ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គ្រាន់តែសេវាកម្មសម្រាប់ដីធ្លីមិនមែនជាពន្ធ យករហូតដល់ ២០ម៉ឺនរៀល សម្រាប់ក្រុងប៉ោយប៉ែត
Tue,11 December 2018 (Time 05:29 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 3342នាក់)


បន្ទាយមានជ័យៈ ដោយមានការភ្ញាក់ផ្អើលបំផុត  ក្នុងខណៈពេលដែលមន្ត្រីច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ដែលបានកំណត់ឲ្យប្រជាពលរដ្ឋបង់លុយកាក់ ដ៏ច្រើនសន្ធឹកសន្ធប់ ដែលកំពុងតែប៉ៈពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ 

បើតាមសំដីរបស់របស់ប្រជាពលរដ្ឋដែលរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថាៈ ដីរបស់ ខ្ញុំបាទបានបង់ពន្ធតាមលំដាប់ ដោយមិនមានការខកខានទេ ។ ដីរបស់ខ្ញុំបាទ បានលក់កាត់ផ្ទេរសិទ្ធិ កាន់កាប់ ដោយមានការរួចពីអាជ្ញាធរ ដែលដី មានចៅសង្កាត់ និងគណកម្មការសុរិយោដី ផ្នែកជំនាញ ដីធ្លី ខ្ញុំបានបង់ពន្ធប្រថាប់ត្រារួចរាល់ហើយ នៅតែលោកអភិបាលក្រុងប៉ោយប៉ែត ចុះហត្ថលេខាចុង ក្រោយ បន្ទាប់ពីខ្ញុំបាទបានបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារ ខេត្តបន្ទាយមានជ័យរួចអស់ហើយ នៅពេលខ្ញុំបាទដាក់ឯកសារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវបានមន្ត្រីបានទារលុយសេវា ចំនួន ២០ម៉ឺនរៀល ថែមទៀត ។

 លោក នង ធឿន ជាអភិបាលរង ក្រុងប៉ោយប៉ែត ទទួលបន្ទុកច្រកចេញចូលតែមួយបាននិយាយថាៈ ចំពោះការបង្គាប់ឲ្យបង់លុយនោះ គឺជាថវិកាថ្លៃសេវា របស់អន្តរក្រសួង ដែលមានក្រសួងមហាផ្ទៃ និង ហិរញ្ញវត្ថុ តែមិនមែនជាពន្ធសម្រាប់ចូលរដ្ឋ ។

ចំពោះថវិកាដែលបង់ថ្លៃសេវានេះ ជាថវិកាចូលហោរប៉ៅ​របស់មន្ត្រីៗទាំងអស់នោះ ដែលពួកគាត់ទទួល បានផលប្រយោជន៍ពីរផ្ទួនគ្នា ក្នុងពេលតែមួយ គឺ ប្រាក់បៀរវត្សទទួលបានពីរដ្ឋ និង បានលុយ ពីថ្លៃសេវាកម្មនៃដីធ្លីនេះដែរ ។ គ្រាន់តែសេវាសម្រាប់លោកអភិបាលក្រុងចុះហត្ថលេខាបង់ថវិការហូត ដល់២០ម៉ឺនរៀល ចុងក្រោយ បន្ទាប់ពីបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារ ។ ក្នុងមួយថ្ងៃៗអ្នកដែល យកឲ្យលោកអភិបាលក្រុងប្រថាប់ត្រាចុះហត្ថលេខា រាប់សិបប្លង់ ហើយថវិកាដែលកំពុងហូរចូលហោរ ប៉ៅមន្ត្រីធំៗ មិនចាំបាច់យកប្រាក់បៀរវត្សពីរដ្ឋ ក៏លោកធំៗ អាចក្លាយជាអ្នកមានបានដែរ ។ ចំពោះចំ ណុចនេះ គួរតែប្រមុខរាជរដ្ឋាភិបាល ចុះពិនិត្យ និងចាប់ផ្តើមកែតម្រូវ កុំឲ្យមន្ត្រីទាំងអស់នោះ ក្លាយទៅជាអ្នកស៊ីតាមជំនាញ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1204 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8353 នាក់
ខែនេះ :
27906 នាក់
3 ខែនេះ :
61739 នាក់
សរុប :
2512446 នាក់