ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាតិថៃជាបុគ្គលិកកាស៊ីណូ DNA ស្តាវេហ្គាសស្លាប់ស្អុយរលួយក្នុងបន្ទប់ជួលនៅផ្កាយ៣សង្ស័យអត់ងងុយពេកដេកស្លាប់តែម្តង!
Mon,10 December 2018 (Time 07:45 PM)
ដោយ ៖ ស៊ីណាត (ចំនួនអ្នកអាន: 970នាក់)


ក្រុងប៉ោយប៉ែត៖ជនជាតិថៃ បានស្លាប់ក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុប្រហែល៣ថ្ងៃទាល់តែធុំក្លិនស្អុយទើបម្ចាស់ផ្ទះដឹងនិងរាយការណ៍សមត្ថកិច្ចមកពិនិត្យសាកសព។
 ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នៅបន្ទប់នៃផ្ទះជួលមួយកន្លែង នៅផ្កាយ៣ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
បើតាមការរៀបរាប់ ពីក្រុមការងារ របស់សព បានឱ្យដឹងថា៖ ដោយបាត់ខ្លួនមិនចូលធ្វើ ការងារ នៅកាស៊ីណូ DNA ស្តាវេហ្គាស មានរយះពេលជាង៣ថ្ងៃមកហើយ ដោយបាត់ដំណឹងឈឹង ។ ក្រុមការងារបានបន្តថា៖ សពជនជាតិថៃ មានឈ្មោះ ប៊ុនថាំ នួនអ៊ុក ភេទប្រុស អាយុ៤៨ឆ្នាំ នៅស្រុកឡង ខេត្តផ្លែ ប្រទេសថៃ សព្វថ្ងៃមានមុខរបរ ជាបុគ្គលិក កាស៊ីណូខាងលើ ស្លាប់ក្នុងបន្ទប់លេខE៥ ជាន់ទី៣។ 
 
បើតាមសម្តីម្ចាស់ផ្ទះជួល បានប្រាប់ឲ្យដឹងថា៖ ដោយលឺថាមានអ្នកជួលក្បែរបន្ទប់ ធុំក្លិនស្អុយភាយៗ និងមិនមានការចាប់អារម្មណ៍នោះឡើយ ដោយសារបន្ទប់សព មានត្រីងៀតផង ក៏មិនចាប់អារម្មណ៍ និងដោយអ្នកសម្អាតសុំច្បាប់ទៅស្រុក ផងដែរ ទើបមិនបានសម្គាល់ ដោយក្លិននេះ ចេះតែស្អុយៗឡើងៗ ទើបអ្នកជួលក្បែរនោះ រាយការណ៍បន្តទៀត ទើបដាច់ចិត្តគាស់ទ្វារបន្ទប់មើលទើបដឹងថា មានអ្នកស្លាប់ក្នុងបន្ទប់តែម្តង។ 
 
ម្ចាស់ផ្ទះជួលបានបន្តទៀតាថា៖ ដោយយោងតាមកាមេរ៉ា សុវត្តិភាព នៅវេលាម៉ោង០២និង ២៩ នាទី ក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដោយឃើញជនជាតិថៃ បានដើរចូលបន្ទប់វិញ ក៏មិនបានចេញមកវិញនោះឡើយ។ ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័្ចយ ទៅលើសពជនជាតិថៃ ហើយដោយមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ថាជាអំពើរឃាតកម្មឡើយហើយគេសណ្ឋានថាទំនងជាជនរងគ្រោះខ្យល់គឬអត់ងងឹកពេកក៏ដេកស្លាប់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4287 នាក់
ខែនេះ :
31197 នាក់
3 ខែនេះ :
60432 នាក់
សរុប :
2352070 នាក់