សារចំនួន២កន្លែងដើម្បីបង្ក្រាប ពលករបរទេសដែលកំពុងធ្វើការខុសលក្ខណខ័ណការងារ និងប្រកបមុខរបរកសុីលក់ដូរដោយខ្លួនឯង។ ដោយចាត់ទុកថាពលករបរទេសរួមមានកម្ពុជាឡាវមីយ៉ាន់ម៉ា(ភូមា)ដែលចូលទៅស៊ីឈ្នួលលក់ដូរនៅក្នុងផ្សារឬអាហារដ្ឋានរបស់ថៃដែលគេចាត់ទុកថាទៅដណ្តើម ការងារជនជាតិគេ៕