ទំនាស់ពាក្យសំដីទាញកាំបិតចាក់២កាំបិតរបួសធ្ងន់
បន្ទាយមានជ័យ៖ជម្លោះពាក្យសំដីឈានដល់អំពើរហឹង្សា ទាញកាំបិតចាក់គ្នាឈាមហូរស្រោចពេញខ្លួន អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក។
កាលពីវេលាម៉ោង ០៧និង៥០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះមានករណីគួរឱ្យរន្ធត់មួយនេះ កើតឡើងនៅ នៅ នៅចំនុចខាងមុខរោងចក្រ ទី២ ចម្ងាយ៥០០មែត្រ ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពី សំណាក់ប្រជាពលរដ្ឋ នៅផ្លូវមុខរោងចក្រទី២ ចម្ងាយ៥០០មែត្រ ក្រុងប៉ោយប៉ែត។
បើតាមពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា៖ មានករណីកាប់ចាក់គ្នា ដល់ថ្នាក់ឈាមហូរស្រោចពេញខ្លួន ដោយសារតែការទាស់ ពាក្យសម្តីគ្នា បានប្រើកូនកាំបិតចុច ចាក់ទៅលើ ជនរងគ្រោះ មាន ឈ្មោះ កង សារ៉េត ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិ កើត ហេតុខាងលើ ត្រូវរបួសចំនួន០២កាំបិត (នៅត្រង់ឆ្អឹងជំនីធ្ងន់ និងមួយកន្លែងទៀតស្រាល) ពេលនេះបានបញ្ជូនជនរង គ្រោះ ទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីព្យាបាល។
សមត្ថកិច្ច ឃាត់ខ្លួនជនបង្ករ ប៉ុនប៉ងករណីមនុស្សឃាត យកទៅសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលដើម្បីរៀបចំ ៊បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់កាតាមផ្លូច្បាប់៕