ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកស្នងការខេត្តបន្ទាយមានជ័យចាប់បានរថយន្តគ្រោះថ្នាក់ចរាចរដែលផ្ទុកទៅដោយឈើគ្រញ៉ូង
Sun,21 January 2018 (Time 03:29 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1035នាក់)


បន្ទាយមានជ័យ៖ ពិតជាស្មានមិនដល់មែនការពិត រថយន្ត១គ្រឿងដឹកសឺទែនប្រេងដែលបានបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់​ម្នាក់​ ដែលបានអូសមករក្សារទុកក្នុងស្នងការ​ជាង៧ខែគ្មានអ្នកចូលដោះស្រាយសមត្ថកិច្ចសង្ស័យបានសម្រេចវះសុីទែនប្រេងលេីរថយន្ដ​មើលឃើញ​សុទ្ធតែឈើគ្រញូងរថយន្តនោះបានក្លែងបន្លំដឹកផ្ទុកឈើគ្រញូងរាប់សិបតោន ។
ហេតុការណ៍ ដ៏គួរអោយភ្ញាក់ផ្អើលនេះបានផ្ទុះឡើងនៅសរៀលថ្ងៃទី១៩ ខែមករា ២០១៨នេះ
ក្រោយពី ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ  បានសម្រេចចិត្តវះកាត់សឺទែនធ្វើការត្រួតពិនិត្យ ។
​ ​​លោក​វរសេនីយ៍ឯក​ សន​ គឹ​ម​សួរ​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​អំឡុង​ ខែឧសភា​ ឆ្នាំ​២០១៧​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ បង្ក​ដោយ​រថយន្ត​ដឹក​សឺទែនប្រេងពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 3C-0213​ ខូច​ហើយ​ចត​ចោល​ លើ​ចិញ្ចើម​ផ្លូវពេល​យប់​​គ្មាន​ដាក់​ ស្លាក​សញ្ញា​ត្រឹមត្រូវ​បាន​ធ្វេីអោយអ្នក​ជិះ​ម៉ូតូ​១​គ្រឿង​មានគ្នា​២​នាក់​ជិះ​បុក​ពីក្រោយ​បណ្តាល​ស្លាប់​ម្នាក់​នៅកន្លែង​ កើតហេតុ ចំណែកម្នាក់​ទៀត​របួសធ្ងន់​ហើយ​អ្នក​បើក​បាន​រត់គេច​ខ្លួន​បាត់ស្រម៉ោល ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ ខេត្តបន្ទាយមានជ័យ ​ធ្វើការ​វាស់វែង​ ហើយ​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​
​ ​​លោក​បាន​បញ្ជាក់​ទៀតថា​៖ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​ យក​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​មក​រក្សា​ទុក​ នៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​អោយ​ម្ចាស់​រថយន្ត​ ចូល​មក​ដោះស្រាយ​តែ​មិនឃើញ​ចូលខ្លួន មក​ដោះស្រាយ​រហូត​ជាង​៧​ខែ​។​
ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បានអោយ​បង្កើត​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​មាន​វត្តមាន​លោក​ តេ​ង​ សម័យ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ​និង​មន្ត្រី​អយ្យការ​និង​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​វះ​សឺទែនប្រេង​ត្រួតពិនិត្យ​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង។
​លោក​វរសេនីយ៍ឯក​ ឆេ​ន​ សុវត្ថិ​ នាយការិយាល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​ថា​ ការ​ត្រួតពិនិត្យ​ជំ​ហ៊ាន​ដំបូង​ រក​ឃើញ​ឈើ​ក្រ​ញូ​ង​ចំនួន​៣៥៥​ដុំ​ ក្នុង​មួយ​ដុំ​មាន​ទម្ងន់​មួយ​គីឡូក្រាម​ទៅ​មួយ​គីឡូក្រាម​កន្លះ​។​ ហើយដោយ​ពេល​ល្ងាច​គណៈ​ក​ម្មា​ការ​បាន​ផ្សា​បិត​សឺទែនប្រេងនៅរងចាំបន្តការត្រួតពិនិត្យរាប់ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០១៨​ ចំណែក​ឈើ​រើ​ហើយដឹកទៅរក្សាទុកនៅសាលាដំបូងខេត្តបន្ទាយមានជ័យដេីម្បីចំណាត់ការតាមនិតិវិធីច្បាប់៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1177 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8326 នាក់
ខែនេះ :
27879 នាក់
3 ខែនេះ :
61712 នាក់
សរុប :
2512419 នាក់