ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សត្វដំរីដើរជាន់ពីលើស្រ្ត្តីម្នាក់បាក់ឆ្អឹងជំនីខាងស្តាំ រងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចនិង អាជ្ញាធរប្រកាសឲ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន!
Fri,19 January 2018 (Time 01:55 PM)
ដោយ ៖ ពិសី (ចំនួនអ្នកអាន: 898នាក់)


បាត់ដំបង៖ សមត្ថកិច្ចរួមទាំង  អាជ្ញាធរមូលដ្ឋាន បានប្រកាសអាសន្នអោយបងប្អូនកម្មករស៊ីឈ្នួលដកដំឡូកនិងដេកចាំចំការជាដើមត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារសត្វដំរីស្រ្ត្តីម្នាក់ត្រូវសត្វដំរីដើរជាន់ពីលើបណ្តាលឲ្យបាក់ឆ្អឹងជំនីខាងស្តាំរងរបួសធ្ងន់ធ្ងរនៅវេលាម៉ោងប្រហែល២និង៣០នាទីរំលងអាធ្រាតឈានចូលដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រមុះ ភ្នំណាំសាបខាងលិចស្ថិតក្នុងភូមិសាស្រ្តភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
 
យោងតាម ប្រភពព័ត៌មានដែលបានរាយការណ៍មកថា នៅយប់មិញនេះ មានករណីសត្វដំរីដើរជាន់ មនុស្សដែលកំពុងដេកបណ្តាលឲ្យបាក់ឆ្អឹងជំនីខាងស្តាំ រងរបួសធ្ងន់។
ប្រភពដដែលបន្តថាជនរងគ្រោះដែលត្រូវដំរីដើរជាន់មាន ឈ្មោះ ចក់ គីមណៃ ភេទ្រស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យមកធ្វើកម្មករកាប់ដំឡូងនិងស្នាក់នៅចំណុចកើតហេតុខាងលើ។
បើតាមសាក្សីនិយាយថាសត្វដំរីខាងលើនេះចេញមកពីប្រទេសថៃតាមព្រំដែនស្រុកសំពៅលូនរយពេល៤ទៅ៥ថ្ងៃមកហើយ នៅថ្ងៃកើតហេតុ សត្វដំរីបានដើរ មកដល់ចំណុចខាងលើដែលជនរងគ្រោះកំពុងតែដេកស្នាក់នៅក្នុងចំការមានរោងប្រក់តង់ក៏ត្រូវសត្វដំរីដើរជាន់តែម្តង។ ហើយភ្លាមៗនោះត្រូវបានបងប្អូននិងសមត្ថកិច្ចជួយយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូនទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចរួមទាំង  អាជ្ញាធរមូលដ្ឋាន បានប្រកាសអាសន្នអោយបងប្អូនកម្មករស៊ីឈ្នួលដកដំឡូកនិងដេកចាំចំការជាដើមត្រូវប្រុងប្រយ័ត្នព្រោះលេចលឺថាសត្វដំរីខាងលើកំពុងនៅចំណុចណាំសាបព្រំប្រទល់ស្រុកសំពៅលូននិងស្រុកភ្នំព្រឹកអាស្រ័យដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នដើម្បីចៀសវាងករណីគ្រោះថ្នាក់ដូចស្ត្រីរងគ្រោះខាងលើ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1710 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4343 នាក់
ខែនេះ :
16733 នាក់
3 ខែនេះ :
56479 នាក់
សរុប :
2482188 នាក់