បុរសចំណាស់ម្នាក់រំលោភសេពសន្ថវៈទៅលើកូនចុងបានសម្រេចត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន!
ឧត្តរមានជ័យ៖ សមត្ថកិច្ច នគរបាល ស្រុកអន្លង់វែង ចាប់ឃាត់ខ្លួនបុរសចំណាស់តណ្ហាក្រាស់ម្នាក់អោយទៅដេកគុកខណៈរំលោភសេពសន្ថវៈទៅលើកូនចុងដែលទើបមានអាយុ១៣ឆ្នាំ។
សមត្ថកិច្ចបានអោយដឹងថា៖ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០ នាទី មានករណីរំលោភសេពសន្ថវៈមួយកើតឡើងនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង មុខរបរជាអ្នក សារព័ត៌មានបន្ទាយស្រី បានចាប់រំលោភសេពសន្ថវៈបានសម្រេច ទៅលើក្មេងស្រីរងគ្រោះ ជាកូនចុងរបស់ខ្លួន ឈ្មោះ ព្រឹម សុខណៃ ភេទស្រីអាយុ១៣ ឆ្នាំ រស់នៅផ្ទះជាមួយគ្នា មុខរបរសិស្សថ្នាក់ទី៧ ។
.ករណីនេះ បន្ទាប់ពីទទួលបានបណ្តឹងភ្លាមៗ លោកវរសេនីយ៍ឯកសុីមវណ្ណះអធិការនគរបាលស្រុកអន្លង់វែងបានដឹកនាំកម្លាំងចុះស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុក។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕